នំអើយៗនំ នំអន្សម
បានដៃនាងថ្នម ប្រលោមបី
អង្អែលលើភ្លៅ ពិតបេតី
ម្រាមស្រលូនស្រី បន្ថើរគោះ។
បានដៃនាងថ្នម ប្រលោមបី
អង្អែលលើភ្លៅ ពិតបេតី
ម្រាមស្រលូនស្រី បន្ថើរគោះ។
អន្សមថ្នមចិត្ត ស្លឹកចេកវេច
គេនឹកមិនភ្លេច ចាំទាំងឈ្មោះ
អ្នកទៅលេងវត្ត សំណាងខ្ពស់
មានបានទាំងយស អន្សមជ្រូក។
គេនឹកមិនភ្លេច ចាំទាំងឈ្មោះ
អ្នកទៅលេងវត្ត សំណាងខ្ពស់
មានបានទាំងយស អន្សមជ្រូក។
អន្សមនំអ្នក ជាក់មូលវែង
ស្រីៗចាស់ក្មេង បន្លែងលូក
រាងទ្រលូៗ អន្សមជ្រូក
ពំនូកគរគ្នា ក្បែរភ្លៅនាង។
ស្រីៗចាស់ក្មេង បន្លែងលូក
រាងទ្រលូៗ អន្សមជ្រូក
ពំនូកគរគ្នា ក្បែរភ្លៅនាង។
មិនដាច់អាល័យ ដៃអង្អែល
តប់ក្បាលដែលៗ(១) ឲ្យហាប់រាង /ដដែលៗ/
រឹងណែនមិនជ្រាប ទឹក ចិត្តនាង
នំល្អជាជាង សមចិត្តស្រី។
តប់ក្បាលដែលៗ(១) ឲ្យហាប់រាង /ដដែលៗ/
រឹងណែនមិនជ្រាប ទឹក ចិត្តនាង
នំល្អជាជាង សមចិត្តស្រី។
ឯនោះនំគម មុខពេញសម
ពេលគេមើលចំ ធ្វើវាហី
អៀនៗឲ្យប្រុស លួចបេតី
គមអើយប្រណី ណាពម្ងារ។
ពេលគេមើលចំ ធ្វើវាហី
អៀនៗឲ្យប្រុស លួចបេតី
គមអើយប្រណី ណាពម្ងារ។
ឱ នំអន្សម នំគមគូូ
ព្រេងព្រឹទ្ធពីយូរ មិនបែកគ្នា
នំគមតាងអ្វី អន្សមជា
មេបាគូគ្នា បង្កើតលោក។
ព្រេងព្រឹទ្ធពីយូរ មិនបែកគ្នា
នំគមតាងអ្វី អន្សមជា
មេបាគូគ្នា បង្កើតលោក។
រក្សាសិទ្ធិ copyright 7:40 am Wednesday August 5, 2015 សៅរ៍ ពុធពង្សPuthpong Sao
No comments:
Post a Comment