Wednesday, October 19, 2016

225. Poem ចម្រៀង៖ #ក្រពុំឈូក


១. ត្រពាំងជ្រៃ ថ្ងៃជ្រេ ទេររៀបលិច
រលកព្រិច ចាំងផ្លេក រំឭកស្នេហ៍
ពាក្យអូនផ្ដាំ បងចាំ មិនគេចកែ
មិនចោលស្នេហ៍ ប្រែក្បត់ បោះបង់បង។

២. ឈូកក្រពុំ លោកធំ នាំអូនទៅ
ចោលបងនៅ ឱបទុក្ខ រាប់ឆ្នាំផ្សង
យល់ច្រលំ ស្មានម៉ុម មិនក្បត់បង
បែរនួនល្អង ចោលបង នៅអាល័យ។

បន្ទរ. ទំនប់ លោក យើងឈ្ងោក ឆ្លុះភក្ត្រា
ទន្ទឹមគ្នា ទឹកថ្លា ឆ្លុះមេឃផ្កាយ
ស្ពានចិត្តយើង សាងភ្ជាប់ គូនិស្ស័យ
តែចរណៃ ដោះដៃ ក្បត់ស្នេហ៍ខ្លួន។

៣. ទួលតាណោង អូនតោង ឱបកបង
យើងហែលឆ្លង រាត្រី ដំបូកអួន
មុងមេឃា ផ្កាយព្រោង ចិត្តស្និទ្ធខ្លួន
ច័ន្ទ្រនឹមនួន គ្មានអូន រសអស់ន័យ ៕

October 19, 2013 at 10:02am

No comments:

Post a Comment