Tuesday, October 11, 2016

210. Poem . #rbu_618_មេឃមានពណ៌អ្វី?


(បទ៤ឃ្លា៨ព្យាង្គ ទម្រង់នេះ "សរសេរមានគម្លាត ៣ ២ ៣" សូត្រឬអានទៅបានលឿននិងរណ្ដំពីរោះជាង ៤ឃ្លា៨ព្យាង្គ ទម្រង់ ៤ ៤។)

មេឃបាំងឆ័ត្រ ឃើញផ្លាត ពន្លឺពណ៌
នាំគ្នាឈរ ងើយមើល ខ្លះទាំងគិត
ខ្លះទាំងថត ថាជា ទេពនិម្មិត
ច្យុតិប្រតិដ្ឋ/ប្រឌិត/ គំនិត ប្រពៃណី។
ក្នុងមេឃថ្លា តើមាន ពណ៌អ្វីខ្លះ
ឃើញស្រឡះ អាចថា គ្មានមួយពីរ
កុំថាឡើយ ច្រើនដល់ ដេរដាសមីរ
ស្រាវវក់វី មុខតែ ពីរថែមប្រាំ។
ចង់ដឹងច្បាស់ យកប៊ិក ថ្លាមើលធ្លុះ
ដាក់ប៊ិកនោះ ឲ្យត្រូវ ពន្លឺកាំ
បំផ្លាតទៅ ចំទី ងងឹតចាំ
នឹងឃើញប្រាំ ថែមពីរ ពុំប្រែក្លាយ។
គឺក្រហម លឿងទុំ ទាំងលឿងខ្ចី
បៃតងថ្មី ទាំងខៀវ ក្រនៀវ ស្វាយ
ប្រាំពីរពណ៌ ឥន្ធនូ ស្រស់ឆើតឆាយ
នោះពណ៌ថ្ងៃ ឃើញថ្លា ដូចគ្មានពណ៌។
តើពណ៌មេ ធម្មជាតិ មានប៉ុន្មាន?
មុខជាស្មាន ថាគ្មាន ច្រើនកុំភរ
រាប់ពុំអស់ ដូច្នេះ កុំបាច់រក៍
តែមិនភរ មានពិត បីពណ៌ទេ។
ពណ៌ក្រហម ពណ៌ខៀវ និងពណ៌លឿង
ឯពណ៌ព្រឿង ក្រមៅ បានពីមេ
លាយតិចច្រើន រាប់ទៅ មិនអស់ទេ
តាមតែគេ ចង់បាន មានប៉ុន្មាន។
ចុុះពណ៌ស ម្ដេចក៏ រាប់កន្លង
ពណ៌អ្នកផង ពេញចិត្ត គ្រប់ៗប្រាណ
តាងភាពស្មោះ ស្អាតស្អំ ពុំសាមាន្យ
រាប់មិនបាន ម្ដេចក៏ ពុំជាមេ?
ពណ៌សនេះ អ្នកខ្លះ អាចមិនជឿ
អឿមិនអឿ ពណ៌ស នេះខុសគេ
យកគ្រប់ពណ៌ លាយស្មើ មិនភូតទេ
ចេញជាមេ ពណ៌ស នេះប្រាកដ៕
សង្ខេប
ពណ៌មេទាំង៣៖ ក្រហម ខៀវ លឿង
ពណ៌ទាំង៧ក្នុងពន្លឺថ្ងៃ ដូចឃើញក្នុងឥន្ទនូ (រៀបតាមលំដាប់គំហើញ)៖ ក្រហម លឿងទុំ(ស្លាទុំ) លឿងខ្ចី បៃតង ខៀវ ក្រនៀវ ស្វាយ
ក្រហម + លឿង > ផ្កាឈូក (ដាក់លាយក្រហមច្រើន ចេញផ្កាឈូកចាស់ ដាក់លឿងច្រើន ចេញផ្កាឈូកភាវ)
ខៀវ + លឿង > បៃតង
ក្រហម + ខៀវ > ក្រនៀវ ឬ ស្វាយ ...
© rbu_spp 9:07 am Oct 11, 2014 Sao

No comments:

Post a Comment