Wednesday, August 31, 2016

116. Poem #rbu_907_ទឹកភ្នែកអ្នកកាសែត

31 août 2015, 08:02
ឃើញអ្នកកាសែតស្រីរូបនេះយំទឹកភ្នែកហូររហាមពេលថតរូបជនក្រីក្រកកាយរកអាហារនៅក្នុងសំរាមជាមួយសត្វ។ កំណាព្យនេះខ្ញុំបានសរសេរនិងបង្ហោះ នៅម៉ោង ៨:០២ នៃថ្ងៃទី៣១ ខែសីហា ឆាំ្ន២០១៥ គឺ ៣ថ្ងៃ្ងក្រោយពីការផ្សាយ រូបថតលើzamaswat.com 27 August 2015 19:47។
១. ទឹកភ្នែកនាងហូរ ក្ដុកក្ដួលចិត្ត
យំព្រោះអាណិត ជនក្រីក្រ
កកាយសំរាម ផ្សងអំណរ
ស្រេកឃ្លានខ្វារ-ក រក៍ចំណី។
២. ឃើញកាកសំណល់ គេចោលបោះ
ផ្អូមជូរស្អុយខ្មោះ ខ្វារកាយឆី
ប្រឡាក់សំរាម ដោយទាំងដី
ពុំគិតខ្វល់អ្វី ក្រពះឃ្លាន។
៣. ប្រជែងនឹងសត្វ ឆ្កែដណ្ដើម
លែងគិតខ្ពើមឆ្អើម មិនសុំទាន
ដើររើសសំរាម បើភ័ព្វមាន
បានចំណីទាន អ្នកមានសល់។
៤. អ្នកមានគេរស់ ស៊ីចាក់ច្រាស
អាហារដេរដាស បោះតាមថ្នល់
ចូលធុងក្រៅធុង រាយច្របល់
អ្នកក្រទៅដល់ កាយពមញាត់។
៥. អ្នកមានព្រឹកឡើង ដឹងតែឆ្ងាញ់
អ្នកក្រត្របាញ់ រត់ជើងស្ទាត់
តម្រង់សំរាមមិន ឃ្វាងភ្លាត់
សង្ឃឹមថាមាត់ សម្រន់ឃ្លាន។
៦. នេះជាមូលហេតុ Scott Neeson
សេដ្ឋីថតកុន លក់ធនធាន
ពី Hollywood លះបង់មាន
សង់ផ្ទះធ្វើទាន ជួយកូនខ្មែរ។
៧. រស់លើសំរាម គរដូចភ្នំ
ទាំងតូចទាំងធំ ពីក្រុងស្រែ
ក្នុងហ្វូងរុយហើរ រោមខ្មៅអែ
សង់សាលាក្បែរ ឲ្យក្មេងរៀន។
៨. នេះក៏ជាហេតុ លោក Richner /រិចនារ/
ជួយពេញសទ្ធា ថែប្រិតប្រៀន
មើលក្មេងឈឺពីឺ រោគបៀតបៀន
គ្រប់ទីកោះកៀន ជួយក្មេងខ្មែរ។
៩. សង់មន្ទីរពេទ្យ ជួយកុមារ
គន្ធបុប្ផា សង្គ្រោះថែ
ចាយលានដុល្លារ រៀងរាល់ខែ
ព្យាបាលកូនខ្មែរ មិនយកលុយ។
កំណាព្យរក្សាសិទ្ធិ៍ copyright rbu_spp ៣១ សីហា ២០១៥ ៨:០២ សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment