Tuesday, October 25, 2016

237. Poem #rbu_628_ស្លៀកខ្យល់បាំងមេឃ

#rbu_628_ស្លៀកខ្យល់បាំងមេឃ ការទិទៀនគឺជាការគាំទ្រមិនផ្ទាល់ពីគំហើញមុំបញ្ច្រាស CRITICISM IS AN INDIRECT SUPPORT FROM AN INVERSE ANGLE VIEW នាងពាក់ថ្នាំពណ៌ ជាសម្លៀក ឃើញដូចប៉ះបៀក ប៉ាតលើកាយ បន្លំជាពស្ត្រ(១) ស្រស់ឆើតឆាយ មើលជិតឃើញឆ្ងាយ ភ្នែកមិនដាក់។ សុដន់ក្បំគូ ទ្រលូលន់ នៅពេលបានគន់ ឃើញប្រចក្ស អារម្មណ៍ប្រជែង ចង់ថ្នមថ្នាក់ លោមចិត្តស្មោះស្មគ្រ ជាគូស្នេហ៍។ នាងលែងខ្លួនស្រស់ ទាំងអស់ដល់ ពុំមានអ្វីសល់ ឃើញម្យ៉ាងដែរ ភ្លៅត្បៀតត្បិតជិត ពិនិត្យក្បែរ មុខតែចិត្តទន់ យន់ស្រមៃ។ ឃើញឋានសួគ៌ា គ្រាមួយនោះ អង្គនាគទម្លុះ ស្រមោលស្បៃ បទុមបន្លែង ឆោមចរណៃ អាក្រាតស្អាតក្រៃ ស្រីទេពី។ ស្លៀកខ្យល់បាំងមេឃ សិល្បៈថ្មី ល្បីពេញផែនដី គ្រប់ទិសទី ប្រុសៗចូលចិត្ត ផ្ដោតមូលមីរ ភ្នែកមើលវក់វី កាយស្លៀកមេឃ៕ (១) ពស្ត្រ = សម្លៀកបំពាក់ © rbu_spp 10:53 am Oct 125, 2014 Puthpong Sao No automatic alt text available. 2 Shares 10 Keo Saray, Mark Saveuy and 8

No comments:

Post a Comment