សិលាចាំប្ដី នៃឆ្នេរកែប
គេបង្វែរអែប បែរភក្ត្រចេញ
ងាកពីកោះត្រល់ ហាមទន្ទេញ
ទាមទារមកវិញ កោះត្រល់ខ្មែរ។
កោះអើយកោះត្រល់ សល់កេរជាតិ
ខ្មែរនឹកមិនឃ្លាត កេរជាតិខ្មែរ
ព្រះបាទ អង្គឌួង រៀងហូរហែ
គ្រប់តែស្ដេចខ្មែរ ទារកោះត្រល់។
កាលសម្ដេចតា សីហនុ
មានជន្មាយុ លោកខ្វាយខ្វល់
ទារកម្ពុជាក្រោម និងកោះត្រល់
រហូតមកដល់់ លោកសុគត។
កូនខ្មែរសព្វថ្ងៃ ដល់ថ្ងៃមុខ
តម្កល់ចិត្តទុក ព្រះចាំទត
ថែភ្លើងស្នេហ៍ជាតិ មិនរលត់
ទារជ័យគត់មត់ យកកោះត្រល់ ។
កោះត្រល់ផ្ដាំថា សិលា អូន
នាងមើលថែកូន ណាកោមល
កោះត្រល់បងនេះ គង់វិលដល់
ជាផលនៃភ័ព្វ ទ្រព្យកម្ពុជា។
ទៅគេងចុះអូន ក្រែងកូនភ្ញាក់
សួររកវរលក្ខណ៍ កែវពុំងា
ឱបកូនណាស្ងួន គ្នារងា
បងនៅពុំជា យូរឡើយពៅ។
បងជាប់គុកយួន តែខ្លួនទេ
ចិត្តនឹកមាសមេ គេឃោរឃៅ
ធ្វើបាបខ្មែរយើង ហួសពេកទៅ
យូរឆាប់បងនៅ បានទៅខ្មែរ។ ...
រក្សាសិទ្ធិ៍ ១២:៤៨ ថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហា ឆ្នាំ២០១៥ សៅរ៍ ពុធពង្ស Puthpong Sao

No comments:
Post a Comment