Sunday, October 9, 2016

204. Poem #rbu_614_ដាក់ឲ្យធ្ងន់ជាន់ឲ្យកប់

#rbu_614_ដាក់ឲ្យធ្ងន់ជាន់ឲ្យកប់
ដាក់ឲ្យធ្ងន់ៗ ជាន់ឲ្យកប់
ជម្រះឲ្យចប់ កុំទុកកេរ
សាសនបណ្ឌិត្យ នៃជាតិទេ
កុំឲ្យរាស្ត្រជេរ ថាចោលម្សៀត។

ធ្វើឲ្យជាតិខ្លាំង ច្បាំងនឹងបាប
អំណាចបង្ក្រាប កុំទុកទៀត
រួមគ្នាធ្វើត្រូវ កុំភ្លាត់ស្នៀត
កុំឲ្យបៀនបៀត ធ្វើបាបរាស្ត្រ។
លក់អើយសែនលក់ ភ្លើមិនស្វាង
ឫកកោងអាងយ៉ាង ជាតិវិនាស
រាស្ត្ររងទុក្ខកម្ម រស់រទាស
ព្រៃឈើរ៉ែមាស លក់មិនសល់។
ឮអភិវឌ្ឍន៍ អួតកប់មេឃ
ស៊ីនោះស៊ីពេក មិនខ្ចីខ្វល់
សែនលោភឥតខ្មាស មិនស្កប់ស្កល់
ប្រេះពោះឡើងហល់ មិនចេះគ្រប់។
កម្មបាបខ្លួនសាង នឹងឲ្យផល
វេលាមកដល់ មិនអាចទប់
ប្រឹងបូមបែកពោះ នៅមិនឈប់
ពៀរតាមសង្គ្រប់ សមនឹងកម្ម។
© rbu_spp October 9, 2014 at 7:49 pm Puthpong Sao
ភ្នំពេញ៖ ក្រោយការសាកសួរនៅរដ្ឋសភាពជាច្រើនម៉ោង រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានប្រាប់ក្រុមអ្នកកាសែតថា…
thmeythmey.com

No comments:

Post a Comment