Wednesday, October 26, 2016

238. Poem #rbu_629_រឿងសម្ងាត់_ប្រាប់គេឯង_លែងសម្ងាត់ THE SECRET TOLD IS NO MORE SECRET

#rbu_629_រឿងសម្ងាត់_ប្រាប់គេឯង_លែងសម្ងាត់ THE SECRET TOLD IS NO MORE SECRET កូនស្រី តូចស្ដី ថា៖"ម៉ែហ្អា៎ ឱនមកឆាប់ណា កូនខ្សឹបប្រាប់ រឿងសំខាន់មួយ ឱនមកឆាប់ តិចកូនលែងប្រាប់ 'រឿងសម្ងាត់' "។ ម្ដាយថា៖"រឿងអ្វី ស្ដីមិនបាន ម្ដេចកូនគិតស្មាន លាក់ជិតបាត់ រឿងប្រាប់គេហើយ លែងសម្ងាត់ កូនត្រូវប្រយត្ន កុំនិយាយ"។ "រឿងសម្ងាត់អ្វី តែប្រាប់គេ កូនស្រីដឹងទេ បើទម្លាយ ប្រាប់ឲ្យគេដឹង គិតងាយៗ ពេលកូននិយាយ លែង 'សម្ងាត់' "។ នៅក្នុងលោកនេះ ពុំមានអ្វី ដូចដែលស្រដី ថាលាក់បាត់ ឯអ្វីដែលថា រឿងសម្ងាត់ លាក់បាត់តែនៅ ភពគ្មានមនុស្ស។ Vichdanin Phin ចេញពីមាត់ចូល ដល់ត្រចៀក សំឡេងល្ហៀងល្ហៀក ចេញចូលនោះ មិនឆ្ងាយចេញផុត ពីមនុស្ស ជញ្ជាំងធ្លាយធ្លុះ ព្រោះចង់ដឹង។ គ្មានរឿងសម្ងាត់ ក្នុងលោកិយ៌ មនុស្សឃ្មាតខ្មី ច្នៃដំណឹង ចេញពីមាត់យើង គេខំប្រឹង ត្រងត្រាប់រឿងហ្នឹង ផ្សាយបន្ត៕ © rbu_spp 1:55 pm Oct 26, 2014 Puthpong Sao៕ No automatic alt text available. 3 Comments 1 Share 35 You, Sim Kimsean, Na Lin and 32 others

No comments:

Post a Comment