Sunday, October 30, 2016

245. Poem #rbu_ចាញ់ស្នេហ៍ចងក កា

ការអានមានប្រយោជន៍ Reading Benefits You ចាញ់អស់ជីវិត ព្រោះតែឆោត បង្កើតចំណោទ ស្នេហ៍ចង-ក បញ្ហាខ្លួនសាង អាក្រក់ល្អ គួរប្រឹងស៊ូ-ត កុំចុះចាញ់។ ចង-កធ្វើឃាត បង់ជីវិត ខ្លួនមិនចេះគិត ដឹងស្រឡាញ់ បង្កើតស្នេហា អត្តាអញ បែរCaបង់ចាញ់ រស់ខ្វះន័យ។ កំហុសនរណា ក្នុងរឿងនេះ ឪម៉ែក៏ធ្វេស ទាំងគិតខ្លី គូស្នេហ៍ខូចចិត្ត លែងគិតអ្វី វៀះឮពាក្យស្ដី សម្លាប់ខ្លួន។ សង្គមក៍មាន ចំណែកខ្វះ ពុំមានគោលច្បាស់ ចែងជាក្បួន វេទិកាគិត ធ្វើផ្ទួនៗ ឲ្យអ្នកមានខ្លួន មានផ្លូវចេញ។ នៅប្រទេសគេ វេទិកា អ្នកមានបញ្ហា ទុក្ខទោម្នេញ សង្គមវិទូ ចាំបញ្ចេញ យោបល់ពោរពេញ ដំណោះស្រាយ។ ឯយើងទូរទស្សន៍ វិទ្យុជាតិ ចាក់ផ្សាយហ៊ឹងព្រាត នយោបាយ ភ្លេចរឿងសង្គម រាស្ត្រអត់បាយ បញ្ហានឿយណាយ នឹងជីវិត។ គូស្នេហ៍ចង-ក មរណា ខ្វះអ្នកប្រឹក្សា ផ្ដល់គំនិត គិតខ្លីស្រាប់ផង លែងខ្វល់គិត ផ្ដាច់ផ្ដិលជីវិត អសោចកេរ្តិ៍៕ កំណាព្យរក្សាសិទ្ធិ៍rbu_spp October 30, 2013 at 9:14 am សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment