Tuesday, August 23, 2016

106. Poem #‎rbu_900_ប្រាក់កូនផ្ញើនៅម៉ែ‬



ធ្លាក់ដល់ដៃម៉ែ ប្រាក់ខែគង់កើន
ម៉ែតែងគិតច្រើន អនាគតកូន
បើដល់ដៃស្រី ផឹកស៊ីបងអូន
ប្រាក់ខែបាត់សូន្យ ភរម៉ែរហូត។
ផ្ញើប្រាក់នៅម៉ែ កុំផ្ញើនៅស្រី
ម៉ែត្រង់ភក្ដី មិនហ៊ានបេះបូត
មិនចាយចូលបារ ហ៊ឺហាហក់លោត
ផ្ញើស្រីរបូត បាត់មិនដឹងដាន។
ម៉ែដឹងថាកូន ទុកលុយធ្វើអ្វី
មិនហ៊ានហាខ្ចី ទ្រាំខ្វះស៊ូខាន
បើផ្ញើនៅស្រី ឃាត់ចិត្តមិនបាន
ស្រីហាប៉ុន្មាន មិនហ៊ានប្រកែក។
បើអ្នកមានគូ ផ្ញើនៅប្រពន្ធ
តែត្រូវតិតគន់ រំលែកតាមប៉ែក
សងគុណម៉ែខ្លះ កុំគិតអល់អែក
ម៉ែមានចំណែក ទុនកើតប្រាក់កូន។
សងគុណដល់ម៉ែ គង់តែដល់ឪ
ខ្លះធ្លាក់ដល់ផ្លូវ ជួយទៅបងប្អូន
ម៉ែតែងបែងចែក ច្រៀកសក់ជាផ្លូន
ម៉ែចិញ្ចឹមកូន ដើម្បីរឿងហ្នឹង។
រក្សាសិទ្ធិ copyright rbu_spp Sunday August 22, 2015 សៅរ៍ ពុធពង្សPuthpong Sao
ឲ្យម៉ែត្រឹមតែច្បិច ឲ្យស្រីសុទ្ធតែច្បាម
ម៉ែចាស់ហូបបានតិច ស្រីក្មេងហ៊ីហាតាម
ផ្គាប់ស្រីមិនដែលតិច ទោះខ្លួនក្ររហាម

No comments:

Post a Comment