Wednesday, October 19, 2016

228. Poem #rbu_967_កំណើតដូចឈូក


ឈូកដោបរីករមណី៍សមសូរ្យសែង
សមគ្មានចំបែងស្រស់បស់ថ្លា
ស្និទ្ធកុមារីទឹមភក្ត្រា
ដូចទេពធីតាបឹងបទុម។

ញញឹមពេញលក្ខណ៍ភក្ត្រស្រស់ស្រាយ
ស្រស់សមឆោមឆាយឈូកក្រពុំ
ក្រសាលក្រសោបត្រកងជុំ
ឈូកពេញនិយមសព្វចិន្តា។
ដូចព្រះភិរុណសាចស្រោចស្រព
ប្រទានពរសព្វសាធុការ
មន្តញញឹមស្រស់លើភក្ត្រថ្លា
នាងតូចរៀបផ្កាទៅថ្វាយព្រះ។
ឈូកដុះពីភក់ក្លិនក្រអូប
ប្រហើរស្រង់ស្រូបសទ្ធាជ្រះ
ពុទ្ធិសន្សំសាងបុណ្យលះ
យកឈ្នះកិលេសអកុសល។
ពុទ្ធិរៀនសូធ្យប្រៀបដូចឈូក
ទោះដុះលូតលូកពីភក់វ៉ល់
មានក្លិនក្រអូបឈ្ងប់សាយដល់
សាងឈ្មោះយសផលជាតិកុមុទ។ /= ឈូក/
ជនណាកើតកបនិស្ស័យផ្កា
ដូចឈូកបុប្ផាបរិសុទ្ធ
តម្រង់ផ្លូវខ្លួនទីបំផុត
ដូចច្យុតិចាប់ភពទីសួគា៌។
Chan Rada

No comments:

Post a Comment