១. នេះគឺរូបនាង Cox Jessica
ឈ្មោះល្បីអស្ចារ្យ ដូចជា Nick ដែរ
មានជើងឥតដៃ ក៏នាងនៅតែ
ល្បីល្បាញពូកែ ខាងតេក្វាន់ដូ។
២. ឥតដៃនៅជើង ប្រើបានទាំងពីរ
ដំបងគ្រវី នឹងឥតទ្រេតទោរ
គាបនឹងមេជើង ឡើងខ្ញាល់លាន់ស្នូរ
គុនតេកា្វន់ដូ ខ្សែក្រវាត់ខ្មៅ។
៣. នាងបានបង្ហាញ ជំនាញយ៉ាងស្ទាត់
ទាំងផាត់មុខមាត់ លាបក្រែមថែមម្សៅ
សិតសក់ហូបអ្វី ទោះត្រជាក់ក្ដៅ
មិនហៅគេជួយ ប្រើជើងទាំងអស់។
៤. អស្ចារ្យជាងនេះ នាងប្រកួតឈ្នះ
ប្រលងតេជះ ខាងបើកយន្តហោះ
ប្រើតែមេជើង ទោះគ្មានដៃសោះ
ធ្វើបានទាំងអស់ យកឈ្នះគេឯង។
៥.'គឺចិត្តត្រួតកាយ វិន័យជាមេ
ប្រឹងធ្វើដូចគេ អនុវត្តស្ដែង
ធ្វើបានលើសគេ គួរឲ្យស្ញប់ស្ញែង
កេរ្តិ៍ឈ្មោះចិញ្ចែង ល្បីពេញលោកា។
៦. នាងតែងបង្ហាញ ឆន្ទៈរឹងមាំ
មានអំណត់ទ្រាំ ធ្វើគ្រប់់កិច្ចការ
ទាំងបង្រៀនគេ សិក្ខាសាលា
ពិតស្ត្រីអស្ចារ្យ ចេះនិងប្រសប់។
៧."នាងបើកយន្តហោះ មានឈ្មោះឥតដៃ
ល្បីល្បាញខ្លាំងក្រៃ នៃអ្នកទាំង១០
គេចចៀសឧបសគ្គ ជោគជ័យមួយចប់
រន្ទឺសាយសព្វ លើពិភពលោក៕
Nick Vujicic
© rbu_spp October 6, 2014 8:11 am Puthpong Sao
No comments:
Post a Comment