Saturday, October 1, 2016

180. Poem #rbu_បណ្ឌិត

#rbu_946_បណ្ឌិត

លោក ម៉ុង ឫទ្ធី និយាយត្រូវ
បណ្ឌិតឥឡូវខ្វះចំណេះ
ខ្លះអក្សរខ្មែរខ្លួនមិនចេះ
សរសេរខុសម្ល៉េះពាក្យតូចតាច។

រឿងងារថ្នាក់ធំពុំចេះហ្នឹង
គេឮគេដឹងខុសល្ហេចល្ហាច
កិត្តិបណ្ឌិតខុសប្រសាច
ប៉ុន្តែគេខ្លាចមិនហ៊ានស្ដី។

ខ្លះជាបណ្ឌិតសភាចារ្យ
ក៏ប្រើភាសាពុំគប្បី
សរសេរនិយាយខុសគរដី
ខុសនោះខ្វះអីបណ្ឌិតខ្មែរ។

នេះក៏មកពីស្រុកឥឡូវ
អាងលុយជាផ្លូវបក្សជាខ្សែ
បណ្ឌិតចេះពិតពុំសូវក្បែរ
ឡើងដៃខ្លាំងតែបណ្ឌិតសូក។

អាងលុយជាធំតាមខ្សែបក្ស
ឡើងបុណ្យហួសថ្នាក់ខ្សោយលេខបូក
ជំនាញពូកែ"គុណសំណូក"
ប័ត្រចេញគគោក"ថ្នាក់បណ្ឌិត!?"។

រក្សាសិទ្ធិ copyright rbu_spp Oct 1, 2015 8:56 am សៅរ៍ ពុធពង្ស Puthpong Sao

28 Sept 2015, 3:30 pm

ឯកឧត្តម ម៉ុង ឬទ្ធីថា បណ្ឌិតមួយចំនួនមិនចេះអក្សរខ្មែរ
---------------------------------------
See more at : www.ann.com.kh
លោកអ្នកក៏អាចទស្សនាបានតាមរយៈ
https://www.youtube.com/channel/UCDDbQbM1atdCQaJcfrKmILQ

No comments:

Post a Comment