កុំលួចមើលគេ ពីក្រោយខ្នង
មើលពីមុខផង បើកឲ្យមើល
បានជាឃើញហើយ កុំឡើយព្រើល
បើជ្រើមចង់មើល មើលៗទៅ។
មើលពីមុខផង បើកឲ្យមើល
បានជាឃើញហើយ កុំឡើយព្រើល
បើជ្រើមចង់មើល មើលៗទៅ។
តែកុំប្រើល្បិច ដៀងកម្សាក
ធ្វើជាធ្លាក់ស្លាក មើលសៀវភៅ
រួចដោលដាលភ្នែក ដៀងមើលភ្លៅ
មើលឲ្យហើយទៅ តិចបិទវិញ។
ធ្វើជាធ្លាក់ស្លាក មើលសៀវភៅ
រួចដោលដាលភ្នែក ដៀងមើលភ្លៅ
មើលឲ្យហើយទៅ តិចបិទវិញ។
ឃើញកំប៉េះគូទ កុំរូតរាវ
លូកព្រាវវកៀវចាប់ លញ់ញូក់ញេញ
បើកឲ្យមើលហើយ មិនលក់ទិញ
កំប៉េះសាច់ពេញ កំពីងសម។
លូកព្រាវវកៀវចាប់ លញ់ញូក់ញេញ
បើកឲ្យមើលហើយ មិនលក់ទិញ
កំប៉េះសាច់ពេញ កំពីងសម។
កុំឲ្យកំពប់ ពែងកាហ្វេ
ព្រោះដៀងភ្នែករេ សម្លឹងចំ
ធ្វើក្រេបកាហ្វេ តែបន្លំ
ខំៗគេដឹង ល្បិចហ្នឹងខូច។
ព្រោះដៀងភ្នែករេ សម្លឹងចំ
ធ្វើក្រេបកាហ្វេ តែបន្លំ
ខំៗគេដឹង ល្បិចហ្នឹងខូច។
No comments:
Post a Comment