លោកអ៊ំវ័ណ្ណ ម៉ូលីវ័ណ្ណ ស្មោះត្រង់ជាតិ
ចិត្តមិនឃ្លាត គិតជាតិរាស្ត្រ ឈ្មោះជាខ្មែរ
លោកស្អាតស្អំ ខ្ញុំមានភ័ស្តុ តាងហូរហែ
មន្ត្រីខ្មែរ កេរ្តិ៍ឈ្មោះល្បី អន្តរជាតិ។
កាលសម័យ សង្គមរាស្ត្រ និយមឳ
លោកនៅជា រដ្ឋមន្ត្រី ល្បីស្អំស្អាត
ក្រសួងអប់ រំសិក្សា ធិការជាតិ
លោកមិនឆ្លៀត ប្រើឱកាស យកសំណូក។
កាលនោះប៉ា ខ្ញុំសុំផ្លាស់ សាលារៀន
ជូនទាំងអៀន តបសគុណ សម្រាប់លោក
គិតជាមាស ច្រើនដំឡឹង លោកមិនយក
ទាំងប្រាប់មក លោកធ្វើការ ដោយសុចរិត។
ស្ថាបត្យ ករល្បីជាក់ ប្រាក់ចូលសែន
រឿងសំណែន ស៊ីសំណូក លោកវៀរពិត
ជួយកូនចៅ ជាគ្រូៗ លោកមិនគិត
មិនប្រព្រឹត្ត រកសំណូក ស្មោកគ្រោកឡើយ។
កាលក្នុងឹឆ្នាំ កៅសិបបួន ភ្លើងឆេះសាល
សុរាម្រឹត ផេះរាបក្រាល ឱលោកអើយ
ឃ្លាំងទ្រព្យកេរ វប្បធម៌ជាតិ ឆេះអស់ហើយ
ធ្មឹងមិនឆ្លើយ លោកឈរមើល ស្រក់ទឹកភ្នែក។
ឆ្នាំពីរពាន់ ប្រាំគេកាត់ ដីស្តាតច្រឹប
លក់សាមសិប ហិកតាបាត់ លោកសង្វេគ
សល់តែដប់ ហិកតាគត់ ទ្រូងស្ទើរបែក
លោកយំអត់ ចេញទឹកភ្នែក មិនហ៊ានថា។
ថាមិនបាន មិនហ៊ានថា ខ្មែរដឹងឮ
ស៊ូទ្រាំឈឺ ចុកណែនចាប់ ក្ដៅរោលផ្សា
ស្ទើរប្រេះបែក ឈាមស្ទើរកក ក្នុងឱរា
តើនរណា អាចជួយបាន សង្គ្រោះជាតិ?
មើលទៅនៅ ទ្រាំបៀមទុក្ខ ទៀតលែងបាន
ពេលលោកមាន អាយុជ្រេ ជរាទៀត
មានតែត្រូវ ហាមាត់ថ្លែង រឿងខ្មែរជាតិ
ប្រកាសឆ្លៀត គាំទ្របក្ស សង្គ្រោះជាតិ។
អ្នកសង្កេត ការណ៍កត់ថា លោកអ៊ំវ័ណ្ណ
ម៉ូលីវ័ណ្ណ ជាព្រលឹង សល់រស់ជាតិ
មានតែចេញ មុខពោលពិត ចុងក្រោយឆ្លៀត
ជួយខ្មែរជាតិ រស់ជាខ្មែរ សង្គ្រោះជាតិ៕
Posted by Puthpong Sao at Tuesday, June 11, 2013
Important architects[edit]
The most famous New Khmer Architect is undeniably Vann Molyvann. Other important architects were Lu Ban Hap, Chhim Sun Fong, Seng Suntheng, and Mam Sophana. Many of them were trained abroad, especially in France or the United States. Norodom Sihanouk should not be omitted from this list; not an architect as such, he was nevertheless the driving force behind the movement. He personally supervised most projects and encouraged his architects to reach their highest possible level of achievement. He also worked as an interior designer on some buildings. Non-Cambodian engineers and architects who contributed their expertise were Vladimir Bodiansky and Gérald Hanning (both UN experts), Pierre Lavigne, Henri Chatel and Leroy & Mondet.