"ខ្មោច គឺជា មនុស្សឬសត្វស្លាប់"។ សេចក្ដីស្លាប់ គឺជា ការពុំមានជីវិត។ ការនៅមានជីវិត គឺជា ការរស់ ដូច្នេះ "មនុស្ស គឺជា ខ្មោចរស់"។
"ខ្មោចគឺជា មនុស្ស ឬសត្វស្លាប់"
សេចក្ដីស្លាប់ គឺការ បាត់ជីវិត
ជីវិតមាន គឺការ នៅរស់ពិត
"ម្នុស្ស"តាមគិត គឺពិត ជា"ខ្មោចរស់"។
"ខ្មោចគឺជា មនុស្ស ឬសត្វស្លាប់"
សេចក្ដីស្លាប់ គឺការ បាត់ជីវិត
ជីវិតមាន គឺការ នៅរស់ពិត
"ម្នុស្ស"តាមគិត គឺពិត ជា"ខ្មោចរស់"។
ទីងងឹត ជាទី គ្មានពន្លឺ
ដូចការឈឺ មកពី ហេតុក៏ព្រោះ
បាត់សុខៈ ដោយសារ ការកើតគ្រោះ
ការនៅរស់ មានគ្រោះ ចាស់និងឈឺ។
ភាពត្រជាក់ គឺការ បាត់កម្ដៅ
ងងឹតខ្មៅ ក៏ព្រោះ ខ្វះពន្លឺ
ភាពស្ងប់ស្ងាត់ មកពី គ្មានអ្វីឮ
នោះក៏គឺ ពុំមាន ការទង្កិច។
ចុះស្នូរផ្គរ ឰដ៏ ក្នុងមេឃខ្ពស់
ពុំពីរោះ គម្រាម ខ្ទរជានិច្ច
តើអ្វីទៅ ដែលថា ប៉ះទង្គិច
ឆ្លើយកុំភ្លេច ឲ្យចំ តាមហេតុការណ៍។
សំឡេងនោះ ផ្ទុះកើត ពីកម្ទរ
រលកញ៍រ ឰដ័ លើវេហាស៍
នោះក៏ព្រោះ មកពី មានចលនា
បក់វាតា មេឃា គ្រាប្រែធាតុ។
ត្រជាក់ក្ដៅ បក់ទៅ ទង្គិចគ្នា
កើតបានជា កម្ទរ សំឡេងខ្ទាត
ផ្លេកបន្ទោរ ក៏កើត ព្រាកព្រោងព្រាត
លោកធាតុ កើតពី អគ្គិសនី។
ខ្លះយល់ថា ទាល់តែ វត្ថុរឹង
ទង្គិចភឹង ទើបចេញ សំំឡេងពី
ឯខ្យល់មេឃ ពុំវីង គ្មាននាទី
ម្ដេចឮពី លាន់ក្ឌូង ខ្ទរអាកាស?
ឧទាហរណ៍ យើង រ លាស់កន្សែង
ក្នុងខ្យល់ស្ដែង គ្មានអ្វី រឹងនឹងប៉ះ
យើងឮសូរ ផាប់ៗ លាន់យ៉ាងច្បាស់
ប្រាកដណាស់ សូរឮ ពីលំញ៍រ។
កំណត់៖ ម្នុស្ស ពាក្យកាត់ព្យាង្គតម្រូវកាព្យ ពី មនុស្ស
រក្សាសិទ្ធិ © Copyright rbu_spp October 10, 2014 at 10:29 pm Puthpong Sao
ដូចការឈឺ មកពី ហេតុក៏ព្រោះ
បាត់សុខៈ ដោយសារ ការកើតគ្រោះ
ការនៅរស់ មានគ្រោះ ចាស់និងឈឺ។
ភាពត្រជាក់ គឺការ បាត់កម្ដៅ
ងងឹតខ្មៅ ក៏ព្រោះ ខ្វះពន្លឺ
ភាពស្ងប់ស្ងាត់ មកពី គ្មានអ្វីឮ
នោះក៏គឺ ពុំមាន ការទង្កិច។
ចុះស្នូរផ្គរ ឰដ៏ ក្នុងមេឃខ្ពស់
ពុំពីរោះ គម្រាម ខ្ទរជានិច្ច
តើអ្វីទៅ ដែលថា ប៉ះទង្គិច
ឆ្លើយកុំភ្លេច ឲ្យចំ តាមហេតុការណ៍។
សំឡេងនោះ ផ្ទុះកើត ពីកម្ទរ
រលកញ៍រ ឰដ័ លើវេហាស៍
នោះក៏ព្រោះ មកពី មានចលនា
បក់វាតា មេឃា គ្រាប្រែធាតុ។
ត្រជាក់ក្ដៅ បក់ទៅ ទង្គិចគ្នា
កើតបានជា កម្ទរ សំឡេងខ្ទាត
ផ្លេកបន្ទោរ ក៏កើត ព្រាកព្រោងព្រាត
លោកធាតុ កើតពី អគ្គិសនី។
ខ្លះយល់ថា ទាល់តែ វត្ថុរឹង
ទង្គិចភឹង ទើបចេញ សំំឡេងពី
ឯខ្យល់មេឃ ពុំវីង គ្មាននាទី
ម្ដេចឮពី លាន់ក្ឌូង ខ្ទរអាកាស?
ឧទាហរណ៍ យើង រ លាស់កន្សែង
ក្នុងខ្យល់ស្ដែង គ្មានអ្វី រឹងនឹងប៉ះ
យើងឮសូរ ផាប់ៗ លាន់យ៉ាងច្បាស់
ប្រាកដណាស់ សូរឮ ពីលំញ៍រ។
កំណត់៖ ម្នុស្ស ពាក្យកាត់ព្យាង្គតម្រូវកាព្យ ពី មនុស្ស
រក្សាសិទ្ធិ © Copyright rbu_spp October 10, 2014 at 10:29 pm Puthpong Sao
No comments:
Post a Comment