Tuesday, October 4, 2016

187. Poem #rbu_ស្លៀកខើចទៅវត្


១. ទៅវត្តស្លៀកខើច លើជង្គង់
ទំនាមខ្មែរលង់ ក្នុងស៊ីវិល័យ
សង្ឃគេចព្រះភក្ត្រ ក្រែងជ្រួលច្រៃ
ជ្រុលដូច “នេត្រ ខៃ“ ត្រូវអាបត្តិ។

២. ស្លៀកខើចបែបនេះ ពេលអង្គុយ
ទោះធ្វើទុយមុយ ប្រុងប្រយ័ត្ន
យកម្រាមដៃបាំង ថាជិតបាត់
គង់ភ្លាត់ម្រាមផាត់ ចេញប្រហោង។
៣. ម្រាមស្រលូននាង ទាក់ភ្នែកសង្ឃ
បើនាងភ្លេចអង្គ ស្លុងចោងហោង
សង្ឃព្រឺខ្លួនពិត ប្រឹងចំកោង
នាងៗគួរតោង គិតវែងឆ្ងាយ ។
៤. ផាមួងជាយជរ ល្បើកត្បាញថ្មី
ហូលព្រែកម្ញី ខៀនសព្វសាយ
សូត្រភ្លឺចម្រុះ ល្បីខ្ចរខ្ចាយ
កេរពីដូនម្ដាយ ខ្មែរបវរ ។
៥. ស្លៀកហូលផាមួង ស្រស់ភ្លឺថ្លា
ដូចទេពធីតា ច័ន្ទ្រអប្សរ
នាងកល្យាណី ស្រីកិន្នរ
ចុះចរក្រសាល ឋានលោកអាយ។
៦. ទៅវត្តកុំស្លៀក លើជង្គង់
ទំនាមពូជពង្ស ខ្មែរជិតកាយ
ផាមួងហូលខៀន នាងកុំស្ដាយ
ស្លៀកទៅនាងអាយ លើកកេរ្តិ៍ខ្មែរ៕
កំណាព្យ​​រក្សាសិទ្ធិ © rbu_spp 11:46 am Oct 3, 2015 Puthpong Sao
មតិអធិប្បាយ
Rathara Vy Vy
Yes good
Sothik HokHok
អនុមោទនា !
Sopheak Mora:
លោកបិទភ្នែក ព្រោះខ្លាចកាន់មេក្រូមិនជាប់
Puthpong Sao:
បិទភ្នែកនៅឃើញក្នុងអារម្មណ៍
ចិត្តពិបាកទ្រាំថាពុំនឹក
ភ្លៅនាងខ្ចីសឃើញទាំងព្រឹក
ក្នុងទ្រូងសន្ធឹកចិត្តច្របល់។
ច្របូកឡូកឡំពុំស្រឡះ
ភ្នែកបានឃើញច្បាស់ចិត្តរសល់
រសាប់ចាប់ជ្រួលអួលណែនខ្វល់
នឹកដល់កាលដើមនេនទុំសឹក។
ធ្វើបុណ្យនៅវត្តឃាត់ចិត្តជ្រើល
ស្លៀកឲ្យលោកមើលខ្លីកញ្ឆឹក
វៀលខើចលេចក្រោមចេញសន្លឹក
សណ្ដំដូចផ្សឹកលោកភ្លេចធម៌។

No comments:

Post a Comment