Tuesday, August 16, 2016

98. Poem #‎rbu_570_គ្រូឆ្លាតយល់សិស្សឆ្ងល់_គ្រូពូកែ‬

16 août 2014, 16:32
គ្រូឆ្លាតពិតយល់ ចម្ងល់សិស្ស
បកស្រាយឆ្កៀលឆ្កឹះ សិស្សប្រឹងប្រែង
ឯគ្រូពូកែ ស្រាយម្នាក់ឯង
ពិតខ្លាំងក្រៃលែង ស្រូតទៅមុខ។
គ្រូឆ្លាតផ្សេងពី គ្រូពូកែ
ឆ្លាតបង្រៀនហែ ដូចឪពុក
តាមគ្រងមើលកូន តាមទំនុក
ប្រាប់ផ្លូវទៅមុខ តាមនិស្ស័យ។
ឯគ្រូពូកែ តែងតែស្ទុះ
លឿនស្រូតដល់លុះ ពុំសំចៃ
រូតលូតទៅមុខ មិនដាក់ដៃ
ពូកែពេកក្រៃ សិស្សសុញក្ដៀន។
គ្រូដែលពូកែ ស្រូតនិយាយ
សរសេរព្រោងព្រាយ ពេញក្ដារខៀន
ឯគ្រូដែលឆ្លាត ចេះបង្រៀន
សម្របមេរៀន តាមល្បឿនសិស្ស។

Photo:
Tsoporsd Khmer

No comments:

Post a Comment