Monday, October 3, 2016

185. Poem #rbu_ស្លៀកទំនាមខ្មែរ

October 4, 2013 at 3:19pm ·
ការអានមានប្រយោជន៍ Reading benefits You
ស្លៀកហ្នឹងទើបត្រូវ ទៅបុណ្យវត្ត
ស័ក្ដសមមុខមាត់ ជាស្រីខ្មែរ
ស្លៀកវែងបែបនេះ ទៅវត្តខែ
ភ្ជុំបិណ្ឌបុណ្យខ្មែរ ទំនាមជាតិ។

ទៅវត្តកុំស្លៀក ខើចដូចមុន
ក្រែងលោស៊យស៊ុន ថ្លោះធ្លោយឃ្លាត
អង្គុយភ្លេចភ្លាំង បង់មារយាទ
នាំទើសភ្នែកញាតិ ផ្អើលភ្នែកសង្ឃ។
ទៅវត្តស្លៀកខើច លើជង្គង់
ដូចនាំពន្លង់ ជាតិផូរផង់
ពន្លិចទំនាម ខ្មែរបញ្ចង់
នាំព្រើលដល់សង្ឃ ដាច់អាបត្តិ។
ស្លៀកវែងស្អាតហ្នឹង សូមសរសើរ
ឃើញស្អាតណាស់តើ ស្រស់ពេកក្ដាត់
ស្លៀកពាក់កុំភ្លេច ប្រុងប្រយ័ត្ន
នាំគ្នាប្រតិបត្ត ថែកេរ្តិ៍ខ្មែរ៕
I Love Cambodia Hot News II
នាងខ្ញុំ ស្លៀកពាក់ ទៅវត្តបាន សម

No comments:

Post a Comment