(ខ្ញុំបានសរសេរកំណាព្យនេះអំពីការត្រូវនិយាយអំពីខោរហែកចុះផ្សាយក្នុងហ្វេសប៊ុកនេះ នៅម៉ោង១២:៤៩នៃថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ មិននឹងថានៅមុនឬក្រោយលោកបណ្ឌិត កែម ឡី និយាយអំពីអាវរហែកឬយ៉ាងណាទេ។ អ្វីដែលខ្ញុំដឹងនោះគឺ ខ្ញុំបានសរសេរមតិខ្លះៗនៅក្នុង wall របស់គាត់ម្ដងៗដូចជា គាត់និងក្រុមគួរណាស់តែបានបើកគណបក្សនយោបាយកាលពី១៥ឬ១០ឆ្នាំមុន)
១. រិះគន់ត្រូវមាន រឿងតូធចំ .. បញ្ហាសង្មម តាមរាស្ត្រឃើញ
សមាជត្រូវមាន កោះអញ្ជើញ .. បង្ហាញរាស្ត្រឃើញ រឿងតម្លា។

២. ទោះរឿងរសើប ធំដូចម្ដេច .. បញ្ហាច្រើនតិច នៃបក្សណា
ត្រូវតែរិះគន់ ចំបញ្ហា .. ទើបមានតម្លា បង្ការខុស។

៣. រឿងជាតិជាធំ ពុំមែនបក្ស .. ទោះបក្សមរណៈ ព្រោះកំហុស
រដ្ឋាភិបាល ដួលក្បាលចុះ .. កុំបាំងកំហុស បក្សណាមួយ។

៤. បើភ្នែកខ្វាក់បិទ មាត់ឥតស្រែក .. កំហុសអនេក នរណាជួយ
ដូចជារឿងធំ ពុករលួយ .. ទុកឲ្យបក្សមួយ ជិះលែងដៃ(?)

៥. មិនឲ្យរិះគន់ នោះមានន័យ .. បក្សមួយព្រួយភ័យ ខ្លាចខ្លួនក្ស័យ
ប្រឹងតែបិទបាំង រឿងចង្រៃ .. ក្រឡៃរឿងខុស ផ្លាស់ជាត្រូវ។

៦. មាត់មិនត្រវបិទ ចិត្តត្រូវបើក ... ថ្លែងឲ្យកក្រើក តម្រង់ផ្លូវ
ឃើញខុសជួយកែ ប្រាប់តម្រូវ ... ប្រាប់ភ្លាមឥឡូវ កុំរអា។

៧. ឃើញខោរហែក មិនស្រែកប្រាប់ ... រឿងធំជិតស្លាប់ មិនឲ្យថា
ទឹកចូលច្រមុះ ពេលមរណា ... ទើបឲ្យឡូឡា បានការស្អី?

កំណត់៖ ជិះលែងដៃ(?) = ជិះសេះលែងដៃ
រក្សាសិទ្ធិ copyright rbu_spp 12:49 pm Tuesday August 18, 2015 សៅរ៍ ពុធពង្ស Puthpong Sao
COMMENTS
Vann Chaom Mony Pol -18 August 2015
ព្រោះរដ្ឋធម្មនុញ្ញខ្មែរ អនុញ្ញាតអោយនាយករដ្ឋមន្ត្រី នៅឈរឈ្មោះបានមួយជីវិត។ ដូច្នេះវាអាចថាគាត់ ត្រូវបានប្រើដោយអ្នកពូកែបញ្ជោរ ដើម្បីអោយនាយករដ្ឋមន្ត្រីណាម្នាក់ ឈរឈ្មោះរហូត ដើម្បីងាយស្រួលគ្រប់គ្រង។

Samachivo Samakamonta - 18 August 2015
ស្លៀកខោរហែក គេថារហែកខោ.......មិនបាន!
ស្លៀកខោរហែក គេថារហែកខោ.......មិនបាន!
Puthpong Sao
ខ្ញុំបានសរសេរកំណាព្យនេះអំពីការត្រូវនិយាយអំពីខោរហែកចុះផ្សាយក្នុងហ្វេសប៊ុកនេះ នៅម៉ោង១២:៤៩នៃថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ មិនដឹងថានៅមុនឬក្រោយលោកបណ្ឌិត កែម ឡី និយាយអំពីអាវរហែកឬយ៉ាងណាទេ។ អ្វីដែលខ្ញុំដឹងនោះគឺ ខ្ញុំបានសរសេរមតិខ្លះៗនៅក្នុង wall របស់គាត់ម្ដងៗដូចជា គាត់និងក្រុមគួរណាស់តែបានបើកគណបក្សនយោបាយកាលពី១៥ឬ១០ឆ្នាំមុន។

Pol Vann Chaom Mony
បង Puthpong Sao, ខ្ញុំនៅចាំលោក Christopher Lee ដែលមកបង្ហាត់នូវមុខវិជ្ជា «ភាពជាអ្នកដឹកនាំ» នៅកន្លែងធ្វើការរបស់ខ្ញុំកាលពីច្រើនឆ្នាំមុន គាត់ថា ការគិតរបស់មនុស្សយើងតែងមានបញ្ចេញនូវកាំរស្មីម៉្យាង ស្រដៀងនឹងកាំរស្មីហ្គាំម៉ា (gamma ray) ដែលអាចផ្សាយទៅអ្នកផ្សេងនៅក្នុងសហគមន៍។ គាត់ថា ដូច្នេះគ្រាន់តែគិតប៉ុណ្ណោះ មនុស្យយើងអាចផ្សព្វផ្សាយនូវគំនិតអ្វីមួយហើយ។ ដូចសម័យដែលមនុស្សចេះបង្កើតភ្លើង យើងពិបាកនឹងអោយការសរសើរដល់មនុស្សជំពូកណា ឬក្រុមណា នៅក្នុងយុគថ្មរំលីង ដើម្បីបញ្ចាក់ថាគេតែម្នាក់ ជាម្ចាស់កម្មសិទ្ធ នៃការបង្កើតភ្លើង។ ដូច្នេះសូម្បីតែពាក្យដែលបងធ្លាប់និយាយពី «ខោឬអាវរហែក» នោះ គ្មានអ្វីប្លែកទេ ដែលច្បាស់ជាមានអ្នកផ្សេងយកទៅប្រើ។ ដូចដែលប្រធានគណបក្សជួងធ្លាប់ប្រាប់ខ្ញុំផ្ទាល់ថា គាត់ឈឺចាប់ណាស់ ដែលប្រធាគណបក្សមួយទៀត យកពាក្យខ្លះរបស់គាត់ទៅប្រើ ដែលឥឡូវខ្ញុំមិនចាំច្បាស់។ ខ្ញុំដូចជាប្រាប់គាត់ថា «គ្មានអ្វីប្លែកទេ»។

ពិតដូច្នេះមែនប្អូនប្រុស Pol Vann Chaom Mony ដូចដែលខ្ញុំធ្លាប់បាននិយាយជាមួយប្អូនអំពីរលកខួរក្បាលមនុស្សត្រូវហ្វ្រេកង់គ្នាអាចឆ្លើយឆ្លងគ្នាក្នុងលម្ហ មិនដឹងថាអ្នកណាបានទទួលទេ វារសាត់រហូត។ ប្អូនជាសាស្ត្រាចារ្យរូបវិទ្យាស្រាប់ ប្អូនយល់យ៉ាងច្បាស់អំពីរឿងនេះ។ រឿងជនជាតិណាបង្កើតភ្លើងមុននោះ វាអាចជាដំណើរធម្មជាតិនៃវិវត្តន៍អរិយធម៌មនុស្សជាតិ ខុសគ្នាតែត្រង់ជនជាតិខ្លះមានកំណត់ត្រារបស់គេ ខ្ះទៀតមានដែរប៉ុន្តែរងការបំផ្លាញដោយប្រការណាមួយ។ ឯពួកហ្ក្រិក គេមានកំណត់ត្រាជារឿងព្រេងប្រវត្តិអំពី Ptoleme ទើបមនុស្សថាតាមគ្នាថា គាត់ជាអ្នកបង្កើតភ្លើងនិមិត្តរូបនៃការចាប់ផ្ដើមនៃអរិយធម៌ននុស្សជាតិ។ អរគុណប្អូនដែលតែងតែចូលរួមមតិប្លែកៗ។

No comments:
Post a Comment