Tuesday, October 11, 2016

208. Poem #rbu_619_នាងស្លៀកស្លឹកចេក

អ្នកថតវីវក់ អារម្មណ៍វិល
ភ្នែកវិលឡើងព្រិល ឈ្លីញយដង
ខ្លួនក្ដៅសព្វសាច់ ព្រឺព្រួចផង
ថតខុសច្រើនដង រឹតតែអរ។

ឱ ស្លឹកចេកអើយ សំណាងអ្នក
ឱបកាយវរលក្ខណ៍ ស្និទ្ធខ្ចីស
នាងស្លៀកស្លឹកចេក ពេញចំហ
សព្វសាច់បវរ ទាក់គ្រប់ភ្នែក។
អ្វីទាក់ទាញខ្លាំង សព្វគ្រប់គ្រឿង
ពុំមែនសាច់រឿង តែលង្វែក
ទ្រូងនិងក្បាលពោះ សខ្ចីពេក
គល់ភ្លៅគូភ្នែក មិនព្រិចមើល។
គល់ភ្លៅស្រៀវពេក ស្លឹកចេកបាំង
បិទគ្របហោណាំង ឲ្យភ្នែកព្រើល
ចេះតែលួចដៀង ព្រួចងងើល
បន្លំលួចមើល ភ្លៅខ្ចីសក។
រឿងគេរង់ចាំ ក្រែងមានខ្យល់
បក់ផាត់មកដល់ បំប៉ើងបក
កាយកណ្ដាលវាល មុខជាខក
ធម្មជាតិឡឺយឡក ចំអកឲ្យ។
លុយជានុយធំ នាំឲ្យហ៊ាន
ប្រថុយស្រេកឃ្លាន មិនក្រែងក្រោយ
ថតកុនដូចស្រាត កេរ្តិ៍ម៉ែឲ្យ
ចុះដើរបង់បោយ ធ្វើយ៉ាងម៉េច?
ត្រឹមតែក្រោកឈរ យក៍រាងមុំ
ផ្អៀងខ្លួនមើលជុំ ងាកបន្តិច
នាងមុខតែញ័រ ខុសរេផ្លិច
ភ្លាត់ជ្រុះយ៉ាងម៉េច ស្លឹកចេកអើយ។
បើបានអង្អែល ថ្នាក់ថ្នមកាយ
សព្វសាច់ឆោមឆាយ ស្រស់ត្រាណត្រើយ
ប្រលោមបន្លែង គេងកៀកកើយ
ទុក្ខផងផុតស្បើយ ក្នុងជីវិត។
© rbu_spp 8:39 pm Oct 11, 2014 Puthpong Sao
Um Sarin
នាងល្វាចេក រឿងបុរាណ តួទំនើ

No comments:

Post a Comment