Sunday, October 23, 2016

231. Poem· #rbu_ច្រវាក់រាំងផ្លូវ

ច្រវាក់រាំងផ្លូវ និយាយឲ្យត្រូវ គឺជាបញ្ហា
កើតពីអំណាច ខ្លាចរាស្ត្រតវ៉ា ទាមទារតម្លា
ដូរមេដឹកនាំ។
ស្ថិរភាពសង្គម គ្រាន់តែលេសធំ ដាក់តាមដានឃ្លាំ
បិទផ្លូវរាស្ត្រដើរ កុំឲ្យភ្លូកនាំ បាតុកម្មទាំ
បានផលជោគជ័យ។
ចលនាសង្គម រាស្ត្រប្រមូលជុំ អ្នកធំព្រួយភ័យ
ខ្លាចរាស្ត្របះបោរ រៀបជើងលកលៃ ព្រួយគិតមមៃ
ភ័យថ្ងៃអន្សា។
អំណាចគ្រប់គ្រង មិនតាមគន្លង ដែលរាស្ត្រប្រាថ្នា
គង់តែរលំ តាមពេលមួយណា ទៅតាមហេតុការណ៍
រាស្ត្រដូរទម្លាក់។
នេះជាកត្តា ផ្លាស់ប្ដូរសត្យា កើតមានទៀងជាក់
មិនអាចចៀសរួច វិវត្តតាមវគ្គ គេពុំគួរភ្ញាក់
ផ្អើលភ័យឡើយណា។
រដ្ឋាភិបាល នៅពេលដល់កាល នឹងផុតសង្ខារ
ទោះបីជាខំ ប្រើល្បិចហិង្សា មិនអាចតវ៉ា
ក្រាញអំណាចទេ។
គឺដូច្នេះហើយ ពុំប្លែកគ្នាឡើយ ទើបនៅស្រុកគេ
រដ្ឋាភិបាល ធ្វើល្អទុកកេរ្តិ៍ គោរពរាស្ត្រគេ
មិនញៀនអំណាច។
គេដឹងខ្លួនណាស់ តែរាស្ត្រទារផ្លាស់ គេគិតក្រែងខ្លាច
ស្រុកជ្រួលច្របល់ ក៏លាអំណាច លះល្បិចខូចកាច
ន្យោបាយ(១)ពុតត្បុត។
គេមិនក្អេងក្អាង កោងកាចអាងយ៉ាង អាវុធសម្លុត
រថក្រោះបន្លាច ឲ្យរាស្ត្រភ័យស្លុត រស់ព្រួយស្រយុត
បាក់ស្បាតសោះឡើយ៕
October 23, 2013 at 1:37pm

No comments:

Post a Comment