Friday, October 7, 2016

197. Poem #rbu_603_កម្ពុជា_មេដាយមាសអាស៊ីនារី_តេក្វាន់ដូ ស៊ន សៀវម៉ី

October 7, 2014 at 6:00pm ·
កញ្ញា ស៊ន សៀវម៉ី
Cambodian Fighter Miss Sorn Siev Mey, Gold Medalist in Tae Kwon Do in South Korea.

ជយោ មេដាយ មាសអាស៊ី
នាងជានារី កម្ពុជា
ដណ្ដើមមេដាយ បាននៅនា
ប្រកួតជុំគ្នា ទ្វីបអាស៊ី។
ក្រុង អ៊ិនឈីអុន/Incheon/ រដ្ឋកូរេ
សៀវម៉ី ឈ្នះគេ ផ្នែកនារី
ឈ្នះហ្វ៊ីលីពីន មេដាយពីរ
អគ្នេយ៍អាស៊ី ពីរលើកជាប់។
ពេលឡើងផ្ដាច់ព្រ័ត្រ ប៉ះអ៊ីរ៉ង់
ល្បីខាងវាយខ្ញង់ ទាត់ភ្លេចរាប់
សៀវម៉ីទាត់ខ្ចប់ វាយសន្ធាប់
អ៊ីរ៉ង់ថយញាប់ ក្រោមជើងនាង។
សៀវម៉ី លើកទង់ កម្ពុជា
នៅមុខគ្រប់គ្នា នាងខ្លាំងជាង
ពិភពលោកស្ងើច ថ្វីជើងនាង
ទាត់ផ្ងារស្រទាង ឈ្នះអ៊ីរ៉ង់។
នេះលើកដំបូង សែបួនឆ្នាំ
មេដាយមាសចាំ ពាក់សុរង្គ /សុរ៉ង់ = ក/
នារីខ្មែរក្មេង ខ្លាំងអាចអង់
ជួយស្រង់ឈ្មោះខ្មែរ ងើបឡើងវិញ។
កាលពីឆ្នាំហុក សិបប្រាំមួយ
ឈ្មោះខ្មែររញ្ជួយ ល្បីពាសពេញ
ហ្គានេហ្វូ/GANEFO/អា ស៊ីភ្នំពេញ
ទី១បញ្ចេញ ល្បីឈ្មោះខ្មែរ។
មេដាយកាលនោះ កម្ពុជា
បានច្រើនខ្ទរខ្ទារ គួរសមដែរ
មាសប្រាក់សំរិទ្ធិ៍ ឆ្នើមពូកែ
កីឡាករខ្មែរ លើកមុខជាតិ។
ពីងប៉ុងលើតុ ផ្នែកបុរស
ហែលទឹកឥតខ្ចោះ កម្លាំងធាតុ
សុគុណ លេខ១ ល្បីព្រោងព្រាត
ឈ្នះកង់នាងនាថ មេដាយមាស។
© rbu_spp 3:48 pm October 4, 2014 Puthpong Sao
-1:18
65,065 Views

No comments:

Post a Comment