ឃ្លាតកាយមែនពិត ឥតបែកបែរ ទោះច្រើនរយខែ ប្រែមិនបាន។
២. ដីភូមិដុបព្នៅ ខ្ញុំនៅចាំ ចាំច្រើនខែឆ្នាំ ចាំកល្យាណ
ទន្លាប់(១)ចាំរឿង ទាំងប៉ុន្មាន អូរភ្នំអ្នកបាន ប្រោះជីវិត។
៣. នាសាគិរី(១) ទីថ្មដា ឃើញដូចគជសារ ជ្រងោពិត
ដេកប្របជើងភ្នំ ពេលមើលជិត គ្រាមេឃងងឹត ថ្ងៃភ្ជុំបិណ្ឌ។
៤. ឱ ភូមិពីងពង់់ រង់ចាំស្រី ពេញមួយរាត្រី ថ្ងៃកឋិន
នៅអង្គុយងោក ចាំមាសឆ្អិន លង់លក់សុបិន ឃើញកៀកកើយ។
៥. ក្រឡេកទៅកើត ថ្ងៃអើតព្រាល(១) កុកសចណ្ឌាល ថា "អ្នកអើយ
នាងទៅចោលអ្នក យូរមកហើយ កុំចាំនាងឡើយ មិនវិលទេ"។
៦. ឱ ទ្រូងខ្ញុំអើយ សែនញាប់ញ័រ ស្រុតដួលទាំងឈរ នឹកខ្មាសគេ
ស្រែកែស(១)ស្រែកផ្ដាំ ម៉ុមងាករេ ឮដំនៀលជេរ គេចំអក។
៧. ឡើងកំពូលភ្នំ យំលែងចេញ ចិត្តសែនទោម្នេញ ដុបព្រះស្បក(២)
ឱ ស្នេហ៍ខ្ញុំអើយ ម្ដេចឡើយខក ចិត្តអើយទ័លច្រក ធ្វើយ៉ាងណា?
៨. គន់មើលទៅត្បូង ដងភ្នំវែង ពពាលខែ(៣)ជ្រែង ប្រាប់ខេមរា
ទីនោះដីខ្មែរ កេរដូនតា វៀតណាមឫស្យា លេបយកបាត់។
៩. នុះ ព្រែកវិញតេ(៤) គេពុះជ្រែក ខណ្ឌចែកពុះញែក ថ្លើមប្រមាត់
វះទ្រូងរូងយក បេះដូងកាត់ ឈឺចាប់ពេកក្ដាត់ បាត់ដីជាតិ។
១០. ចុះពីលើភ្នំ តាមជ្រលង សារិកាកែវវង អន្ទងញាតិ
ទំនុកគ្រលួច បទជុំជាតិ ច្រៀងមិនចង់ឃ្លាត ញាតិប្រុសស្រី។
១១. វត្តឧទុម្ពរ អូនឈរចាំ មកទុកបណ្ដាំ សព្វអ្វីៗ
ប្រែប្រាប់ឲ្យបង ឈប់នឹកស្រី ឱ សោម ពិសី ទ្រូងខ្លោចផ្សា។
១២. សោមា ព្រះចន្ទ្រ លាចាកមេឃ សង្វេគហូរខ្ចាយ ជលនេត្រា
ចន្ទ្រចាកចោលបង លែងមេត្តា រស់ដូចមរណា ឯកាអង្គ៕

(១)
ឈ្មោះភូមិ
(២) ឈ្មោះភ្នំដែលខ្ពស់ជាងគេនៅក្នុងខេត្តតាកែវ ក្នុងស្រុក គិរីវង់
(៣) ឈ្មោះជួរភ្នំ នៅកម្ពុជាក្រោមមើលពីដីខ្មែរ
(៤) ព្រែកជីក ជីកនៅលើដីខ្មែរ ដោយខ្មែរ នៅក្រោមចុងអាវុធយួន ដែលយួនយកធ្វើជា"ព្រំដែនខ្មែរ-យួន"

© rbu_spp 6:11 pm Oct 7, 22014 Puthpong Sao
អធិប្បាយ៖
Thavy Kheng
Wow you are so good, thank you for sharing.

Puthpong Sao
Thank Thavy Kheng, Leuk Sinath, Tuy Veasna,

Comments
Thavy Kheng
Wow you are so good, thank you for sharing
No comments:
Post a Comment