Wednesday, October 12, 2016

215. Poem #rbu_ផ្កាភ្នំបូកគោ

វាយោថ្ងូរថ្ងួច គ្រលួចព្រៃ
បូកគោហឫទ័យ នឹកដល់គ្រា
ខ្មែរធ្វើម្ចាស់ដែន កម្ពុជា
មិនក្រវេទនា ដូចសព្វថ្ងៃ។
ផ្កាខ្ញុំរីកស្រស់ តែភ័ក្ត្រកាយ
ក្នុងចិត្តសែនស្ដាយ ពន់ពេកក្រៃ
បូកគោប្រែធ្លាក់ ដទៃដៃ
រងទុក្ខរាល់ថ្ងៃ រកអ្នកជួយ។
បុប្ផាស្រស់មែន សោភ័ណរម
មណីយ៍ដែលអភ្នំ ក្នុងចិត្តព្រួយ
តើដល់ថ្ងៃណា ខ្មែរចិត្តមួយ
រួមសង្គ្រោះជួយ ជាតិផុតទុក្ខ។
អរគុណអ្នកណាស់ នៅនឹកខ្មែរ
ប៉ុន្តែសូមចិត្ត គិតថ្ងៃមុខ
ធនធានស្រុកខ្មែរ គេកាន់ទុក
អំណាចមេពុក ជាតិអន្តរាយ ...
© Copyright Oct 12, 2013 7:03 pm

No comments:

Post a Comment