Saturday, October 8, 2016

198. Poem #rbu_613_រាហ៊ូចាប់ច័ន្ទ្រ

October 8, 2014 · ·
រាហ៊ូចាប់ចន្ទ្រ កណ្ដាលមេឃ
រាត្រីសង្វេគ ដេកមិនលក់
មើលមេឃងងឹត អង្គុយងក់
ដង្ហើមថប់ឈ្លក់ គក់ទ្រូងស្ដាយ។

ញីភ្នែកបញ្ជាក់ ឃើញភក្ត្រចន្ទ្រ
កើតចិត្តប្រចណ្ឌ រាហ៊ូកាយ
ក្រសោបឱបអូន ឌឺពីឆា្ងយ
មិនគួរឆោមឆាយ អូនចោលបង។
ឱរាធុញថប់ ចំប្រប់ខ្លួន
ទុក្ខឈឺផ្ទួនៗ ស្ដាយនួនល្អង
អូនព្រាត់សុំបែក ដោយចិត្តប៉ង
ជីវិតគិតផ្សង ទ្រនំថ្មី។
រាត្រី១៥ ចាំមើលផ្លូវ
អស្សុុជយប់ជ្រៅ ពេញបូរមី
មេឃងងឹតសូន្យ ពុំឃើញអ្វី
បែរឃើញចន្ទ្រស្រី រាហ៊ូចាប់។
ទ្រូងបងញាប់ញ័រ រក៍កលដួល
ចិន្ដាណែនអួល ដូចជិតស្លាប់
រាហ៊ូឱបចន្ទ្រ អូនមៀងប្រាប់
ដូចផ្ដាំសារសព្ទ បញ្ឈឺបង។
ជលនេត្ររេញៗ មិនចេញស្ដី
អស់ពាក្យស្រដី ទុក្ខកន្លង
សម្បថឥតន័យ ធ្លាប់សាសង
ពុំគួរនួនល្អង ក្បត់បងឡើយ។
រាហ៊ូអើយកុំ បញ្ឈឺខ្ញុំ
អ្នកប្លន់ស្នេហ៍ម៉ុម ពីខ្ញុំហើយ
បងសូមជូនពរ ម៉ុមអូនអើយ
គក់ទ្រូងពុំស្បើយ ស្ដាយចន្ទ្រអូន៕
Vichdanin Phin
ច័ន្ទចាកពីបង ទាំងអាល័យ
បងកុំសង្ស័យ ថ្វីចន្ទសូន្យ
ឃ្លាតឃ្លាគ្រាស្និទ្ធ ចិត្តដូចក្បូន
សណ្ដោងសណ្ដូន អូនអាឡោះ។
ដ្បិតគ្រាកន្លង បងថ្នមបី
រក្សាប្អូនស្រី គ្មានចន្លោះ
បងឫកកន្តើយ ឆ្លើយមិនស្មោះ
ទើបចន្ទប្រែអស់ ស្នាមញញឹម។
រាហ៊ូក្រសោប ឱបចន្ទស្រី
ប្រុសបង្ហាញក្ដី អស់សង្ឃឹម
ជលនេត្រប្រុសស្រក់ មករឹមៗ
ប្រុសបងបែរផ្ទឹម ថាស្រីក្បត់។
បងស្បថសច្ចា ថាស្ម័គ្រស្រី
ម្ដេចចិត្តពីរបី ស្រីកម្សត់
សម្បថឥតន័យ ឱ្យប្រាកដ
ឬចិត្តបងក្បត់ ចោលច័ន្ទអូន?
ច័ន្ទនៅក្បែរកាយ ឆ្ងាយឱរា
បងឆ្លៀតស្រវា ផ្កាយរាប់ផ្លូន
បងឫកកន្តើយ ឆ្លើយដាក់អូន
ស្នេហ៍ស្មោះប្រែសូន្យ អូនខ្លោចផ្សា។
ជា សំអាត ផ្កាយខ្មៅ
ដ្បិតបងឆ្ងាយចន្ទតែចិត្តនៅ
គួរណាស់ពាលពៅយល់ហេតុការណ៍
គួរចន្ទជាស្រីលៃយ៉ាងណា
កុំឱបកាយាកណ្តាលមេឃ ។
បងឈឺព្រឺព្រួចគួចចិត្តហួស
អូនមិនទុកឈ្មោះធ្វើហួសពេក
ភ្លេចខ្លួនជាស្រីគេទើសភ្នែក
ឱបអួតផ្តួលផ្តេកកណ្តាលវាល...
Sao Puthpong
អស់ហើយៗ លែងរំពឹង
ចិត្តងងឹតឈឹង ទ្រូងក្ដៅរាល
អូនឲ្យគេឱប ឌឺចណ្ឌាល
មេឃងងឹតព្រាល ខ្ញុំពា្រត់ស្នេហ៍។
ក្រឡះក្រឡាច់ បូរបាច់ស្ដោះ
ចោទបងពុំស្មោះ ទើបអូនប្រែ
ឲ្យរាហ៊ូឱប ប្រលោមថែ
ឱស្នេហ៍បាំងមេឃ ងងឹតដី។
© rbu_spp 8:01 pm Oct 8, 2014 Puthpong Sao
You became friends

No comments:

Post a Comment