អ្នកក្រគ្នាស៊ី ដើម្បីរស់
ក៏ព្រោះពោះឃ្លាន គ្មានជម្រើស
ប៉ះអ្វីបោចទាញ ពេលដៃទើស
មិនរើសទោះខ្វះ ជីវជាតិ។
ក៏ព្រោះពោះឃ្លាន គ្មានជម្រើស
ប៉ះអ្វីបោចទាញ ពេលដៃទើស
មិនរើសទោះខ្វះ ជីវជាតិ។
អ្នកដើររើសស៊ី បំពេញពោះ
មើលទៅឃើញរស់ ដូចសត្វធាតុ
ដើរកកាយរើស តាមផ្លូវព្រាត
រើសស៊ីទោះជាតិ ផ្អូមជូរខ្លះ។
មើលទៅឃើញរស់ ដូចសត្វធាតុ
ដើរកកាយរើស តាមផ្លូវព្រាត
រើសស៊ីទោះជាតិ ផ្អូមជូរខ្លះ។
"អ្នកក្ររើសស៊ី" សម្រន់ឃ្លាន
"អ្នកមានស៊ីរើស" គេមិនខ្វះ
មនុស្សទាំងពីរ ផ្ទុយស្រឡះ
ឃើញច្បាស់ខ្លះស៊ី ដើម្បីរស់។
"អ្នកមានស៊ីរើស" គេមិនខ្វះ
មនុស្សទាំងពីរ ផ្ទុយស្រឡះ
ឃើញច្បាស់ខ្លះស៊ី ដើម្បីរស់។
ខ្លះមានឱកាស រស់ប្រឹងស៊ី
ខ្វារច្បាមពេញទី ទោះខូចឈ្មោះ
ប្រឹងបូមខំបឺត ស្ទើរបែកពោះ
ពួកគេខំរស់ ដើម្បីស៊ី។
ខ្វារច្បាមពេញទី ទោះខូចឈ្មោះ
ប្រឹងបូមខំបឺត ស្ទើរបែកពោះ
ពួកគេខំរស់ ដើម្បីស៊ី។
រក្សាសិទ្ធិ copyright rbu_spp 8:35 pm Tuesday September 1, 2015 សៅរ៍ ពុធពង្ស Puthpong Sao

No comments:
Post a Comment