#លិខិតព្រះករុណានរោត្តមសីហនុ_កាល៧០ឆ្នាំមុនទៅកាន់
មេដឹកនាំបារាំង (២៨ ខែកញ្ញា ឆ្នាំ១៩៤៨) ... អំពី កម្ពុជា កូសាំងស៊ីន ហៅ
"កុម្មុយនិស្តនិយម គឺដង្កូវមេរោគបំផ្លាញអារ្យធម៌ កម្ពុជា"
និងខាងក្រោមគឺរូបថត ព្រះករុណា នរោត្តម សីហនុ និង
មេដឹកនាំពិភពលោកមួយចំនួន៖ ប្រធានាធិបតីអាមេរិក ...
លិខិតនេះស្ថិតបណ្ដាឯកសារបារាំងតម្កល់ទុកជាង៣,០០០ទំព័រ អំពី កូសាំងស៊ីន ឥណ្ឌូចិន កម្ពុជា វៀតណាម .. ដែលទើបសុំបានពីអាជ្ញាធរ បារាំងថ្មីៗនេះ។ បន្ទាប់នេះគឺជាបំណកប្រែមិនផ្លូវការ (ឯកសារចាស់ មីក្រូហ្វ៊ីល បាត់តួអក្ខរៈខ្លះ)
ខុទ្ទកាល័យនៃព្រះមហាក្សត្រ
អនុស្សារណៈ
នៅក្នុងអំឡុងការស្នាក់នៅចុងក្រោយរបស់ខ្ញុំនៅប្រទេសបារាំង ខ្ញុំបានមានឱកាស ជម្រាបលោកប្រធានាធិបតីសាធារណរដ្ឋ ប្រធានសហភាពបារាំង អំពីការសង្កេតរបស់ខ្ញុំនិងការពិចារណារបស់ខ្ញុំ នៅក្រោយការប្រកាសរួម ចុះហត្ថលេខានៅឆកសមុទ្រ ហាឡុង Baie d'Along (ក.អបប) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ ដំណាលគ្នានឹង ពិធីសារឧបសម្ព័ន្ធ ដោយលោក BOLLAERT ឧត្តមស្នងការប្រទេស បារាំង សម្រាប់ឥណ្ឌូចិន និងដោយព្រះករុណា បាវ ដាយ ។
តាមរយៈការប្រកាសនេះ ប្រទេសបារាំងបានទទួលស្គាល់ យ៉ាងឧឡាឫកនូវ ឯករាជ្យរបស់វៀតណាម។ ដោយមិនរំឭកឋានន្តរៈ ដែលប្រទេសកម្ពុជាបានមាន កម្ពុជាក៏ដែរ ត្រូវទទួលការឧទ្ទិសពេញ លេញនៃអធិបតេយ្យភាពផ្ទៃក្នុងរបស់ខ្លួន ទាំងក៏ទេដែរ មិនមែន ការសន្យាផ្លូវការ ដែលតាមនោះ លោកមិនមានបម្រុងចំពោះ ព្រះរាជាណាចក្រខ្មែរនូវលក្ខន្តិកៈមិនសូវអនុគ្រោះដូចវៀតណាមទេ។
ប្រសិនបើរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងនៅយឺតយ៉ាវពេកក្នុងការធ្វើឲ្យទទួលស្គាល់តាមរបៀបជាក់ច្បាស់នូវបំណងរបស់ខ្លួនចំពោះប្រទេសកម្ពុជា ដោយពន្យារពេលយូរពេក វានឹងធ្វើឲ្យកើតមានសេចក្ដីសង្ស័យ លើភាពស្មោះត្រង់នៃនយោបាយរបស់បារាំង មិនខាន។
នៅក្នុងកំឡុង នៃកិច្ចសន្ទនាមួយ ខ្ញុំបាននិយាយជាថ្មីទៅលោក BOLLAERTអំពីការរំភើបចិត្តរបស់ជនជាតិកម្ពុជា បង្កឡើងដោយ ការទទួលស្គាល់ឯករាជ្យរបស់វៀតណាម ហើយខ្ញុំទាំងបានបញ្ជាក់ ប្រាប់គាត់នូវការយកចិត្តទុកដាក់ ដែលគាត់ត្រូវធ្វើឲ្យបានឆាប់រហ័ស ដែរ ចំពោះកម្ពុជា។ លោក BOLLAERT បានឆ្លើយថាគាត់ រៀបចំនឹង ធ្វើវាហើយ។
ខ្ញុំក៏បានសម្ដែងផងដែរនូវបំណងនឹងអាចអះអាងប្រាប់ប្រជារាស្រ្តខ្ញុំនៅពេលត្រឡប់ទៅវិញថា ផ្លូវដែលខ្ញុំបានជាប់ធ្វើដំណើរ ពោលគឺ ផ្លូវនៃ សន្តិភាពនិងការស្រុះស្រួលគ្នា បានដឹកនាំ ក៏ជាក់ប្រាកដណាស់ដែរ ដូចសង្គ្រាមនិងការឃុបឃិតក្បត់ចំពោះសមិទ្ធផលនៃការទាមទាររបស់ជាតិ។
ខ្ញុំក៏ដូចជារដ្ឋាភិបាលខ្ញុំដែរដឹងច្បាស់ណាស់នូវកង្វល់ដ៏ធំរបស់ប្រទេសបារាំង ហើយខ្ញុំក៏ពុំមានបំណងបន្តិចណាទាល់តែសោះធ្វើឲ្យរឹតតែមាន ការពិបាកដែលខ្ញុំដឹងថារឹតតែធ្ងន់ថែមទៀតនោះទេ។ ប៉ុន្តែភ្នែករបស់ ប្រជាជាតិកម្ពុជា ក្លាយទៅជា (ពាក្យរលុប) នៅថ្ងៃបន្ទាប់ពីការប្រកាស កិច្ចព្រមព្រៀងឆកសមុទ្រហាឡុង Baie d'Along ប្រជារាស្ត្រកម្ពុជា ទាំងមូលរង់ចាំដោយអន្ទះសារខ្លាំងឡើងៗនូវសេចក្ដីប្រកាសដ៏ឱឡាឫក ឧទ្ទិសចំពោះឯករាជ្យនៃប្រទេសកម្ពុជានៅក្នុងសហភាបបារាំង។ សេចក្ដីប្រកាសបែបនេះនឹងមានផលបច្ច័យចិត្តសាស្ត្រដ៏ធំធេងលើប្រជារាស្ត្ររបស់ខ្ញុំ។
វានឹងផ្ដល់សេចក្ដីក្លាហានឡើងវិញហើយនិងនឹងបង្កើតទំនុកចិត្តរបស់ប្រជារាស្ត្រខ្មែរជាថ្មី ចំពោះប្រទេសបារាំង។ ពីព្រោះ សព្វថ្ងៃនេះ ឥរិយាបថរបស់ជនជាតិកម្ពុជាទៅជាអស់សង្ស័យខ្លាំងឡើងៗ នោះចំពោះមុខការសន្យាហើយសន្យាទៀតរបស់ប្រទេសបារាំង ដែលមិនមានអ្វីថ្មីទាំងមិនជាក់ច្បាស់។ គ្រោះថ្នាក់មួយទៀត ដែលបញ្ជាក់ច្បាស់ milite (ពាក្យបារាំងគ្មានទេ តើ limité = មានកម្រិត ទេឬ?) ខ្លាំងឡើងៗគាំទ្រ ការជំរុញឲ្យមានសេចក្ដីប្រកាសនេះ ជាប្រញាប់៖
គឺវានិយាយអំពីគ្រោះថ្នាក់កុម្មុយនិស្ត។ គ្រោះថ្នាក់កុម្មុយនិស្តនេះ មានជាប្រាកដចំពោះប្រទេសកម្ពុជា នៅក្នុងបរិយាកាសជុំទៅដោយ ប្រទេសដែលហែកហួរគ្នាដោយរោគជំងឺនេះ៖ ទូទាំងអាស៊ីអគ្នេយ៍, វៀតមិញ, សៀម, ទាំងពួកចិននៅកម្ពុជាផង។ លទ្ធិកុម្មុយនិស្តគឺជា អវិជ្ជមានកម្មផ្ទាល់នៃអរិយធម៌និងប្រពៃណីជាទីសក្ការៈរបស់ប្រទេសកម្ពុជា។
ប្រទេសកម្ពុជាខាងផ្នែកដីធ្លីជាប់ទាក់ទងនឹងឆ្នាំងបាយចិញ្ចឹមជីវិត ទៅនឹងសាសនា គ្រួសារ និងទៅនឹងប្រពៃណីរបស់ខ្លួន មិនយល់ទេ ហើយដោយថ្លឹងថ្លែងល្អិតល្អន់នោះនឹងមិនទទួលទាល់តែសោះនូវលទ្ធិវិច្ឆេទកម្មនេះ។ លទ្ធិកុម្មុយនិស្តមិនអាចនឹកដល់ យើងមិនប្រាថ្នាទេ សម្រាប់ជនជាតិកម្ពុជា ប៉ុន្តែត្រូវតែចៀសវាងការបណ្ដុះដង្កូវ កុម្មុយនិស្តទាំងនេះ។ ប៉ុន្តែ ពួកឥស្សរៈ ដែលនៅក្រោមការទ្រទ្រង់ សំភារៈដោយប្រទេសសៀម ហើយក៏ត្រូវពួកយៀកមិញ ចុះឈ្មោះ រួចហើយនៅក្រោមទង់ឯករាជ្យ។
ប្រទេសសៀមឥឡូវនេះសន្យាច្រើនឡើងៗថានឹងផ្ដល់ជំនួយសំភារៈឲ្យពួកឥស្សរៈ។ បន្តមកទៀត វានៅសល់តែការបំផ្លាញឧត្តមគតិដែល ពួកវៀតមិញបង្កើតឲ្យពួកឥស្សរៈ ដោយឲ្យស្របនឹងប្រទេសកម្ពុជា នូវឯករាជ្យក្នុងសហភាពបារាំង ប៉ុណ្ណោះ។ ដោយលែងអាចបានជំនួយ សំភារៈ មួយយ៉ាង ឧត្តមគតិរបស់ពួកគេមានដល់យ៉ាងនេះ ដោយសារ តែប្រទេសបារាំង និងម្យ៉ាងទៀត ពួកឥស្សរៈណាដែលស្មោះត្រង់ នឹងវិលត្រឡប់ចូលមកខាងកម្ពុជាវិញ។
លើសពីនេះទៅទៀត ពួកវៀតមិញអាចរុញពួកឥស្សរៈឲ្យទៅខាង ក្រុងម៉ូស្គូ ដែលចេញពីនោះ ពួកឥស្សរៈនឹងវិលត្រឡប់មកកម្ពុជា ដោយនាំយកមកជាមួយនូវមេរោគនៃការរំលាយអរិយធម៌របស់យើង។
ចំណែកឯ ពួកណាដែលបដិសេធមិនត្រឡប់មកវិញ នៅក្រោយ ការប្រកាសឯករាជ្យនៅកម្ពុជា ពួកគេនឹងអាចនៅបន្តការតស៊ូ ឥតបានការជាពួកកុម្មុយនិស្ត ប៉ុន្តែមិនមែនក្នុងលក្ខណៈជា អ្នកជាតិ និយមទេ ដូច្នេះយ៉ាងនេះច្បាស់ណាស់ ពួកគេនឹងមានផ្លាកសម្គាល់ ជាកុម្មុយនិស្ត ហើយនឹងត្រូវច្រានចេញពីសហគមន៍ជាតិកម្ពុជា។
ប្រសិនបើការប្រកាសឯករាជ្យនេះ នៅលើប្លង់ច្បាប់ អាចប្រតិបត្តបាន ការប្រកាសនេះ ជាថ្មីទៀត នឹងមិនកើតឡើងជាចាំបាច់ទេ, លើប្លង់ប្រតិបត្ត វាគឺជាការចាំបាច់ពិតៗ*។ ហេតុដូចនេះហើយ ខាងចក្ខុវិស័យចិត្តសាស្ត្រ ផលវិបាកទាំងឡាយធំធេងណាស់ ពីព្រោះរដ្ឋាភិបាលខ្ញុំអាចជជែកវែកញែកអំពីសេចក្ដីប្រកាសដើម្បីបំផ្លាញនេះ ជាការឃោសនាដ៏អាក្រក់របស់ពួកឧទ្ទាម ហើយដូច្នេះ នាំឲ្យសណ្ដាប់ធ្នាប់និងសន្តិសុខនៅក្នុងភូមិភាគសិ្ថតក្នុងគ្រោះថ្នាក់ ក្នុងការខាតហួសពេលដែលពេលនេះអាចខ្លីណាស់។ សេដ្ឋកិច្ច ទាំងពេលវេលា ទាំងសំភារៈ និងទាំងមនុស្ស គឺច្បាស់ណាស់។
នៅក្រោមផលចំណេញនៃការពិនិត្យពិចារណាមកខាងមុននេះ ខ្ញុំក៏ដូចជារដ្ឋាភិបាលខ្ញុំសូមទទូចយ៉ាងក្លៀវក្លា ដើម្បីឲ្យប្រទេសបារាំង គិតគូរឲ្យច្បាស់លាស់ធ្វើការប្រកាស ដែលព្រមព្រៀងជាមួយកម្ពុជា នូវឯករាជ្យក្នុងសហភាពបារាំង។
កាតព្វកិច្ចទៅវិញទៅមករបស់ប្រទេសបារាំងនិងប្រទេសកម្ពុជានឹងត្រូវកំណត់ឡើងដោយសន្ធិសញ្ញាដែលនឹងមានរវាងប្រទេសទាំងពីរ។
នៅក្រោយសេចក្ដីប្រកាសនៃឆកសមុទ្រ ហាឡុង Baie d'Along ដែល ទទួលស្គាល់យ៉ាងឱឡាឫកនូវឯករាជ្យរបស់វៀតណាម វាជាការគួរ ប្រញាប់ដែលប្រទេសបារាំងត្រូវទទួលស្គាល់យ៉ាងឱឡាឫកនូវឯករាជ្យ[របស់កម្ពុជា]ដែរ។
នេះនឹងជាការប្រព្រឹត្តច្របូកច្របល់ថ្មី ធ្វើឡើងច្រើនលើកច្រើនសារ ជាពិសេសចំពោះ លោក ណាំ ពេក (ក.អបប. = សំដៅ អណ្ណាម វៀតណាម)។ វាជាការប្រញាប់ដែលប្រទេសបារាំងគួរទទួលស្គាល់ [ឯករាជ្យ] ចំពោះប្រទេសកម្ពុជាដែរ។ រដ្ឋាភិបាលបារាំងដែរ ដែលបង្ហាញការគាំទ្រចំពោះព្រះរាជានៃកម្ពុជា និងខាងនោះ ចំពោះរដ្ឋាភិបាលរបស់លោក ប្រធានាធិបតីននៃសាធារណរដ្ឋបារាំង, ប្រធាននៃសហភាពបារាំង នៅក្នុងលិខិតរបស់លោកចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៨ ឲ្យដឹងថា ការប្រព្រឹត្តត្រូវធ្វើចំពោះប្រទេសកម្ពុជា នឹងមិនសូវអនុគ្រោះដូចការប្រព្រឹត្តទទួលស្គាល់ចំពោះប្រទេសវៀតណាម មិនមែនមានន័យទទេនោះទេ ហើយថែមទាំងចាប់ផ្ដើមអនុវត្ត ឲ្យសម្រេចផង។ (ក.អបប៖ ចង់ថា ហេតុអ្វីបារាំងឆាប់ឲ្យឯករាជ្យទៅ វៀតណាម មិនឆាប់ឲ្យកម្ពុជាដែរ? បារាំងសន្យាចោលទទេៗច្រើនលើក មិនសូវអនុគ្រោះកម្ពុជាឲ្យដូចបារាំងអនុគ្រោះវៀតណាមទេ។ ជិត១ឆ្នាំ ក្រោយមក បារាំងបានប្រគល់កូសាំងស៊ីនទៅឲ្យវៀតណាមស្ងាត់ៗមិនឲ្យកម្ពុជាដឹង។)
ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៨
ព្រះករុណាព្រះមហាក្សត្រនៃកម្ពជា នរោត្តម សីហនុ
ប្រធាននៃក្រុមប្រឹក្សាខុទ្ទកាល័យ ព្រះមហាក្សត្រនៃកម្ពុជា
ចេញថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៤៨
ប៉ែន នុត
ប្រែសម្រួលពីឯកសារពីបណ្ណាសារដ្ឋានក្រុងប៉ារីស៍ ដោយ សៅរ៍ ពុធពង្ស
© Copyright rbu_spp អត្ថបទរក្សាសិទ្ធិ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦© សៅរ៍ ពុធពង្ស

No comments:
Post a Comment