Sunday, October 23, 2016

233. Poem #rbu_965ស្ទួន_នាងតូចដៃទេព

Phnom Penh
ណុច ៦ឆ្នាំ ដៃទេពតូច
គូររូបបណ្ដូច ចេះពីបង
ស្ទើរតែពុំជឿ នាងទាំងសង
ប្អូនបងគូរឆ្នើម គួរស្ញប់ស្ញែង។

បងនាងឈ្មោះនិត្យ ១២ឆ្នាំ
ចេះគូរចងចាំ រៀនខ្លួនឯង
លើដីក្រដាស តាមកន្លែង
ឃើញស្ដែងមុខប្រាង្គ ព្រះខ័នខិត។
ដូចពិស្ណុការ ចាប់កំណើត
នាងតូចដៃឆើត ចេះវិចិត្រ
គូររូបលើដី យ៉ាងប្រណីត
ដូចទេពសណ្ឋិត ក្នុងវិញ្ញាណ។
កាលនៅពីតូច ពិស្ណុការ
មានញាណប្រាជ្ញា ព្រះប្រទាន
គូរឆ្លាក់លើដី លើលោកគ្មាន
កោសល្យទេពញាណ សាងអង្គរ។
តាំងពីកុមារ តូចក្មេងខ្ចី
ចូលចិត្តលេងដី ពេលដើរឈរ
ប្រើដៃពូនដី ឈើគូសយក៍
ដូចឃើញអង្គរ រុងរោជន៍រតន៍។
ជាបុត្រព្រះនាង ទេពធីតា
ព្រះពិស្ណុការ ពីតូចស្ទាត់
មាតានាម"ចន្ទ្រ" ថែមធ្យ័ត
ច្នៃបុត្រវិវឌ្ឍ តាមចំណូល។
អ្នកស្រុកហៅ"ទិព្វ សូដាចន្ទ្រ"
បង្ហាត់ជាក់ស្បាន់ ប៉ាក់ត្បាញហូល
ផាមួងប្រណិត កេរត្រកូល
ពូជជាតិថ្កើងថ្គោល ខ្មែរសំបួរ។
ព្រះរាជកុមារ ហាត់សាងសង់
តាមគម្រូប្លង់ ក្រោលសេះសួគ៌
ដោយកោតព្រះឥន្ទ្រ ក្រែងពុំគួរ
ពេលតាទេពសួរ រើសមួយណា។
ក្នុងរាជ្យព្រះកេ តុមាលា
រាជាបង្គាប់ សាងប្រាង្គប្រា
សាទសែនវិចិត្រ លើលោកា
ព្រះពិស្ណុការ ចាត់ការសង់។
អង្គរអង្គឺ ឮឆ្លងភព
ប្រណិតដូចជប្ប សែនបញ្ចង់
ប្រាសាទបវរ ល្អឯកអង្គ
ដូចភ្នំមាសប្លង់ ទាំងដុលដុំ។
គឺ"នគរវត្ត ស្ថាបត្យៈ
កម្ម"ល្បីបច្ចក្ស ទេសចរផ្ដុំ
មូលមីរដេរដាស កកកុញកុំ
មកសុំទស្សនា ប្រាសាទខ្មែរ។
October 23, 2015 at 8:44am
https://www.facebook.com/udomkattekhmer/videos/939658616106541/
-3:55
65,715 Views

No comments:

Post a Comment