ដំរីព្រេចហ្ម ក្នុងរោងសៀក
រំលៀកបុកទ្វារ រត់ចេញក្រៅ
ព្រេចឆ្មាំខ្ទប់ទ្វារ ស្ទុះសំដៅ
មួម៉ៅលឿនស្លៅ គេចដោះខ្លួន។
រំលៀកបុកទ្វារ រត់ចេញក្រៅ
ព្រេចឆ្មាំខ្ទប់ទ្វារ ស្ទុះសំដៅ
មួម៉ៅលឿនស្លៅ គេចដោះខ្លួន។
គេចទៅណាបាន តាមអធ្វា /ផ្លូវ/
មានព្រៃអគារ មិនគួរពួន
គេបាញ់ផាំងៗ ត្រូវផ្ទួនៗ
ដួលឈាមដាបខ្លួន កណ្ដាលផ្លូវ។
មានព្រៃអគារ មិនគួរពួន
គេបាញ់ផាំងៗ ត្រូវផ្ទួនៗ
ដួលឈាមដាបខ្លួន កណ្ដាលផ្លូវ។
ប៉ែតប្រាំមួយស្នូរ គ្រាប់កាំភ្លើង
ចំក្បាលខ្លួនជើង ប្រមោយត្រូវ
ឈាមហូរដាបថ្ងូរ ផ្ដាំម៉ែឪ
"កូនស្លាប់ឥឡូវ ជួយកូនផង!"។
ចំក្បាលខ្លួនជើង ប្រមោយត្រូវ
ឈាមហូរដាបថ្ងូរ ផ្ដាំម៉ែឪ
"កូនស្លាប់ឥឡូវ ជួយកូនផង!"។
ចង់បានសិទ្ធិ៍រស់ នៅព្រៃវិញ
គេទិញជួញប្រើ រំលោភផង
ព្រាត់ឪម៉ែញាតិ យូរកន្លង
"ជួយផង ឪអើយ ម៉ែអើយជួយ!"។
គេទិញជួញប្រើ រំលោភផង
ព្រាត់ឪម៉ែញាតិ យូរកន្លង
"ជួយផង ឪអើយ ម៉ែអើយជួយ!"។
"កូនស្លាប់ហើយម៉ែ កណ្ដាលផ្លូវ
ម៉ែឪកូនស្លាប់ ខ្លួនតែមួយ
ទុក្ខធំស្រែកយំ គ្មានអ្នកជួយ
រស់ព្រួយព្រាត់ស្លាប់ ប្រាប់អ្នកណា!"។
ម៉ែឪកូនស្លាប់ ខ្លួនតែមួយ
ទុក្ខធំស្រែកយំ គ្មានអ្នកជួយ
រស់ព្រួយព្រាត់ស្លាប់ ប្រាប់អ្នកណា!"។
ដំរីតៃគី/Tyke/ ដួលដេកស្លាប់
ដូចបានឃើញស្រាប់ ម្ភៃសីហា
ឆ្នាំកៅបួននៅ ស.រ.អា.
រដ្ឋហាវ៉ៃ ហូ ណូលូលូ។
ដូចបានឃើញស្រាប់ ម្ភៃសីហា
ឆ្នាំកៅបួននៅ ស.រ.អា.
រដ្ឋហាវ៉ៃ ហូ ណូលូលូ។
"បើខ្ញុំចេះហោះ មានស្លាបហើរ
មិនដើរលើដី រត់នាំយូរ
ឲ្យគេតាមបាញ់ ឈាមហូរឈូ
ជើងខ្ញុំពីរគូ ស្រុតលុតដួល។"
មិនដើរលើដី រត់នាំយូរ
ឲ្យគេតាមបាញ់ ឈាមហូរឈូ
ជើងខ្ញុំពីរគូ ស្រុតលុតដួល។"
"ម្ល៉េះសមខ្ញុំហោះ ក្នុងវេហាស៍
គេចផុតមរណា យ៉ាងស្រួលៗ
បានជួបឪម៉ែ លែងក្ដុកក្ដួល
មិនដួលដេកស្លាប់ អភ៏ព្វទេ។"
គេចផុតមរណា យ៉ាងស្រួលៗ
បានជួបឪម៉ែ លែងក្ដុកក្ដួល
មិនដួលដេកស្លាប់ អភ៏ព្វទេ។"
© rbu_spp 9:56 am Sao Puthpong, Phnom Penh
peta2
CAUGHT ON CAMERA:
After a LIFETIME OF ABUSE, Tyke the elephant is shot 86 times & falls DEAD in the streets. THIS is why everyone should #BoycottTheCircus: http://peta2.me/2p8h1
Honor Tyke's life & SHARE this video!
No comments:
Post a Comment