Sunday, October 23, 2016

234. Poem #rbu_625_បបែលយក្សមេគង្គកម្ពុជា

ធំជាងគេលើផែនដី (ប្រវែង ៤ ម៉ែត)

កម្ពុុជាខ្ទ័រខ្ទារ ល្បីទៀតហើយ
បបែល ព្រះអើយ ត្រីទឹកសាប
មេគង្គនទី(១) ដូចឃើញស្រាប់
អ្នកឯកទេសប្រាប់ រូបថតថ្មី។

លោក ហ្សិប ហូហ្កឹន បញ្ជាក់ថា
ជាស្ដេចមច្ឆា លើផែនដី
បបែលអំបូរ ស្ដេចយក្សត្រី
ស្រុកខ្មែរជាប់ល្បី កេរធម្មជាតិ។

ធំណាស់ៗ មើលនេះនែ៎
ពិតធំជាងគេ មើលទៅមាឌ
ទូរទស្សន៍អាមេរិក ថតផ្សាយព្រាត
វាស់តាមខ្នាតមាត្រ បួនម៉ែតពិត។

ត្រីធំបំផុត ក្រៃកន្លង
ទឹកសាបសព្វដង ពេលពិនិត្យ
គ្មានត្រីណាប៉ុន ពេលឃើញជិត
សម្បើមពេកពិត បបែលខ្មែរ(?)

ស្រុកខ្មែរក៏ល្បី ស្រូវអង្ករ
ផ្កាម្លិះសុទ្ធល្អ ស្រូវពីស្រែ
គុណភាពប្រណីត លើសគេដែរ
ក្លិនក្រអូបខ្មែរ ជាប់លេខមួយ។

និងម្រេចកំពត ពេញផែនដី
ជាប់ឈ្មោះល្បាញល្បី ខ្ទ័ររញ្ជួយ
នៅលើទ្វីបលោក ខ្មែរលេខមួយ
កេរខ្មែរលើកស្ទួយ ដូចអង្គរ៕

(១) នទី = ទន្លេ

Giant Stingray ត្រីបបែលយក្ស រូបថតរបស់លោក ហ្សិប ហូហ្កឹន /Zeb Hogan/ សម្រាប់ National Geographic។ ពួកអ្នកឯកទេសមច្ឆជាតិជឿថា ត្រីបបែលយក្ស (giant stingray) ដូចជាមួយនេះនៅក្នុង ទន្លេមេគង្គ នៃ កម្ពុជា (Cambodia's Mekong River) គឺជាអំបូរត្រីទឹកសាបដ៏ធំបំផុតនៅលើផែនដី។ គម្រូត្រីមួយនេះមានប្រវែង ៤ ម៉ែត (13 feet [4 meters] long)

© rbu_spp 10:12 pm Oct 23, 2014 Puthpong Sao

ឃើញ post ដោយ Dorothy B. G.ក្នុង Google នៅថ្ងៃ២១ តុលា២០១៤។ Page គាត់មានការមើលជាង ៥ លាន។

Giant Stingray. Photograph courtesy Zeb Hogan for National Geographic - Fish experts believe the giant stingray, such as this one in Cambodia's Mekong River, is the largest freshwater species on Earth. This specimen measured more than 13 feet (4 meters) long
មណី មេខលា អាណិតណាស់ មើលភ្នែកត្រីហ្ន៎
Monghak Yong
Monghak Yong នេសាទបានពីអង្កាល់លោកពូ Puthpong ?
Puthpong Sao
Puthpong Sao មើលឃើញក្នុង Google post អំបាញ់មិញ
Monghak Yong
Monghak Yong Oh...ពិតឬទេថានៅស្រុកយើង?See Translation
Puthpong Sao
Puthpong Sao ប្រយោគអង់គ្លេសនៅក្រោមកំណាព្យខ្មែរដែលខ្ញុំតែងភ្លាមៗនោះ copy មកពី post ដើមក្នុង Google ។
Mario Cee
Mario Cee No it is in Thailand I also watch this national geographic video Monghak Yong
Puthpong Sao
Puthpong Sao The words of the photographer Zeb Hogan say "such as this one in Cambodia's Mekong River"
Puthpong Sao
Puthpong Sao ឃើញ post ដោយ Dorothy B. G.ក្នុង Google នៅថ្ងៃ២១ តុលា២០១៤។ Page គាត់មានការមើលជាង ៥ លាន។
Mario Cee
Mario Cee Sorry my fault bro Puthpong Sao it in Cambodia but honestly I used to see his tv series show they caught big stingray in Thailand also
Lin Lin Love
Lin Lin Love រក្សាទុកឬក៏ប្រលែងវិញ?
Puthpong Sao
Puthpong Sao តាមច្បាប់អភិរក្សសត្វកម្រ គេត្រូវរក្សាការពារក្នុងដែនធម្មជាតិរបស់វា គឺ ពន្លែងវិញ និងតាមឃ្លាំរក្សា។
Lin Lin Love
Lin Lin Love តើត្រីបបែលណឹងគេធ្វើរបៀបណឹងឬអត់?មានបានដឹងដំណឹងណឹងទេបង?
Puthpong Sao
Puthpong Sao ខ្ញុំក៏មិនដឹងដែរទេ
Ravuth Chung
Ravuth Chung គេចាប់បានយូរឆ្នាំហើយ និងមានចាក់ផ្សាយនៅ National Geographic Channal ទៀតផង។
ជា សំអាត ផ្កាយខ្មៅ
អុិត រដ្ឋា
អុិត រដ្ឋា តាមពិតពត៌មាននេះយូរដែរហើយ
Sothea Koam
Sothea Koam អភិរក្ស
Vanna Ry

No comments:

Post a Comment