Monday, October 31, 2016
246. Poem អប្សរា អស្ចារ្យ រាំអង្គរ
អប្សរា អស្ចារ្យ រាំអង្គរ
ព័ស្តុអម្ពរ ដូចមក៍ ពីឋានសួគ៌
ផ្លេកសុទ្ធមាស ត្រចះ ពេញព័ទ្ធតួ
កិន្នរគួរ ចាកសួគ៌ ចុះលោកិយ។
ទស្សនិក មើលភ្លឹក អច្ឆរា
ស្អាតអស្ចារ្យ ចិន្តា ស្លុងមិនស្ដី
ទប់ដង្ហើម ផ្ចង់គន់ ទស្សនីយ៍
តាងអរិយ សក្ខី វប្បធម៌ខ្មែរ។
October 31, 2013 at 7:14pm
No automatic alt text available.
Keo Chanbo
Sunday, October 30, 2016
245. Poem #rbu_ចាញ់ស្នេហ៍ចងក កា
ការអានមានប្រយោជន៍
Reading Benefits You
ចាញ់អស់ជីវិត ព្រោះតែឆោត
បង្កើតចំណោទ ស្នេហ៍ចង-ក
បញ្ហាខ្លួនសាង អាក្រក់ល្អ
គួរប្រឹងស៊ូ-ត កុំចុះចាញ់។
ចង-កធ្វើឃាត បង់ជីវិត
ខ្លួនមិនចេះគិត ដឹងស្រឡាញ់
បង្កើតស្នេហា អត្តាអញ
បែរCaបង់ចាញ់ រស់ខ្វះន័យ។
កំហុសនរណា ក្នុងរឿងនេះ
ឪម៉ែក៏ធ្វេស ទាំងគិតខ្លី
គូស្នេហ៍ខូចចិត្ត លែងគិតអ្វី
វៀះឮពាក្យស្ដី សម្លាប់ខ្លួន។
សង្គមក៍មាន ចំណែកខ្វះ
ពុំមានគោលច្បាស់ ចែងជាក្បួន
វេទិកាគិត ធ្វើផ្ទួនៗ
ឲ្យអ្នកមានខ្លួន មានផ្លូវចេញ។
នៅប្រទេសគេ វេទិកា
អ្នកមានបញ្ហា ទុក្ខទោម្នេញ
សង្គមវិទូ ចាំបញ្ចេញ
យោបល់ពោរពេញ ដំណោះស្រាយ។
ឯយើងទូរទស្សន៍ វិទ្យុជាតិ
ចាក់ផ្សាយហ៊ឹងព្រាត នយោបាយ
ភ្លេចរឿងសង្គម រាស្ត្រអត់បាយ
បញ្ហានឿយណាយ នឹងជីវិត។
គូស្នេហ៍ចង-ក មរណា
ខ្វះអ្នកប្រឹក្សា ផ្ដល់គំនិត
គិតខ្លីស្រាប់ផង លែងខ្វល់គិត
ផ្ដាច់ផ្ដិលជីវិត អសោចកេរ្តិ៍៕
កំណាព្យរក្សាសិទ្ធិ៍rbu_spp October 30, 2013 at 9:14 am សៅរ៍ ពុធពង្ស Puthpong Sao
244. Poem #rbu_631_កាំជ្រួចផ្កាភ្លើង
:26pm ·
#rbu_631_កាំជ្រួចផ្កាភ្លើង
កាំជ្រួចផ្កាភ្លើង ភ្លើងផ្កាសប្បាយ
សំណើចក្អាកក្អាយ ក្លាយស្រែកយំភ្លាម
ទាំងយប់ងងឹត ដីក្រាលដោយឈាម
ដូចក្នុងសង្គ្រាម ចិត្តស្លុតពេកក្ដាត់។
គ្រាប់មួយចុងក្រោយ ផ្ទុះដោយជីវិត
អ្នកឈរមើលជិត ឥតស្រែកមួយម៉ាត់
ដួលក្នុងថ្លុកឈាម ដង្ហើមដាច់ប៉ាត់
ជីវិតសូន្យបាត់ ក្នុងមហន្ធការ។
ក្រោយពីផ្កាភ្លើង ហោះឡើងរន្ទាល
ស្រស់ឆើតរាយរាល កណ្ដាលវេហាស៍
នាំគ្នាសប្បាយ ហ៊ោសើចខ្ញៀវខ្ញារ
នរណាស្មានថា ជីវិតស្លាប់ងាយ។
ផ្កាអើយផ្កាភ្លើង ឡើងច្រាលពេញមេឃ
សម្រស់ពេញភ្នែក ពណ៌ផ្លេកពណ្ណរាយ
ឈាមហូរក្រាលដី ហួសនឹងនិយាយ
ប្រផ្នូលទំនាយ ដូចពីរពាន់ដប់?
កាលនោះកោះពេជ្រ ស្ពានមច្ចុរាជកម្ម
សល់តែបណ្ដាំ ចិត្តញ័រចំប្រប់
ជាងបីរយនាក់ ក្លាយជាសាកសព
ស្លាប់ដង្ហើមថប់ ម្ភៃពីរវិច្ឆិកា៕
© rbu_spp 6:25 pm Oct 30, 2014 Puthpong Sao
No automatic alt text available.
Seang Engyean with Seang Sith
243. Poem pm · #rbu_632_បងតា_អូនចៅ
pm ·
#rbu_632_បងតា_អូនចៅ
បងតា អូនត្រូវការលុយ បងតាចង់ឃុយ ឲ្យលុយ អូនមិនប្រកែក។
បងតា ទោះចង់ដល់ស្អែក ឬដល់ខានស្អែក មួយខែ ច្រើនខែក៏បាន។
បងតា អូនចង់់បានឡាន សុខចិត្តប្ដូរប្រាណ យកឡាន បម្រើបងតា។
បងតា រូបរាងសង្ហា ទោះអ្នកណាថា បងតា ស្បែកជ្រួញចាស់គ្រិត។
បងតា បងតាកុំគិត ក្នុងមួយជីវិត ស្លាប់ទៅ យកទៅមិនបាន។
បងតា ទាំងលុយទាំងឡាន មិនអាចដូរបាន ឲ្យខ្លួន បងតាក្មេងវិញ។
បងតា មានតែដូរទិញ យកខ្លួនអូនវិញ ដូរគ្នា បងតា អូនចៅ។
© rbu_spp 6:30 pm Oct 30, 2014 Puthpong Sao
Image may contain: 2 people
Saturday, October 29, 2016
242. Poem #rbu_គ្រោះថ្នាក់សិល្បៈមុខលុយ
8am ·
ការអានមានប្រយោជន៍៖
#rbu_គ្រោះថ្នាក់សិល្បៈមុខលុយ
Reading benefits You http://r-b-u.blogspot.com
កុនខ្មែរសព្វថ្ងៃ វិស័យចម្រៀង
ប្រែប្រួលមិនទៀង មិនដូចពីដើម
កវីនិពន្ធ សិល្បករឆ្នើម
ស្នាដៃសម្បើម ខាងវិស័យកុន។
តំបន់អាស៊ាន គ្មានប្រទេសណា
ឈ្នះជាតិខេមរា ល្បីដូចមានបុណ្យ
មិនដូចឥឡូវ កុនខ្មែរដាបដុន
ដួលធ្លាក់យ៉ាកចុន សែនអន់អ្វីម៉្លេះ។
ហ្នឹងព្រោះឥឡូវ និយាយតាមត្រង់
សម្បូរអ្នកចង់ ច្រើនជាងអ្នកចេះ
គេធ្វើអ្វីៗ ពុំគិតតម្រិះ
គិតថាលុយចេះ ធ្វើបានគ្រប់យ៉ាង។
អ្នកចង់អ្នកចេះ តម្រិះខុសគ្នា
ចង់ឥតវិជ្ជា យកលុយជាអាង
ធ្វើតាមអារម្មណ៍ អំណួតឡើងចាង
សព្វយ៉ាងកិច្ចការ បរាខូចបង់។
អ្នកចេះមានក្បួន លាក់ខ្លួនពុំចេញ
ឯអ្នកចង់វិញ ចេញមុខអួតខ្ញង់
បានដៃក្រុមហ៊ុន កើបលុយត្រង់ៗ
ជាមួយអ្នកចង់ កុនខ្មែរធ្លាក់ទឹក។
ទម្លាប់គិតងាយ និយាយធូរៗ
ប្រព្រឹត្តយូរៗ ទង្វើតាមនឹក
គ្មានក្បួនតម្រា គិតយប់ធ្វើព្រឹក
ធ្វើតាមចិត្តនឹក ធ្លាក់ទឹកអសារ។
អ្នកដឹកនាំអន់ អ្នកនិពន្ធខ្សោយ
ចាក់គ្នាបណ្ដោយ ពុំយល់សាច់ការ
អ្នកថតចេះស្ទើរ ស្មានខុសតម្រា
អ្នកស្ដែងសោតណា យល់ការតិចពេក។
ស្ដាប់តែចម្រៀង គេច្រៀងឥឡូវ
ពាក្យពេចន៍ខុសផ្លូវ អួតខ្ពស់កប់មេឃ
ពុំត្រូវជើងកាព្យ គំនិតរាក់ពេក
គួរឲ្យសង្វេគ សិល្បៈមុខលុយ។
ទំនុកចម្រៀង សំនៀងគ្មានបទ
ខ្វះក្បួនប្រាកដ គេគិតតែលុយ
សមត្ថភាពស្ទើរ គុណភាពធូរឃ្សុយ
សិល្បៈក្រោមលុយ លង់ទឹកដុល្លារ។
មើលការសម្ដែង ឃើញឯងអារម្មណ៍
ទាំងអ្នកដឹកនាំ សម្អាងកាយា
មិនត្រូវសាច់រឿង ទាំងកាយវិការ
មារយាទសោតណា ឱបថើបងាយៗ។
សិល្បៈគិតងាយ និយាយធូរហ្នឹង
អាចឲ្យថ្លែងថ្លឹង ដឹងចិត្តរាយមាយ
ឃើញច្បាស់នឹងភ្នែក ពុំបាច់និយាយ
ការគិតធ្វើងាយ នាំសិល្បៈដួល៕
កំណាព្យរក្សាសិទ្ធិ copyright rbu_spp 29 October 2013, Puthpong Sao
Image may contain: text
Thursday, October 27, 2016
241. Poem #rbu_631_ក្បាលថ្នល់ក្រំចិត្ត
ចម្រៀង)
បណ្ដាអ្នកនិពន្ធបទចម្រៀងទាំងអស់ មានតែលោក ម៉ា ឡៅពី ទេ ដែលចេះប្រើរចនាបទ្មកាព្យនៅក្នុងទំនុកចម្រៀងបានល្អបំផុត និង ល្អជាងគេ។
បទរបស់លោក "ស្នេហ៍កម្មភូមិធំ" ដែលគេស្គាល់ដោយឃ្លាផ្ដើម "អាល័យអាឡោះ..." ជាបទដែលខ្ញុំចូលចិត្ត និង នាំឲ្យខ្ញុំសរសេរចម្រៀងមួយបទ កាលឆ្នាំ១៩៨៣ បណ្ដាបទចម្រៀងចំនួន ៤៣ ដែលខ្ញុំបានតែងកាលឆ្នាំនោះ៖
១. ក្បាលថ្នល់មណ្ឌល ជីវិតក្រំចិត្ត
ក្រំព្រោះរឿងពិត ប្រែឥតខ្លឹមសារ
ថ្នល់ចាំថ្នល់ចែក បំបែកចិន្តា
ទ្រូងអួលណែនផ្សា ស្នេហាឃ្លាតឆ្ងាយ។
២. ស្រណោះក្បាលថ្នល់ ពេលធ្លាប់ញញឹម
ពេលខ្ញុំសង្ឃឹម ទុក្ខខ្ញុំរសាយ
ឥឡូវនៅតែ ស្រមៃនឹកស្ដាយ
ស្ដាយស្នេហ៍ប្រែកាយ ក្លាយជាស្នេហ៍កម្ម។
បន្ទរ. ឱ ក្បាលថ្នល់អើយ ម្ដេចឡើយប្រួលប្រែ
ទ្រូងខ្ញុំឥតល្ហែ ព្រោះស្នេហ៍ប្រេះស្រាំ
ថ្នល់អើយ អើយថ្នល់ សល់តែបណ្ដាំ
ទោះរាប់សិបឆ្នាំ ក៏ចាំមិនភ្លេច។
៣. បំភ្លេចមិនបាន ទោះគ្មានសង្ឃឹម
ស៊ូធ្មេចញញឹម ផ្សងចាំជានិច្ច
គេងគិតស្រមៃ ថ្ងៃរះថ្ងៃលិច
រង់ចាំថ្ងៃស្អែក ក្រែងស្អែកមេត្តា។៚
© rbu_spp 1983 posted here on Oct 27, 2014 Puthpong Sao
October 27, 2014 at 11:00am
No automatic alt text available.
8 Comments
1 Share
35 Sor Sokheang, Sinat Leuk and 33 others
Comments
Puthpong Sao
Puthpong Sao Monghak Yong អាចពិនិត្យមើលអត្ថបទកាព្យចម្រៀងរបស់អ្នកនិពន្ធម្នាក់ៗ។ ខ្លះនិពន្ធត្រូវក្បួនកាព្យតែក្នុងល្បះ ប៉ុន្តែមិនឆ្លងល្បះទេ។ ឯលោក ម៉ា ឡៅពី វិញ ត្រូវក្បួនកាព្យពេញមួយចប់បទចម្រៀង និង គ្រប់បទដែលលោកតែង។
October 27, 2014 at 11:21am · Edited · Like · 1
Monghak Yong
Monghak Yong បាទ។ ខ្ញុំស្ដាប់បទចម្រៀងពីដើមច្រើន ហើយភាគច្រើនខ្ញុំស្គាល់តែសំឡេងអ្នកច្រៀង តែអត់សូវស្គាល់អ្នកនិពន្ធទេ
October 27, 2014 at 11:25am · Like · 1
Puthpong Sao
Puthpong Sao លោកជាវាគ្មិនមានវោហាររាយក្បោះក្បាយតាមគ្រប់ព្រឹត្តិការណ៍និងតាមភាសាតំបន់នីមួយៗ។ ពេលខ្លះលោកនៅក្នុងស្ទុយឌីយ៉ូ ប៉ុន្តែធ្វើអត្ថាធិប្បាយអំពីព្រឹត្តិការណ៍នៅតំបន់ណាមួយផ្សាយតាមវិទ្យុ ស្ដាប់ទៅដូចលោកនៅក្នុងហេតុការណ៍នោះផ្សាយចែញពីទីនោះផ្ទាល់។
October 27, 2014 at 11:29am · Edited · Like · 4
កែវ កិន្នរី
កែវ កិន្នរី លោក គង់ ប៊ុនឈឿនល្អដែរតើ
October 27, 2014 at 4:49pm · Unlike · 2
Puthpong Sao
Puthpong Sao លោក គង្គ ប៊ុនឈឿន សរសេរបានច្រើន ហើយបទខ្លះរបស់លោកមានកម្រិតខ្ពស់ដូចជាបទដែលមានវគ្គមួយ "គ្រាប់ខ្សាច់បាតស្ទឹង .. ទុករោយធ្វើជាផ្កាស្លា", ... និង ... "រលកសម្ផស្សរលាស់គន្ធា" ថ្វីបើមានការយល់ថា "សម្ផស្ស=សោភណភាព/សម្រស់" និងតាមពិត "សម្ផស្ស=ការប៉ះពាល់ត្រូវ" និងពុំមែន សោភណភាព/សម្រស់ នោះ។
ប៉ុន្តែជម្រៅន័យរបស់លោក ម៉ា ឡៅពី ដិតកប់ក្នុងអារម្មណ៍៍ ពីបទនិពន្ធរបស់លោក។ នេះមកពីលោក ម៉ា ឡៅពី បានរៀនសូត្រនិងមានចំណេះដឹងខ្ពស់ជាង។
October 27, 2014 at 6:45pm · Edited · Like · 4
Sothea Koam
Sothea Koam Missing your former girlfriend in the past?
October 28, 2014 at 5:07pm · Unlike · 1
Puthpong Sao
Puthpong Sao Not the least, one student of mine from the former East-Germany just had connection with me.
240. Poem #fleur_philippine
#fleur_philippine
O quelle beauté de fleur philippine,
Si étrange, sous les yeux des gens,
Toute épanouissante, fraíche et fine,
Et éblouisante que je te retiens tant.
October 27, 2013 at 10:35am ·
Image may contain: flower, plant, outdoor and nature
2 Comments
2 Sothorn Korm and Zenen Dela Cuadra
239. Poem #ផៃស៊ីផានបកស្រាយខុស
#ផៃស៊ីផានបកស្រាយខុស
មានលុយ មាន យុត្តិធម៌
នេះភរ ក៏ ភរពុំសម
ការពិត គិត ដល់ក្រឹត្យក្រម
វាសម សង្គមច្បាប់ខ្សោយ។
មានលុយ មាន យុត្តិធម៌
ដើរភរ កុំ ងាកមើលក្រោយ
កុំស្ដាប់ រាស្ត្រ ស្រែកដង្ហោយ
ក្រែងក្រោយ រាស្ត្រ ជេរបរា។
មានលុយ មាន យុត្តិធម៌
គាត់ភរ រក៍ លាភសក្ការ
តាមច្បាប់ នៅ ប្រទេសណា
ត្រូវការ ច្បាប់ យុត្តិធម៌។
ប្រើពាក្យ ឲ្យ បានត្រឹមត្រូវ
ស្ដាប់ទៅ កុំ ចាំបាច់ភរ
មានលុយ រក៍ យុត្តិធម៌
ផ្លូវចរ ក៏ ពុំពិតបាន។
មានលុយ មាន ផ្លូវតក្ដី
សក្ខី ជាក់ តាមប្រមាណ
លុយរក៍ យុ ត្តិធម៌បាន(?)
កុំស្មាន បាន ដោយលុយទិញ។
ច្បាប់ទេ ជា អ្នកកំណត់
ប្រាកដ ឲ្យ អ្នកត្រូវវិញ
ពុំមែន លុយ ជាអ្នកទិញ
ទំនិញ យុ ត្តិធម៌ទេ។
ច្បាប់ពិត ចៅ ក្រមស្អាតស្អំ
ថ្លៃថ្នូរ ចំ ដូចស្រុកគេ
លុយនេះ ពុំ ទិញបានទេ
មុខគេ ថ្កោល ចោរបង់ម្សៀត។
មានលុយ អាច ដើររកផ្លូវ
តទៅ ស៊ូ ក្ដីក្ដាំទៀត
ពិតមែន លុយ អាចឆ្មក់ឆ្លៀត
ស៊កសៀត ហោ ប៉ៅចៅក្រម។
ផៃស៊ី ផាន ស្មានខុសទេ
ស្រុកគេ រស់ យូរគួរសម
ពុំគួរ បើ ថ្លែងបន្លំ
រួចខំ លាង កំហាកគាត់។
បើមិន លើក យុត្តិធម៌
គាំទ្រ ទេ ពុំត្រូវផាត់
ឲ្យជន ត្រូវ រងវិបត្តិ
គាត់រង អ យុត្តិធម៌។
មានលុយគឺ"មានផ្លូវ"រកយុត្តិធម៌ នេះត្រឹមត្រូវ ទោះបីពុំប្រាកដថា"រកបាន"យុត្តិធម៌ក្ដី ពីព្រោះ ប្រទេសជានីតិរដ្ឋពិតប្រាកដ គេយកច្បាប់ជាគោល និងចៅក្រមពុំបំភ្លៃច្បាប់ដើម្បីផ្គាប់អ្នកធំឬអ្នកមានលុយជាថ្នូរនឹងបុណ្យស័ក្ដិលាភសក្ការៈទេ។
October 27, 2013 at 9:23am ·
Image may contain: 2 people
រួមកំលាំងគ្នាដើម្បីជាតិ
Wednesday, October 26, 2016
238. Poem #rbu_629_រឿងសម្ងាត់_ប្រាប់គេឯង_លែងសម្ងាត់ THE SECRET TOLD IS NO MORE SECRET
#rbu_629_រឿងសម្ងាត់_ប្រាប់គេឯង_លែងសម្ងាត់
THE SECRET TOLD IS NO MORE SECRET
កូនស្រី តូចស្ដី ថា៖"ម៉ែហ្អា៎
ឱនមកឆាប់ណា កូនខ្សឹបប្រាប់
រឿងសំខាន់មួយ ឱនមកឆាប់
តិចកូនលែងប្រាប់ 'រឿងសម្ងាត់' "។
ម្ដាយថា៖"រឿងអ្វី ស្ដីមិនបាន
ម្ដេចកូនគិតស្មាន លាក់ជិតបាត់
រឿងប្រាប់គេហើយ លែងសម្ងាត់
កូនត្រូវប្រយត្ន កុំនិយាយ"។
"រឿងសម្ងាត់អ្វី តែប្រាប់គេ
កូនស្រីដឹងទេ បើទម្លាយ
ប្រាប់ឲ្យគេដឹង គិតងាយៗ
ពេលកូននិយាយ លែង 'សម្ងាត់' "។
នៅក្នុងលោកនេះ ពុំមានអ្វី
ដូចដែលស្រដី ថាលាក់បាត់
ឯអ្វីដែលថា រឿងសម្ងាត់
លាក់បាត់តែនៅ ភពគ្មានមនុស្ស។
Vichdanin Phin
ចេញពីមាត់ចូល ដល់ត្រចៀក
សំឡេងល្ហៀងល្ហៀក ចេញចូលនោះ
មិនឆ្ងាយចេញផុត ពីមនុស្ស
ជញ្ជាំងធ្លាយធ្លុះ ព្រោះចង់ដឹង។
គ្មានរឿងសម្ងាត់ ក្នុងលោកិយ៌
មនុស្សឃ្មាតខ្មី ច្នៃដំណឹង
ចេញពីមាត់យើង គេខំប្រឹង
ត្រងត្រាប់រឿងហ្នឹង ផ្សាយបន្ត៕
© rbu_spp 1:55 pm Oct 26, 2014 Puthpong Sao៕
No automatic alt text available.
3 Comments
1 Share
35 You, Sim Kimsean, Na Lin and 32 others
Tuesday, October 25, 2016
237. Poem #rbu_628_ស្លៀកខ្យល់បាំងមេឃ
#rbu_628_ស្លៀកខ្យល់បាំងមេឃ
ការទិទៀនគឺជាការគាំទ្រមិនផ្ទាល់ពីគំហើញមុំបញ្ច្រាស
CRITICISM IS AN INDIRECT SUPPORT FROM AN INVERSE ANGLE VIEW
នាងពាក់ថ្នាំពណ៌ ជាសម្លៀក
ឃើញដូចប៉ះបៀក ប៉ាតលើកាយ
បន្លំជាពស្ត្រ(១) ស្រស់ឆើតឆាយ
មើលជិតឃើញឆ្ងាយ ភ្នែកមិនដាក់។
សុដន់ក្បំគូ ទ្រលូលន់
នៅពេលបានគន់ ឃើញប្រចក្ស
អារម្មណ៍ប្រជែង ចង់ថ្នមថ្នាក់
លោមចិត្តស្មោះស្មគ្រ ជាគូស្នេហ៍។
នាងលែងខ្លួនស្រស់ ទាំងអស់ដល់
ពុំមានអ្វីសល់ ឃើញម្យ៉ាងដែរ
ភ្លៅត្បៀតត្បិតជិត ពិនិត្យក្បែរ
មុខតែចិត្តទន់ យន់ស្រមៃ។
ឃើញឋានសួគ៌ា គ្រាមួយនោះ
អង្គនាគទម្លុះ ស្រមោលស្បៃ
បទុមបន្លែង ឆោមចរណៃ
អាក្រាតស្អាតក្រៃ ស្រីទេពី។
ស្លៀកខ្យល់បាំងមេឃ សិល្បៈថ្មី
ល្បីពេញផែនដី គ្រប់ទិសទី
ប្រុសៗចូលចិត្ត ផ្ដោតមូលមីរ
ភ្នែកមើលវក់វី កាយស្លៀកមេឃ៕
(១) ពស្ត្រ = សម្លៀកបំពាក់
© rbu_spp 10:53 am Oct 125, 2014 Puthpong Sao
No automatic alt text available.
2 Shares
10 Keo Saray, Mark Saveuy and 8
236. Poem #rbu_បក្សនិងអំណាច
ឈាង វុន អួលពាក្យ ពាំត្រណោត
ពាក្យខ្លួនពោលសោត ចាំគ្រប់គ្នា
ថាពុំដែលមាន រដ្ឋនានា
សភាឲ្យបក្ស តូចដឹកនាំ។
មានអីក៏លោក ច័ន្ទបុត្រ ជុន
លើករឿងពីមុន ពុំព្រលាំ
ស៊ីភីភីចាញ់ ស្រែកទន្ទ្រាំ
យំទាំ កៅបី សុំសភា។
កាល កៅប្រាំបី ពីរពាន់បី
ស៊ីភីភី ក្ដីី ឲ្យសភា
ទ្រង់ រណឫទ្ធិ៍ ធ្វើមេជា
ឈាង វុន ថាគ្រា កាលនោះផ្សេង។
លុះដល់ឥឡូវ អាណត្តិនេះ
អំណាចសេះជិះ លែងល្បែងក្មេង
ត្រូវរាស្ត្រដេញជើង មិនមែនលេង
ចោទថាលួចកេង ថ្លែងមិនលះ។
បក្សប្រជាជន ដឹងច្បាស់ថា
បើរាប់តម្លា អ្នកណាឈ្នះ
បក្សណាដណ្ដើម ជ័យជម្នះ
ដូចរាស្ត្ររូតរះ ចេញតវ៉ា។
បក្សប្រជាជន ខ្លាចការពិត
ពុំឲ្យពិនិត្យ រាប់តម្លា
សន្លឹកឆ្នោតពិត ខ្លាចបែកការណ៍
ឃើញខ្លួនបរា ចាញ់ឆ្នោតច្បាស់។
ដូច្នេះបាត់បង់ អំណាចឯង
អំណួតខែងរែង ក៏ក្រឡាស់
សង្គ្រោះជាតិទេ រាស្ត្រដឹងច្បាស់
ឆ្នោតរាស្ត្រជាម្ចាស់ បោះទារដូរ៕
© Copyright rbu_spp October 25, 2013 at 9:34am ·Puthpong Sao
https://www.facebook.com/WeLoveCambodiaOfficial/videos/224686834366891/
235. Poem #rbu_អង្គុយនឹក
ពីរោះស័ព្ទសៀង សំនៀងដួងចិត្ត
រ៉ាយរ៉ាប់រឿងពិត ចិត្តសែនកណ្ដែង
កណ្ដាលគង្គា ពុំមានពាក្យថ្លែង
អង្គុយម្នាក់ឯង ស្វែងចាំគូគាប់។
ពពកប្រាប់បង នួនល្អងផ្ញើសារ
ផ្ដាំតាមវេហាស៍ សំនួនន័យភ័ព្វ
បងនៅឯនាយ ក្នុងនាមជាទ័ព
ប្រុងប្រយ័ត្នជាប់ កំពូលភ្នំទ្រព្យ។
ឱវាយោអើយ ឆ្លើយប្រាប់នាងផង
ថ្ងៃយប់កន្លង បងនៅចាំជាប់
សារតាមព្រះពាយ បងរាយរៀបរាប់
ចិត្តជាមេទ័ព ជាប់ការទឹកដី។
មិនបង់ទេស្នេហ៍ មិនប្រែក្បត់អូន
ទោះជីវិតសូន្យ ស្ម័គ្រស្មោះពិសី
ប្ដូរប្ដេជ្ញការពារ ជាតិនិងទឹកដី
បងថែភក្ដី ជូនស្រីតែមួយ។
យប់ថ្ងៃបងនឹក រឭកពម្ងា
ផ្ដាំតាមចន្ទ្រា ថាបងរែងព្រួយ
រត្តិបក្សី ច្រៀងកំដរជួយ
សូមពៅមាសមួយ យល់ចិត្តបងផង។
ឆ្លងកាត់រាត្រី រង់ចាំថ្ងៃរះ
ឃើញមេឃនឹកផ្ទះ នឹកដល់នួនល្អង
នឹកស័ព្ទផ្អែមល្ហែម ចរចានឹងបង
នឹកយើងទាំងសង កៀកកើយស្នេហា។
ស្នេហ៍ពិតចិត្តស្ងប់ ឈ្នះអស់សង្ស័យ
ចាំចុះចរណៃ កុំបីសង្កា
ភក្ដីឥតមោះ បងសូមសច្ចា
ស្មោះនឹងកន្និដ្ឋា ស្ងួនកែវវរមិត្រ។
. . .
សម្ដីលេចចេញ មកពីមាត់
ក្បត់ឬមិនក្បត់ ជារឿងចិត្ត
កលល្បិចលេចចេញ ពីគំនិត
ការពិតកើតចេញ ពីទង្វើ៕
សៅរ៍ ពុធពង្ស October 25, 2013 at 8:41am
Image may contain: 1 person
ធីតា ឈូករ័ត្ន with ទិនករ
Sunday, October 23, 2016
234. Poem #rbu_625_បបែលយក្សមេគង្គកម្ពុជា
ធំជាងគេលើផែនដី (ប្រវែង ៤ ម៉ែត)
កម្ពុុជាខ្ទ័រខ្ទារ ល្បីទៀតហើយ
បបែល ព្រះអើយ ត្រីទឹកសាប
មេគង្គនទី(១) ដូចឃើញស្រាប់
អ្នកឯកទេសប្រាប់ រូបថតថ្មី។
លោក ហ្សិប ហូហ្កឹន បញ្ជាក់ថា
ជាស្ដេចមច្ឆា លើផែនដី
បបែលអំបូរ ស្ដេចយក្សត្រី
ស្រុកខ្មែរជាប់ល្បី កេរធម្មជាតិ។
ធំណាស់ៗ មើលនេះនែ៎
ពិតធំជាងគេ មើលទៅមាឌ
ទូរទស្សន៍អាមេរិក ថតផ្សាយព្រាត
វាស់តាមខ្នាតមាត្រ បួនម៉ែតពិត។
ត្រីធំបំផុត ក្រៃកន្លង
ទឹកសាបសព្វដង ពេលពិនិត្យ
គ្មានត្រីណាប៉ុន ពេលឃើញជិត
សម្បើមពេកពិត បបែលខ្មែរ(?)
ស្រុកខ្មែរក៏ល្បី ស្រូវអង្ករ
ផ្កាម្លិះសុទ្ធល្អ ស្រូវពីស្រែ
គុណភាពប្រណីត លើសគេដែរ
ក្លិនក្រអូបខ្មែរ ជាប់លេខមួយ។
និងម្រេចកំពត ពេញផែនដី
ជាប់ឈ្មោះល្បាញល្បី ខ្ទ័ររញ្ជួយ
នៅលើទ្វីបលោក ខ្មែរលេខមួយ
កេរខ្មែរលើកស្ទួយ ដូចអង្គរ៕
(១) នទី = ទន្លេ
Giant Stingray ត្រីបបែលយក្ស រូបថតរបស់លោក ហ្សិប ហូហ្កឹន /Zeb Hogan/
© rbu_spp 10:12 pm Oct 23, 2014 Puthpong Sao
ឃើញ post ដោយ Dorothy B. G.ក្នុង Google នៅថ្ងៃ២១ តុលា២០១៤។ Page គាត់មានការមើលជាង ៥ លាន។
Giant Stingray. Photograph courtesy Zeb Hogan for National Geographic - Fish experts believe the giant stingray, such as this one in Cambodia's Mekong River, is the largest freshwater species on Earth. This specimen measured more than 13 feet (4 meters) long
មណី មេខលា អាណិតណាស់ មើលភ្នែកត្រីហ្ន៎
Monghak Yong នេសាទបានពីអង្កាល់លោកពូ Puthpong ?
Puthpong Sao មើលឃើញក្នុង Google post អំបាញ់មិញ
Monghak Yong Oh...ពិតឬទេថានៅស្រុកយើង?See Translation
Puthpong Sao ប្រយោគអង់គ្លេសនៅក្រោមកំណាព្យខ្មែរដែលខ្ញុំតែងភ្លាមៗនោះ copy មកពី post ដើមក្នុង Google ។
Mario Cee No it is in Thailand I also watch this national geographic video Monghak Yong
Puthpong Sao The words of the photographer Zeb Hogan say "such as this one in Cambodia's Mekong River"
Puthpong Sao ឃើញ post ដោយ Dorothy B. G.ក្នុង Google នៅថ្ងៃ២១ តុលា២០១៤។ Page គាត់មានការមើលជាង ៥ លាន។
Mario Cee Sorry my fault bro Puthpong Sao it in Cambodia but honestly I used to see his tv series show they caught big stingray in Thailand also
Lin Lin Love រក្សាទុកឬក៏ប្រលែងវិញ?
Puthpong Sao តាមច្បាប់អភិរក្សសត្វកម្រ គេត្រូវរក្សាការពារក្នុងដែនធម្មជាតិរបស់វា គឺ ពន្លែងវិញ និងតាមឃ្លាំរក្សា។
Lin Lin Love តើត្រីបបែលណឹងគេធ្វើរបៀបណឹងឬអត់?មានបានដឹងដំណឹងណឹងទេបង?
Puthpong Sao ខ្ញុំក៏មិនដឹងដែរទេ
Ravuth Chung គេចាប់បានយូរឆ្នាំហើយ និងមានចាក់ផ្សាយនៅ National Geographic Channal ទៀតផង។
អុិត រដ្ឋា តាមពិតពត៌មាននេះយូរដែរហើយ
Sothea Koam អភិរក្ស
233. Poem #rbu_965ស្ទួន_នាងតូចដៃទេព
Phnom Penh
ណុច ៦ឆ្នាំ ដៃទេពតូច
គូររូបបណ្ដូច ចេះពីបង
ស្ទើរតែពុំជឿ នាងទាំងសង
ប្អូនបងគូរឆ្នើម គួរស្ញប់ស្ញែង។
គូររូបបណ្ដូច ចេះពីបង
ស្ទើរតែពុំជឿ នាងទាំងសង
ប្អូនបងគូរឆ្នើម គួរស្ញប់ស្ញែង។
បងនាងឈ្មោះនិត្យ ១២ឆ្នាំ
ចេះគូរចងចាំ រៀនខ្លួនឯង
លើដីក្រដាស តាមកន្លែង
ឃើញស្ដែងមុខប្រាង្គ ព្រះខ័នខិត។
ដូចពិស្ណុការ ចាប់កំណើត
នាងតូចដៃឆើត ចេះវិចិត្រ
គូររូបលើដី យ៉ាងប្រណីត
ដូចទេពសណ្ឋិត ក្នុងវិញ្ញាណ។
កាលនៅពីតូច ពិស្ណុការ
មានញាណប្រាជ្ញា ព្រះប្រទាន
គូរឆ្លាក់លើដី លើលោកគ្មាន
កោសល្យទេពញាណ សាងអង្គរ។
តាំងពីកុមារ តូចក្មេងខ្ចី
ចូលចិត្តលេងដី ពេលដើរឈរ
ប្រើដៃពូនដី ឈើគូសយក៍
ដូចឃើញអង្គរ រុងរោជន៍រតន៍។
ជាបុត្រព្រះនាង ទេពធីតា
ព្រះពិស្ណុការ ពីតូចស្ទាត់
មាតានាម"ចន្ទ្រ" ថែមធ្យ័ត
ច្នៃបុត្រវិវឌ្ឍ តាមចំណូល។
អ្នកស្រុកហៅ"ទិព្វ សូដាចន្ទ្រ"
បង្ហាត់ជាក់ស្បាន់ ប៉ាក់ត្បាញហូល
ផាមួងប្រណិត កេរត្រកូល
ពូជជាតិថ្កើងថ្គោល ខ្មែរសំបួរ។
ព្រះរាជកុមារ ហាត់សាងសង់
តាមគម្រូប្លង់ ក្រោលសេះសួគ៌
ដោយកោតព្រះឥន្ទ្រ ក្រែងពុំគួរ
ពេលតាទេពសួរ រើសមួយណា។
ក្នុងរាជ្យព្រះកេ តុមាលា
រាជាបង្គាប់ សាងប្រាង្គប្រា
សាទសែនវិចិត្រ លើលោកា
ព្រះពិស្ណុការ ចាត់ការសង់។
អង្គរអង្គឺ ឮឆ្លងភព
ប្រណិតដូចជប្ប សែនបញ្ចង់
ប្រាសាទបវរ ល្អឯកអង្គ
ដូចភ្នំមាសប្លង់ ទាំងដុលដុំ។
គឺ"នគរវត្ត ស្ថាបត្យៈ
កម្ម"ល្បីបច្ចក្ស ទេសចរផ្ដុំ
មូលមីរដេរដាស កកកុញកុំ
មកសុំទស្សនា ប្រាសាទខ្មែរ។
October 23, 2015 at 8:44am
https://www.facebook.com/udomkattekhmer/videos/939658616106541/
ចេះគូរចងចាំ រៀនខ្លួនឯង
លើដីក្រដាស តាមកន្លែង
ឃើញស្ដែងមុខប្រាង្គ ព្រះខ័នខិត។
ដូចពិស្ណុការ ចាប់កំណើត
នាងតូចដៃឆើត ចេះវិចិត្រ
គូររូបលើដី យ៉ាងប្រណីត
ដូចទេពសណ្ឋិត ក្នុងវិញ្ញាណ។
កាលនៅពីតូច ពិស្ណុការ
មានញាណប្រាជ្ញា ព្រះប្រទាន
គូរឆ្លាក់លើដី លើលោកគ្មាន
កោសល្យទេពញាណ សាងអង្គរ។
តាំងពីកុមារ តូចក្មេងខ្ចី
ចូលចិត្តលេងដី ពេលដើរឈរ
ប្រើដៃពូនដី ឈើគូសយក៍
ដូចឃើញអង្គរ រុងរោជន៍រតន៍។
ជាបុត្រព្រះនាង ទេពធីតា
ព្រះពិស្ណុការ ពីតូចស្ទាត់
មាតានាម"ចន្ទ្រ" ថែមធ្យ័ត
ច្នៃបុត្រវិវឌ្ឍ តាមចំណូល។
អ្នកស្រុកហៅ"ទិព្វ សូដាចន្ទ្រ"
បង្ហាត់ជាក់ស្បាន់ ប៉ាក់ត្បាញហូល
ផាមួងប្រណិត កេរត្រកូល
ពូជជាតិថ្កើងថ្គោល ខ្មែរសំបួរ។
ព្រះរាជកុមារ ហាត់សាងសង់
តាមគម្រូប្លង់ ក្រោលសេះសួគ៌
ដោយកោតព្រះឥន្ទ្រ ក្រែងពុំគួរ
ពេលតាទេពសួរ រើសមួយណា។
ក្នុងរាជ្យព្រះកេ តុមាលា
រាជាបង្គាប់ សាងប្រាង្គប្រា
សាទសែនវិចិត្រ លើលោកា
ព្រះពិស្ណុការ ចាត់ការសង់។
អង្គរអង្គឺ ឮឆ្លងភព
ប្រណិតដូចជប្ប សែនបញ្ចង់
ប្រាសាទបវរ ល្អឯកអង្គ
ដូចភ្នំមាសប្លង់ ទាំងដុលដុំ។
គឺ"នគរវត្ត ស្ថាបត្យៈ
កម្ម"ល្បីបច្ចក្ស ទេសចរផ្ដុំ
មូលមីរដេរដាស កកកុញកុំ
មកសុំទស្សនា ប្រាសាទខ្មែរ។
October 23, 2015 at 8:44am
https://www.facebook.com/udomkattekhmer/videos/939658616106541/
-3:55
65,715 Views
232. Poem at 6:59pm · #rbu_ពស់វែកក្បាលបី
ពស់វែកក្បាលបី
អ្នកចោមប្រុសស្រី
ឈរមើលត្រៀបត្រា
ធ្លាប់តែបានឮ
និទានកថា
ពស់វែកនេះណា
មានក្នុងរឿងព្រេង។
ឈរមើលត្រៀបត្រា
ធ្លាប់តែបានឮ
និទានកថា
ពស់វែកនេះណា
មានក្នុងរឿងព្រេង។
ពស់វែកក្បាលប្រាំ
តាមឮតាមចាំ
ចាស់ប្រាប់ក្មេងៗ
និងក្បាលប្រាំពីរ
មិនភូតលលេង
ពស់វែកនេះឯង
ប្រក់ការព្រះពុទ្ធ។
October 23, 2013 at 6:59pm
តាមឮតាមចាំ
ចាស់ប្រាប់ក្មេងៗ
និងក្បាលប្រាំពីរ
មិនភូតលលេង
ពស់វែកនេះឯង
ប្រក់ការព្រះពុទ្ធ។
October 23, 2013 at 6:59pm
231. Poem· #rbu_ច្រវាក់រាំងផ្លូវ
ច្រវាក់រាំងផ្លូវ និយាយឲ្យត្រូវ គឺជាបញ្ហា
កើតពីអំណាច ខ្លាចរាស្ត្រតវ៉ា ទាមទារតម្លា
ដូរមេដឹកនាំ។
ដូរមេដឹកនាំ។
ស្ថិរភាពសង្គម គ្រាន់តែលេសធំ ដាក់តាមដានឃ្លាំ
បិទផ្លូវរាស្ត្រដើរ កុំឲ្យភ្លូកនាំ បាតុកម្មទាំ
បានផលជោគជ័យ។
ចលនាសង្គម រាស្ត្រប្រមូលជុំ អ្នកធំព្រួយភ័យ
ខ្លាចរាស្ត្របះបោរ រៀបជើងលកលៃ ព្រួយគិតមមៃ
ភ័យថ្ងៃអន្សា។
អំណាចគ្រប់គ្រង មិនតាមគន្លង ដែលរាស្ត្រប្រាថ្នា
គង់តែរលំ តាមពេលមួយណា ទៅតាមហេតុការណ៍
រាស្ត្រដូរទម្លាក់។
នេះជាកត្តា ផ្លាស់ប្ដូរសត្យា កើតមានទៀងជាក់
មិនអាចចៀសរួច វិវត្តតាមវគ្គ គេពុំគួរភ្ញាក់
ផ្អើលភ័យឡើយណា។
រដ្ឋាភិបាល នៅពេលដល់កាល នឹងផុតសង្ខារ
ទោះបីជាខំ ប្រើល្បិចហិង្សា មិនអាចតវ៉ា
ក្រាញអំណាចទេ។
គឺដូច្នេះហើយ ពុំប្លែកគ្នាឡើយ ទើបនៅស្រុកគេ
រដ្ឋាភិបាល ធ្វើល្អទុកកេរ្តិ៍ គោរពរាស្ត្រគេ
មិនញៀនអំណាច។
គេដឹងខ្លួនណាស់ តែរាស្ត្រទារផ្លាស់ គេគិតក្រែងខ្លាច
ស្រុកជ្រួលច្របល់ ក៏លាអំណាច លះល្បិចខូចកាច
ន្យោបាយ(១)ពុតត្បុត។
គេមិនក្អេងក្អាង កោងកាចអាងយ៉ាង អាវុធសម្លុត
រថក្រោះបន្លាច ឲ្យរាស្ត្រភ័យស្លុត រស់ព្រួយស្រយុត
បាក់ស្បាតសោះឡើយ៕
October 23, 2013 at 1:37pm
បិទផ្លូវរាស្ត្រដើរ កុំឲ្យភ្លូកនាំ បាតុកម្មទាំ
បានផលជោគជ័យ។
ចលនាសង្គម រាស្ត្រប្រមូលជុំ អ្នកធំព្រួយភ័យ
ខ្លាចរាស្ត្របះបោរ រៀបជើងលកលៃ ព្រួយគិតមមៃ
ភ័យថ្ងៃអន្សា។
អំណាចគ្រប់គ្រង មិនតាមគន្លង ដែលរាស្ត្រប្រាថ្នា
គង់តែរលំ តាមពេលមួយណា ទៅតាមហេតុការណ៍
រាស្ត្រដូរទម្លាក់។
នេះជាកត្តា ផ្លាស់ប្ដូរសត្យា កើតមានទៀងជាក់
មិនអាចចៀសរួច វិវត្តតាមវគ្គ គេពុំគួរភ្ញាក់
ផ្អើលភ័យឡើយណា។
រដ្ឋាភិបាល នៅពេលដល់កាល នឹងផុតសង្ខារ
ទោះបីជាខំ ប្រើល្បិចហិង្សា មិនអាចតវ៉ា
ក្រាញអំណាចទេ។
គឺដូច្នេះហើយ ពុំប្លែកគ្នាឡើយ ទើបនៅស្រុកគេ
រដ្ឋាភិបាល ធ្វើល្អទុកកេរ្តិ៍ គោរពរាស្ត្រគេ
មិនញៀនអំណាច។
គេដឹងខ្លួនណាស់ តែរាស្ត្រទារផ្លាស់ គេគិតក្រែងខ្លាច
ស្រុកជ្រួលច្របល់ ក៏លាអំណាច លះល្បិចខូចកាច
ន្យោបាយ(១)ពុតត្បុត។
គេមិនក្អេងក្អាង កោងកាចអាងយ៉ាង អាវុធសម្លុត
រថក្រោះបន្លាច ឲ្យរាស្ត្រភ័យស្លុត រស់ព្រួយស្រយុត
បាក់ស្បាតសោះឡើយ៕
October 23, 2013 at 1:37pm
Thursday, October 20, 2016
230. Poem #rbu_សិរមាន់ផ្សេងគ្នា?
ការអានមានប្រយោជន៍ Reading Benefit You
សិរមាន់ព្រៃ ខុសអី ពីស្រុកខ្ញុំ
ផ្លែពុំធំ តែដូច ផ្លែសាវម៉ាវ
គ្រាន់តែរោម វាខ្លី ឃើញមួយប្រាវ
ចាប់ភ្លាមចាវ តែជូរ គ្រញែងខ្លួន ...
នៅភ្នំសោម ក្នុងស្រុក គិរីវង់
តាកែវគង់ ខែត្រខ្មែរ ជាប់ដែនយួន
សិរមាន់ព្រៃ ខ្វះអី ជុំវិញខ្លួន
រសជូរជួន សិរមាន់ រូសាវម៉ាវ។
October 21, 2013 at 1:03 am
ផ្លែពុំធំ តែដូច ផ្លែសាវម៉ាវ
គ្រាន់តែរោម វាខ្លី ឃើញមួយប្រាវ
ចាប់ភ្លាមចាវ តែជូរ គ្រញែងខ្លួន ...
នៅភ្នំសោម ក្នុងស្រុក គិរីវង់
តាកែវគង់ ខែត្រខ្មែរ ជាប់ដែនយួន
សិរមាន់ព្រៃ ខ្វះអី ជុំវិញខ្លួន
រសជូរជួន សិរមាន់ រូសាវម៉ាវ។
October 21, 2013 at 1:03 am
229. Poem #rbu_971 ថើបឆ្លងភព
ចម្រឹងរបាំងឃាំងមិនជាប់
ជួបគ្នាញឹកញាប់ថើបឆ្លងភព
ឆ្លងដែនស្នេហាទាំងថ្ងៃយប់
គ្មានអ្វីបញ្ឈប់ចិត្តស្នេហ៍បាន។
បើចិត្តស្នេហ៍ហើយទោះត្រូវក្ស័យ
កម្មនាំប្រល័យអស់ទាំងប្រាណ
បាត់ទាំងផែនដីរលាយឋាន
ក៏ឃាត់មិនបានស្នេហ៍ងប់ងុល។
មិនថាតែយប់ងងឹតបាំង
ឲ្យចិត្តជ្រួលខ្លាំងដល់ហ៊ានជ្រុល
ជ្រើមលែងគិតអ្វីបីដូចពុល
ងប់ស្នេហ៍ងងុលដុតទាំងថ្ងៃ។
ទាំងថ្ងៃភ្លឺចែសកណ្ដាលវាល
ភ្លើងស្នេហ៍ឆេះរាលត្រជាក់ក្រៃ
ថើបបង្អួតមេឃបញ្ឈឺថ្ងៃ
ថ្លៃអើយនាងថ្លៃមិនរកកៀន។
ភ្នែកមើលបេះដូងសរសើរនាង
ស្លៀករឹបចេញរាងកន្លុកកៀន
នាងអើយចង់ណាស់គួរចេះអៀន
ក្រែងគេទិទៀនដល់ឪម៉ែ។
October 20, 2015 at 12:37pm ·Puthpong Sao
កម្មនាំប្រល័យអស់ទាំងប្រាណ
បាត់ទាំងផែនដីរលាយឋាន
ក៏ឃាត់មិនបានស្នេហ៍ងប់ងុល។
មិនថាតែយប់ងងឹតបាំង
ឲ្យចិត្តជ្រួលខ្លាំងដល់ហ៊ានជ្រុល
ជ្រើមលែងគិតអ្វីបីដូចពុល
ងប់ស្នេហ៍ងងុលដុតទាំងថ្ងៃ។
ទាំងថ្ងៃភ្លឺចែសកណ្ដាលវាល
ភ្លើងស្នេហ៍ឆេះរាលត្រជាក់ក្រៃ
ថើបបង្អួតមេឃបញ្ឈឺថ្ងៃ
ថ្លៃអើយនាងថ្លៃមិនរកកៀន។
ភ្នែកមើលបេះដូងសរសើរនាង
ស្លៀករឹបចេញរាងកន្លុកកៀន
នាងអើយចង់ណាស់គួរចេះអៀន
ក្រែងគេទិទៀនដល់ឪម៉ែ។
October 20, 2015 at 12:37pm ·Puthpong Sao
Wednesday, October 19, 2016
228. Poem #rbu_967_កំណើតដូចឈូក
ឈូកដោបរីករមណី៍សមសូរ្យសែង
សមគ្មានចំបែងស្រស់បស់ថ្លា
ស្និទ្ធកុមារីទឹមភក្ត្រា
ដូចទេពធីតាបឹងបទុម។
ញញឹមពេញលក្ខណ៍ភក្ត្រស្រស់ស្រាយ
ស្រស់សមឆោមឆាយឈូកក្រពុំ
ក្រសាលក្រសោបត្រកងជុំ
ឈូកពេញនិយមសព្វចិន្តា។
ដូចព្រះភិរុណសាចស្រោចស្រព
ប្រទានពរសព្វសាធុការ
មន្តញញឹមស្រស់លើភក្ត្រថ្លា
នាងតូចរៀបផ្កាទៅថ្វាយព្រះ។
ឈូកដុះពីភក់ក្លិនក្រអូប
ប្រហើរស្រង់ស្រូបសទ្ធាជ្រះ
ពុទ្ធិសន្សំសាងបុណ្យលះ
យកឈ្នះកិលេសអកុសល។
ពុទ្ធិរៀនសូធ្យប្រៀបដូចឈូក
ទោះដុះលូតលូកពីភក់វ៉ល់
មានក្លិនក្រអូបឈ្ងប់សាយដល់
សាងឈ្មោះយសផលជាតិកុមុទ។ /= ឈូក/
ជនណាកើតកបនិស្ស័យផ្កា
ដូចឈូកបុប្ផាបរិសុទ្ធ
តម្រង់ផ្លូវខ្លួនទីបំផុត
ដូចច្យុតិចាប់ភពទីសួគា៌។
ស្រស់សមឆោមឆាយឈូកក្រពុំ
ក្រសាលក្រសោបត្រកងជុំ
ឈូកពេញនិយមសព្វចិន្តា។
ដូចព្រះភិរុណសាចស្រោចស្រព
ប្រទានពរសព្វសាធុការ
មន្តញញឹមស្រស់លើភក្ត្រថ្លា
នាងតូចរៀបផ្កាទៅថ្វាយព្រះ។
ឈូកដុះពីភក់ក្លិនក្រអូប
ប្រហើរស្រង់ស្រូបសទ្ធាជ្រះ
ពុទ្ធិសន្សំសាងបុណ្យលះ
យកឈ្នះកិលេសអកុសល។
ពុទ្ធិរៀនសូធ្យប្រៀបដូចឈូក
ទោះដុះលូតលូកពីភក់វ៉ល់
មានក្លិនក្រអូបឈ្ងប់សាយដល់
សាងឈ្មោះយសផលជាតិកុមុទ។ /= ឈូក/
ជនណាកើតកបនិស្ស័យផ្កា
ដូចឈូកបុប្ផាបរិសុទ្ធ
តម្រង់ផ្លូវខ្លួនទីបំផុត
ដូចច្យុតិចាប់ភពទីសួគា៌។
227. Poem #កាណុងវែង
កាណុងវែងហ្នឹង ស្រួលធ្វើការ
ថតរូបកាលណា បានរូបល្អ
ច្បាស់ទែងលែងទាស់ ស្អាតបវរ
លែងទើសមាត់ក ត្រូវចិត្តម្ចាស់...
ថតរូបកាលណា បានរូបល្អ
ច្បាស់ទែងលែងទាស់ ស្អាតបវរ
លែងទើសមាត់ក ត្រូវចិត្តម្ចាស់...
បើកាណុងខ្លី ពិតទាស់ចិត្ត
ព្រាលៗមិនដិត ពុំសូវច្បាស់
ពន្លូតមិនបាន ខ្លីពេកណាស់
ទើបម្ចាស់ស្នេហា កាណុងវែង។
d Sochetra Tia's photo.
October 19, 2013 at 10:44am ·
ព្រាលៗមិនដិត ពុំសូវច្បាស់
ពន្លូតមិនបាន ខ្លីពេកណាស់
ទើបម្ចាស់ស្នេហា កាណុងវែង។
d Sochetra Tia's photo.
October 19, 2013 at 10:44am ·
Keep National Message in Mind! ចាំបណ្ដាំជាតិ!!
Khmer Social Media
សូមកុំភ្លេចដីកម្ពុជាក្រោម និង កោះត្រល់របស់ខ្មែរ
Remember Dei Kampuchea Krom and Koh Tral
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Remember Dei Kampuchea Krom and Koh Tral
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Subscribe to:
Posts (Atom)