8 août 2015, 15:59
ត្រីអាំង ក្នុងតម្បុត ... ឆ្ងាញ់បំផុត អន្លក់ស្រស់
ទឹកគ្រឿង ត្រូវទាំងអស់ ... ព្រហក់ស្មោះ មាត់អួតឆ្ងាញ់។
ទឹកគ្រឿង ត្រូវទាំងអស់ ... ព្រហក់ស្មោះ មាត់អួតឆ្ងាញ់។
ត្រីរ៉ស់ អណ្ដែងអាំង ... ម្ជូរក្រសាំង និងត្រីក្រាញ់
កន្ធរ អាំងស្រក់ខ្លាញ់ ... រឹតតែឆ្ងាញ់ អស់បាយក្ដាំង។
កន្ធរ អាំងស្រក់ខ្លាញ់ ... រឹតតែឆ្ងាញ់ អស់បាយក្ដាំង។
អន្លក់ ព្រៃក្បែរផ្ទះ ... ថ្នមក្រពះ បាយបោសឆ្នាំង
ឆ្ងាញ់មាត់ ផ្ទាប់ត្រីអាំង ... ចង់ឆ្ងាញ់ខ្លាំង រកអន្លក់។
ឆ្ងាញ់មាត់ ផ្ទាប់ត្រីអាំង ... ចង់ឆ្ងាញ់ខ្លាំង រកអន្លក់។
ពាក្យចាស់ លោកពោលប្រាប់ ... ផ្លូវដើរស្រាប់ មានស្មៅទក់
ចង់ឆ្ងាញ់ រកអន្លក់ ... ស្រណុកវក់ នឿយពីក្មេង។
ចង់ឆ្ងាញ់ រកអន្លក់ ... ស្រណុកវក់ នឿយពីក្មេង។
ចាស់លោក ប្រៀនប្រដៅ ... ប្រាប់កូនចៅ កុំខំលេង
ខំរៀន នឿយពីក្មេង ... ចាស់នឹងឈ្វេង យល់សព្វការ។
ខំរៀន នឿយពីក្មេង ... ចាស់នឹងឈ្វេង យល់សព្វការ។
រក្សាសិទ្ធិ copyright 3:59 pm Saturday August 8, 2015 សៅរ៍ ពុធពង្ស Puthpong Sao, Photo: You Aun, Facebook

No comments:
Post a Comment