ការអានមានប្រយោជន៍៖
Reading Benefits You
ម្យ៉ាងដែរ នៅស្រុកគេ
នេះឃើញទេ សោសុវត្ថិ
មិនឲ្យ ស្រីស្រោខាត
នៅទីស្ងាត់ រួមរ័កបាន។
Reading Benefits You
ម្យ៉ាងដែរ នៅស្រុកគេ
នេះឃើញទេ សោសុវត្ថិ
មិនឲ្យ ស្រីស្រោខាត
នៅទីស្ងាត់ រួមរ័កបាន។
សោចាក់ ជាប់ចង្កេះ
ធ្វើដូច្នេះ ព្រោះប្រច័ណ្ឌ
ក្រែងស្រី ទៅរួមប្រាណ
ផិតស្ម័គ្រស្មាន ប្រុសដទៃ។
រឿងមួយ គួរពិភាល់
ចុះបើទាល់ រាន់ចូលព្រៃ
ឬក៏ ដោះទុក្ខភ័យ
តើលកលៃ ជុះយ៉ាងណា។
ឬក៏ ស្រីចាក់ប្រុស
ដូចជាខ្លុះ ចាំបង្ការ
ក្រែងប្ដី ចេញទៅណា
រួមស្នេហា នឹងស្រីផ្សេង។
ប្រុសស្រី ធ្វើដូច្នេះ
បើថាចេះ ដូចខុសឆ្វេង
ចិត្តខ្លួន គិតវង្វេង
បារម្ភផ្សេង គូខ្លួនក្បត់។
គឺចិត្ត ខ្វល់វិលវល់
គិតអំពល់ មិនប្រាកដ
បើគេ ប្រុងនឹងក្បត់
សោពិតអត់ មិនឈ្នះកល។
ល្បិចមនុស្ស រំលត់ភ្លើង
ឬរំលើង ភ្នំរាបដល់
រំហួត សមុទ្រខ្យល់
គង់មិនសល់ ឃាត់ចិត្តបាន។
សម័យ នេះទៅហើយ
ពុំគួរឡើយ ហួងហែងប្រាណ
ធ្វើនេះ តាមចិត្តស្មាន
ពារលម្អាន សិទ្ធិមនុស្ស៕
កំណាព្យរក្សាសិទ្ធិ© copyright rbu_spp October 9, 2013 at 11:20 pm Puthpong Sao
ធ្វើដូច្នេះ ព្រោះប្រច័ណ្ឌ
ក្រែងស្រី ទៅរួមប្រាណ
ផិតស្ម័គ្រស្មាន ប្រុសដទៃ។
រឿងមួយ គួរពិភាល់
ចុះបើទាល់ រាន់ចូលព្រៃ
ឬក៏ ដោះទុក្ខភ័យ
តើលកលៃ ជុះយ៉ាងណា។
ឬក៏ ស្រីចាក់ប្រុស
ដូចជាខ្លុះ ចាំបង្ការ
ក្រែងប្ដី ចេញទៅណា
រួមស្នេហា នឹងស្រីផ្សេង។
ប្រុសស្រី ធ្វើដូច្នេះ
បើថាចេះ ដូចខុសឆ្វេង
ចិត្តខ្លួន គិតវង្វេង
បារម្ភផ្សេង គូខ្លួនក្បត់។
គឺចិត្ត ខ្វល់វិលវល់
គិតអំពល់ មិនប្រាកដ
បើគេ ប្រុងនឹងក្បត់
សោពិតអត់ មិនឈ្នះកល។
ល្បិចមនុស្ស រំលត់ភ្លើង
ឬរំលើង ភ្នំរាបដល់
រំហួត សមុទ្រខ្យល់
គង់មិនសល់ ឃាត់ចិត្តបាន។
សម័យ នេះទៅហើយ
ពុំគួរឡើយ ហួងហែងប្រាណ
ធ្វើនេះ តាមចិត្តស្មាន
ពារលម្អាន សិទ្ធិមនុស្ស៕
កំណាព្យរក្សាសិទ្ធិ© copyright rbu_spp October 9, 2013 at 11:20 pm Puthpong Sao
CNN International
Modern-day chastity belt? Man padlocks lover's blue jeans. http://on.cnn.com/17eY9bF
No comments:
Post a Comment