Thursday, October 27, 2016

239. Poem #ផៃស៊ីផានបកស្រាយខុស

#ផៃស៊ីផានបកស្រាយខុស មានលុយ មាន យុត្តិធម៌ នេះភរ ក៏ ភរពុំសម ការពិត គិត ដល់ក្រឹត្យក្រម វាសម សង្គមច្បាប់ខ្សោយ។ មានលុយ មាន យុត្តិធម៌ ដើរភរ កុំ ងាកមើលក្រោយ កុំស្ដាប់ រាស្ត្រ ស្រែកដង្ហោយ ក្រែងក្រោយ រាស្ត្រ ជេរបរា។ មានលុយ មាន យុត្តិធម៌ គាត់ភរ រក៍ លាភសក្ការ តាមច្បាប់ នៅ ប្រទេសណា ត្រូវការ ច្បាប់ យុត្តិធម៌។ ប្រើពាក្យ ឲ្យ បានត្រឹមត្រូវ ស្ដាប់ទៅ កុំ ចាំបាច់ភរ មានលុយ រក៍ យុត្តិធម៌ ផ្លូវចរ ក៏ ពុំពិតបាន។ មានលុយ មាន ផ្លូវតក្ដី សក្ខី ជាក់ តាមប្រមាណ លុយរក៍ យុ ត្តិធម៌បាន(?) កុំស្មាន បាន ដោយលុយទិញ។ ច្បាប់ទេ ជា អ្នកកំណត់ ប្រាកដ ឲ្យ អ្នកត្រូវវិញ ពុំមែន លុយ ជាអ្នកទិញ ទំនិញ យុ ត្តិធម៌ទេ។ ច្បាប់ពិត ចៅ ក្រមស្អាតស្អំ ថ្លៃថ្នូរ ចំ ដូចស្រុកគេ លុយនេះ ពុំ ទិញបានទេ មុខគេ ថ្កោល ចោរបង់ម្សៀត។ មានលុយ អាច ដើររកផ្លូវ តទៅ ស៊ូ ក្ដីក្ដាំទៀត ពិតមែន លុយ អាចឆ្មក់ឆ្លៀត ស៊កសៀត ហោ ប៉ៅចៅក្រម។ ផៃស៊ី ផាន ស្មានខុសទេ ស្រុកគេ រស់ យូរគួរសម ពុំគួរ បើ ថ្លែងបន្លំ រួចខំ លាង កំហាកគាត់។ បើមិន លើក យុត្តិធម៌ គាំទ្រ ទេ ពុំត្រូវផាត់ ឲ្យជន ត្រូវ រងវិបត្តិ គាត់រង អ យុត្តិធម៌។ មានលុយគឺ"មានផ្លូវ"រកយុត្តិធម៌ នេះត្រឹមត្រូវ ទោះបីពុំប្រាកដថា"រកបាន"យុត្តិធម៌ក្ដី ពីព្រោះ ប្រទេសជានីតិរដ្ឋពិតប្រាកដ គេយកច្បាប់ជាគោល និងចៅក្រមពុំបំភ្លៃច្បាប់ដើម្បីផ្គាប់អ្នកធំឬអ្នកមានលុយជាថ្នូរនឹងបុណ្យស័ក្ដិលាភសក្ការៈទេ។ October 27, 2013 at 9:23am · Image may contain: 2 people រួមកំលាំងគ្នាដើម្បីជាតិ

No comments:

Post a Comment