Saturday, October 8, 2016

199. Poem #_611_រន្ធផ្ចិត

October 8, 2014 at 9:19am 
ឱះ ឱ រន្ធផ្ចិត ឥតមេត្តា
រុញឲ្យភក្ត្រា ទាក់ភ្នែកជួស
ប៉ុន្តែភ្នែកមិន ទៅណាហួស
គន់មើលក្បាលពោះ ព្រោះនឹកផ្ចិត។

ឱ ក្បាលពោះអើយ ម្ដេចឡើយអ្នក
សពិតច្បាស់ជាក់ ពុំអាណិត
ឲ្យអាវក្រហម ជួយបាំងបិទ
នាំឲ្យដួងចិត្ត រឹតអំពល់។
ជាយអាវក្រហម សូមមេត្តា
ជៀសផ្លូវនេត្រា ឲ្យបានយល់
បានគន់ពេញសព្វ ផ្ចិតនិមល
ចិត្តស្នេហ៍ងុបងល់ យល់សុបិន។
ឱ រន្ធផ្ចិតអើយ ដូចគុហា
ទីទែនរមនា កែវមាសឆ្អិន
បេះដូងសោយសុខ ក្នុងសុបិន
បានស្រូបស្រង់ក្លិន ស្បើយទុក្ខា។
រន្ធផ្ចិតនារី នាគីរូង
ដូចលង្វែកទ្រូង គូបុព្វតា
បេះដូងជ្រកពួន ក្សាន្តចិន្តា
លែងនៅឯកា កំព្រាកាយ៕
© rbu_spp 9:19 am Oct 8, 2014 Puthpong Sao

No comments:

Post a Comment