Tuesday, October 25, 2016
235. Poem #rbu_អង្គុយនឹក
ពីរោះស័ព្ទសៀង សំនៀងដួងចិត្ត
រ៉ាយរ៉ាប់រឿងពិត ចិត្តសែនកណ្ដែង
កណ្ដាលគង្គា ពុំមានពាក្យថ្លែង
អង្គុយម្នាក់ឯង ស្វែងចាំគូគាប់។
ពពកប្រាប់បង នួនល្អងផ្ញើសារ
ផ្ដាំតាមវេហាស៍ សំនួនន័យភ័ព្វ
បងនៅឯនាយ ក្នុងនាមជាទ័ព
ប្រុងប្រយ័ត្នជាប់ កំពូលភ្នំទ្រព្យ។
ឱវាយោអើយ ឆ្លើយប្រាប់នាងផង
ថ្ងៃយប់កន្លង បងនៅចាំជាប់
សារតាមព្រះពាយ បងរាយរៀបរាប់
ចិត្តជាមេទ័ព ជាប់ការទឹកដី។
មិនបង់ទេស្នេហ៍ មិនប្រែក្បត់អូន
ទោះជីវិតសូន្យ ស្ម័គ្រស្មោះពិសី
ប្ដូរប្ដេជ្ញការពារ ជាតិនិងទឹកដី
បងថែភក្ដី ជូនស្រីតែមួយ។
យប់ថ្ងៃបងនឹក រឭកពម្ងា
ផ្ដាំតាមចន្ទ្រា ថាបងរែងព្រួយ
រត្តិបក្សី ច្រៀងកំដរជួយ
សូមពៅមាសមួយ យល់ចិត្តបងផង។
ឆ្លងកាត់រាត្រី រង់ចាំថ្ងៃរះ
ឃើញមេឃនឹកផ្ទះ នឹកដល់នួនល្អង
នឹកស័ព្ទផ្អែមល្ហែម ចរចានឹងបង
នឹកយើងទាំងសង កៀកកើយស្នេហា។
ស្នេហ៍ពិតចិត្តស្ងប់ ឈ្នះអស់សង្ស័យ
ចាំចុះចរណៃ កុំបីសង្កា
ភក្ដីឥតមោះ បងសូមសច្ចា
ស្មោះនឹងកន្និដ្ឋា ស្ងួនកែវវរមិត្រ។
. . .
សម្ដីលេចចេញ មកពីមាត់
ក្បត់ឬមិនក្បត់ ជារឿងចិត្ត
កលល្បិចលេចចេញ ពីគំនិត
ការពិតកើតចេញ ពីទង្វើ៕
សៅរ៍ ពុធពង្ស October 25, 2013 at 8:41am
Image may contain: 1 person
ធីតា ឈូករ័ត្ន with ទិនករ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment