Friday, October 14, 2016

220. Poem #rbu_៧មករា

៧មករា ខ្មែរឈ្លោះដោយសារ
អ្នកយ៉ាងប្រត្យក្ស ឯងមានឫទ្ធិ៍អ្វី
ឲ្យខ្មែរបែកបាក់ ទាំងច្បាំងកាប់ចាក់
សម្លាប់ខ្មែរឯង។

៧មករា មើលទៅភក្ត្រា
ឃើញពីរជាក់ស្ដែង ខ្មែរឈ្លោះជេរគ្នា
ច្បាំងនឹងជាតិឯង អាម៉ាស់ក្រៃលែង
ខ្មែរឈ្លោះនឹងខ្មែរ។
៧មករា សូមជនខេមរា
ដឹងខ្លួនជាខ្មែរ ខ្មែរជាតិតែមួយ
គេមកបង្វែរ ឲ្យខ្មែរស្អប់ខ្មែរ
ព្រោះតែហេតុអ្វី?
៧មករា ដឹងខ្លួនកាលណា
ខ្មែរមានសិរី បិសាចចាកខ្លួន
បិសាចយួនក្ដី លែងអាចធ្វើអ្វី
ខ្មែរបានសុខសាន្ត៕
October 14, 2013 at 3:58pm

No comments:

Post a Comment