ថើបផ្កាហ្នឹងទៅ
ណាស្រស់ពាលពៅ
ជំនួសការនឹក
នាងនឹកនរណា
ទាំងថ្ងៃយប់ព្រឹក
សូមឲ្យការនឹក
បានដូចបំណង។
ណាស្រស់ពាលពៅ
ជំនួសការនឹក
នាងនឹកនរណា
ទាំងថ្ងៃយប់ព្រឹក
សូមឲ្យការនឹក
បានដូចបំណង។
ផ្កាព្រឹកក្រអូប
នាសាស្រង់ស្រូប
ក្លិនស្រស់នួនល្អង
ថើបផ្កាផ្សងគូ
តើប៉ះរូបបង
ដូចសុបិនផ្សង
ឬខុសប្រាថ្នា។
ផ្កាថ្ងៃកំណើត
ដូចច័ន្ទ្ររះអើត
ប្រាំបួនតុលា
មិន"ជូនព"នាង
នាងធំហើយណា
ក្រែងលោនាងថា
ម្ដេចចង់ពនាង។
(ពាក្យត្រឹមត្រូវ"ជូនពរ" តែនេះនិយាយក្លែមពាក្យជា"ជូនព"ឬជូនដោយលើកបី"ព"មិនបាច់ឲ្យដើរ)
© Copyright rbu_spp October 9, 2013 at 8:23am ·Puthpong Sao
នាសាស្រង់ស្រូប
ក្លិនស្រស់នួនល្អង
ថើបផ្កាផ្សងគូ
តើប៉ះរូបបង
ដូចសុបិនផ្សង
ឬខុសប្រាថ្នា។
ផ្កាថ្ងៃកំណើត
ដូចច័ន្ទ្ររះអើត
ប្រាំបួនតុលា
មិន"ជូនព"នាង
នាងធំហើយណា
ក្រែងលោនាងថា
ម្ដេចចង់ពនាង។
(ពាក្យត្រឹមត្រូវ"ជូនពរ" តែនេះនិយាយក្លែមពាក្យជា"ជូនព"ឬជូនដោយលើកបី"ព"មិនបាច់ឲ្យដើរ)
© Copyright rbu_spp October 9, 2013 at 8:23am ·Puthpong Sao
Ketya Sorn ពិតជាអស្ចារ្យណាស់បងប្រុស ខ្ញុំពេញចិត្តនឹងកំណាព្យនេះណាស់ ហើយខ្ញុំក៏សូមអរគុណចំពោះពាក្យជូនពរទាំងនេះ ។

Write a comment...
No comments:
Post a Comment