Tuesday, October 25, 2016
236. Poem #rbu_បក្សនិងអំណាច
ឈាង វុន អួលពាក្យ ពាំត្រណោត
ពាក្យខ្លួនពោលសោត ចាំគ្រប់គ្នា
ថាពុំដែលមាន រដ្ឋនានា
សភាឲ្យបក្ស តូចដឹកនាំ។
មានអីក៏លោក ច័ន្ទបុត្រ ជុន
លើករឿងពីមុន ពុំព្រលាំ
ស៊ីភីភីចាញ់ ស្រែកទន្ទ្រាំ
យំទាំ កៅបី សុំសភា។
កាល កៅប្រាំបី ពីរពាន់បី
ស៊ីភីភី ក្ដីី ឲ្យសភា
ទ្រង់ រណឫទ្ធិ៍ ធ្វើមេជា
ឈាង វុន ថាគ្រា កាលនោះផ្សេង។
លុះដល់ឥឡូវ អាណត្តិនេះ
អំណាចសេះជិះ លែងល្បែងក្មេង
ត្រូវរាស្ត្រដេញជើង មិនមែនលេង
ចោទថាលួចកេង ថ្លែងមិនលះ។
បក្សប្រជាជន ដឹងច្បាស់ថា
បើរាប់តម្លា អ្នកណាឈ្នះ
បក្សណាដណ្ដើម ជ័យជម្នះ
ដូចរាស្ត្ររូតរះ ចេញតវ៉ា។
បក្សប្រជាជន ខ្លាចការពិត
ពុំឲ្យពិនិត្យ រាប់តម្លា
សន្លឹកឆ្នោតពិត ខ្លាចបែកការណ៍
ឃើញខ្លួនបរា ចាញ់ឆ្នោតច្បាស់។
ដូច្នេះបាត់បង់ អំណាចឯង
អំណួតខែងរែង ក៏ក្រឡាស់
សង្គ្រោះជាតិទេ រាស្ត្រដឹងច្បាស់
ឆ្នោតរាស្ត្រជាម្ចាស់ បោះទារដូរ៕
© Copyright rbu_spp October 25, 2013 at 9:34am ·Puthpong Sao
https://www.facebook.com/WeLoveCambodiaOfficial/videos/224686834366891/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment