Sunday, October 30, 2016

243. Poem pm · #rbu_632_បងតា_អូនចៅ

pm · #rbu_632_បងតា_អូនចៅ បងតា អូនត្រូវការលុយ បងតាចង់ឃុយ ឲ្យលុយ អូនមិនប្រកែក។ បងតា ទោះចង់ដល់ស្អែក ឬដល់ខានស្អែក មួយខែ ច្រើនខែក៏បាន។ បងតា អូនចង់់បានឡាន សុខចិត្តប្ដូរប្រាណ យកឡាន បម្រើបងតា។ បងតា រូបរាងសង្ហា ទោះអ្នកណាថា បងតា ស្បែកជ្រួញចាស់គ្រិត។ បងតា បងតាកុំគិត ក្នុងមួយជីវិត ស្លាប់ទៅ យកទៅមិនបាន។ បងតា ទាំងលុយទាំងឡាន មិនអាចដូរបាន ឲ្យខ្លួន បងតាក្មេងវិញ។ បងតា មានតែដូរទិញ យកខ្លួនអូនវិញ ដូរគ្នា បងតា អូនចៅ។ © rbu_spp 6:30 pm Oct 30, 2014 Puthpong Sao Image may contain: 2 people

No comments:

Post a Comment