#rub_952_ចន្ទ្រលើមេឃ_ចន្ទ្រលើដី (អំពី កោះត្រល់ ខ្មែរក្រោម)
ចន្ទ្ររះលើមេឃ គេយកចិត្ត
ផ្ដោតផ្ដិតគិតដល់ ទាំងខ្វល់ខ្វាយ
ត្រង់ចន្ទ្រលើដី រះរៀងអាយ
គេមើលហួសឆ្ងាយ ពុំនឹកនា។
ចន្ទ្ររះលើមេឃ គេយកចិត្ត
ផ្ដោតផ្ដិតគិតដល់ ទាំងខ្វល់ខ្វាយ
ត្រង់ចន្ទ្រលើដី រះរៀងអាយ
គេមើលហួសឆ្ងាយ ពុំនឹកនា។
ចន្ទ្រដែនខ្មែរក្រោម ទុក្ខចោមជុំ
យួនមារព័ទ្ធហ៊ុម ចាំពាធា
ធ្វើទុក្ខបុកម្នេញ ឲ្យក្រំគ្រា
កេណ្ឌគ្នាស្រែករក អ្នកសង្គ្រោះ។
ចន្ទ្រដែនខ្មែរក្រោម ពពកបាំង
ខ្មៅអាប់ដាបខ្លាំង ខំប្រឹងរស់
សណ្ដរមេគង្គយួន ដូរឈ្មោះ
ក្នុងគ្រោះបាត់រូប យួនប្រល័យ។
ចន្ទ្ររះលើមេឃ ឥតជីវិត
គេគិតខ្វល់ព្រួយ ទាំងយប់ថ្ងៃ
ឯចន្ទ្រខ្មែរក្រោម ក្នុងគ្រោះក្ស័យ
យួនចាំប្រល័យ គេពុំខ្វល់។
អ.អើយ អើយ ស. ប.បើបាន
ជួយចន្ទ្ររួចប្រាណ ផុតកង្វល់
ជីវិតផុតគុកយួន សោតសល់
ជួបផលដល់ក្សាន្ត បានគង់ឈ្មោះ។
ចន្ទ្រដែនខ្មែរក្រោម អំពាវរក
អន្តរជាតិមក ជួយសង្គ្រោះ
ឲ្យចន្ទ្រខ្មែរក្រោម បានរួចរស់
រក្សាពូជឈ្មោះ មនុស្សខ្មែរ។
ចន្ទ្រដែនកោះត្រល់ មើលផែនទី
នៅទឹមភូមី ទីជិតក្បែរ
កៀកឆ្នេរកំពត កែបដីខ្មែរ
ប្រវត្តិមិនប្រែ កេរជាតិយើង។
កំណាព្យរក្សាសិទ្ធិ Copyright rbu_spp ម៉ោង៩:៥៣ យប់ ៣ តុលា ២០១៥ សៅរ៍ ពុធពង្ស Puthpong Sao
យួនមារព័ទ្ធហ៊ុម ចាំពាធា
ធ្វើទុក្ខបុកម្នេញ ឲ្យក្រំគ្រា
កេណ្ឌគ្នាស្រែករក អ្នកសង្គ្រោះ។
ចន្ទ្រដែនខ្មែរក្រោម ពពកបាំង
ខ្មៅអាប់ដាបខ្លាំង ខំប្រឹងរស់
សណ្ដរមេគង្គយួន ដូរឈ្មោះ
ក្នុងគ្រោះបាត់រូប យួនប្រល័យ។
ចន្ទ្ររះលើមេឃ ឥតជីវិត
គេគិតខ្វល់ព្រួយ ទាំងយប់ថ្ងៃ
ឯចន្ទ្រខ្មែរក្រោម ក្នុងគ្រោះក្ស័យ
យួនចាំប្រល័យ គេពុំខ្វល់។
អ.អើយ អើយ ស. ប.បើបាន
ជួយចន្ទ្ររួចប្រាណ ផុតកង្វល់
ជីវិតផុតគុកយួន សោតសល់
ជួបផលដល់ក្សាន្ត បានគង់ឈ្មោះ។
ចន្ទ្រដែនខ្មែរក្រោម អំពាវរក
អន្តរជាតិមក ជួយសង្គ្រោះ
ឲ្យចន្ទ្រខ្មែរក្រោម បានរួចរស់
រក្សាពូជឈ្មោះ មនុស្សខ្មែរ។
ចន្ទ្រដែនកោះត្រល់ មើលផែនទី
នៅទឹមភូមី ទីជិតក្បែរ
កៀកឆ្នេរកំពត កែបដីខ្មែរ
ប្រវត្តិមិនប្រែ កេរជាតិយើង។
កំណាព្យរក្សាសិទ្ធិ Copyright rbu_spp ម៉ោង៩:៥៣ យប់ ៣ តុលា ២០១៥ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment