Sunday, October 30, 2016
244. Poem #rbu_631_កាំជ្រួចផ្កាភ្លើង
:26pm ·
#rbu_631_កាំជ្រួចផ្កាភ្លើង
កាំជ្រួចផ្កាភ្លើង ភ្លើងផ្កាសប្បាយ
សំណើចក្អាកក្អាយ ក្លាយស្រែកយំភ្លាម
ទាំងយប់ងងឹត ដីក្រាលដោយឈាម
ដូចក្នុងសង្គ្រាម ចិត្តស្លុតពេកក្ដាត់។
គ្រាប់មួយចុងក្រោយ ផ្ទុះដោយជីវិត
អ្នកឈរមើលជិត ឥតស្រែកមួយម៉ាត់
ដួលក្នុងថ្លុកឈាម ដង្ហើមដាច់ប៉ាត់
ជីវិតសូន្យបាត់ ក្នុងមហន្ធការ។
ក្រោយពីផ្កាភ្លើង ហោះឡើងរន្ទាល
ស្រស់ឆើតរាយរាល កណ្ដាលវេហាស៍
នាំគ្នាសប្បាយ ហ៊ោសើចខ្ញៀវខ្ញារ
នរណាស្មានថា ជីវិតស្លាប់ងាយ។
ផ្កាអើយផ្កាភ្លើង ឡើងច្រាលពេញមេឃ
សម្រស់ពេញភ្នែក ពណ៌ផ្លេកពណ្ណរាយ
ឈាមហូរក្រាលដី ហួសនឹងនិយាយ
ប្រផ្នូលទំនាយ ដូចពីរពាន់ដប់?
កាលនោះកោះពេជ្រ ស្ពានមច្ចុរាជកម្ម
សល់តែបណ្ដាំ ចិត្តញ័រចំប្រប់
ជាងបីរយនាក់ ក្លាយជាសាកសព
ស្លាប់ដង្ហើមថប់ ម្ភៃពីរវិច្ឆិកា៕
© rbu_spp 6:25 pm Oct 30, 2014 Puthpong Sao
No automatic alt text available.
Seang Engyean with Seang Sith
Subscribe to:
Post Comments (Atom)
No comments:
Post a Comment