... នៅថ្នាក់អក្សរសិល្ប៍មួយ សិស្សម្នាក់ដើរចូលទៅដល់មាត់ទ្វារគ្រាដែលសិស្សក្នុងថ្នាក់ដាក់គូទអង្គុយបន្តពីកន្ទុយពាក្សសូធ្យតាមគ្នា "អរគុណអ្នកគ្រូ" ចំពេលអ្នកគ្រូដាក់កាបូបស្ពាយទៅម្ខាងនិងដោះវ៉ែនតាប្រុងនឹងដាក់ក្បែរគ្នា ... អ្នកគ្រូបានស្រដីថា "យើងហ្នឹង..."
សិស្សនោះបានងាកទៅបម្រុងហាមាត់សូមទោស ប៉ុន្តែបានលើកសំណួរ"អីខ្ញុំហ្នឹង..?"ដោយម្រាមចង្អុលដៃស្ដាំចង្អុលខ្លួនឯង រួចភ្ជាប់ក្រសែភ្នែក ដេញពីតុមួយតុទៅមួយប្រទាំងនឹងគ្រប់គូភ្នែកនៃសិស្សគ្រប់គ្នាមើលស្រមក។
អ្នកគ្រូ៖ "មានអ្នកណាទៀត។ គឺយើងហ្នឹងហើយ មកក្រោយគេ។"
សិស្យ "សូមទោសអ្នកគ្រូ ក្រែងអ្នកគ្រូបង្រៀនថា ពាក្យ យើង សម្រាប់ពីរនាក់ឡើងឬអី? ហើយ..."
អ្នកគ្រូ៖ "ស្អីទៀត និយាយមក៍!"
សិស្ស៖ "ខ្ញុំមកមុនអ្នកគ្រូរហូត..."។ អ្នកគ្រូ៖ "តែព្រឹកនេះក្រោយខ្ញុំ"។ សិស្ស៖ "តែ.." សិស្សឯទៀតបន្ថែម៖ "មក៍មុនម្ដងហើយប៉ុន្តែ..."។ អ្នកគ្រូ៖ "ទៅណា?"។ "ដោះ ដោះ ទុក្ខសត្វ អ្នកគ្រូ" សិស្សបានតប។ ទាំងអ្នកគ្រូនិងសិស្សទាំងឡាយនាំគ្នាខ្ទប់មាត់សើច។
អ្នកគ្រូបានឈប់ដេញដោលនិងងាកទៅសម្រួលទីតាំងផ្កាចំប៉ី ភួងផ្កាម្លិះ ... នៅលើតុ។
អ្នកចូលក្រោយគេទៅដល់តុជាមួយពាក្យ "ខ្ញុំគិតថាកន្លែងនេះទំនេរណ៎ា" សិស្សម្នាក់ដែលអង្គុយនៅឯតុធ្វើធ្មឹងគ្រាន់តែងើយមើលមុខ។
បន្តពីនេះ អ្នកគ្រូបានមានប្រសាសន៍ថា៖ "ឥឡូវយើងសរសេរកំណាព្យអំពីផ្កានេះ" (ដៃគាត់ចង្អុលទៅផ្កាទាំងនោះ ដែលសាយក្លិនក្រអូបស្រស់គាប់ហឫទ័យ)
សៅរ៍ ពុធពង្ស៖
ឱ កែវអើយកែវ កែឈ្មោះបាត់
ដូចព្រះពាយផាត់ រសាត់តាម
អារម្មណ៍ហោះហើរ បាត់ សំណាម
បាត់ទាំងដានដាម ដឹងទៅណា?
ដូចព្រះពាយផាត់ រសាត់តាម
អារម្មណ៍ហោះហើរ បាត់ សំណាម
បាត់ទាំងដានដាម ដឹងទៅណា?
តើកែវនេះកែវ គេឬខ្ញុំ
មិនដឹងចិត្តម៉ុម ឃើញតែផ្កា
ចំប៉ីអ្វីទៀត ភួងបុប្ផា
ម្លិះឬយ៉ាងណា បាំងបាត់ភ័ក្ត្រ។
មិនដឹងចិត្តម៉ុម ឃើញតែផ្កា
ចំប៉ីអ្វីទៀត ភួងបុប្ផា
ម្លិះឬយ៉ាងណា បាំងបាត់ភ័ក្ត្រ។
ឬផ្កាកែវក្រង ដៃប៉ងថ្នម
ប្រាថ្នាបីបម ប្រលោមជាក់
បន្លែងជាគូ ចិត្តចំពាក់
សាងភ័ព្វពីរនាក់ នៅសួគ៌ឋាន។
ប្រាថ្នាបីបម ប្រលោមជាក់
បន្លែងជាគូ ចិត្តចំពាក់
សាងភ័ព្វពីរនាក់ នៅសួគ៌ឋាន។
អីយ៉ះ! ផ្ដាស ឈរសុបិន
ភ្នែកពុំសូវប៉ិន បេះដូងស្មាន
ឃើញផ្កាអារម្មណ៍ ហោះខុសដាន
ហួសឋានឆ្លងដែន ចូលភពស្នេហ៍។
ភ្នែកពុំសូវប៉ិន បេះដូងស្មាន
ឃើញផ្កាអារម្មណ៍ ហោះខុសដាន
ហួសឋានឆ្លងដែន ចូលភពស្នេហ៍។
(សំវាទបទ)
អ្នកគ្រូ កែវ កែវ៖ រឿង"ឋានសួរ"ទាល់តែមាន"ចម្លើយ"ទើបដឹង ហ៎ះហាហា
កែវ កែវ៖ មេឃ។ (អ្នកគ្រូរអ៊ូទាំងនិយាយខ្សឹបៗគិតថាឮតែឯង)៖ យីះ សិស្សនេះសួរអីសួររក៍តែទំនេរអារម្មណ៍បន្តិចមិនបាន!
សិស្សម្នាក់បានស្រដីឡើង Moha Prom៖
ចាស់អើយចាស់ណង់ ចាស់ខ្ញីចាស់ខ្ញង់
ចាស់ប៉ងបេតី ពូកែលែបខាយ
(អ)ភិប្រាយសម្តី សំនួនសម្ដី
កវីឈ្នះស្នេហ៍ ។ ...
ចាស់ប៉ងបេតី ពូកែលែបខាយ
(អ)ភិប្រាយសម្តី សំនួនសម្ដី
កវីឈ្នះស្នេហ៍ ។ ...
Puthpong Sao បានពន្លូតមាត់លូកតប៖
កវីទូទៅ ចាស់អាយុនៅ
ចិត្តឥតប្រួលប្រែ ជាកំលោះក្លា
សំបូរមន្តស្នេហ៍ សម្បត្តិចាំថែ
កេរ្តិ៍ឈ្មោះកវី។
កវីពូកែ ទាំងចិត្តឥតប្រែ ...
កវីទូទៅ ចាស់អាយុនៅ
ចិត្តឥតប្រួលប្រែ ជាកំលោះក្លា
សំបូរមន្តស្នេហ៍ សម្បត្តិចាំថែ
កេរ្តិ៍ឈ្មោះកវី។
កវីពូកែ ទាំងចិត្តឥតប្រែ ...
អ្នកគ្រូ កែវ កែវ មើលទៅអត់មិនបានក៏ពន្លែងព្រួញផ្កាវោហារហោះកាត់ឆ្វាចជះរស្មីព្រាកៗបាញ់តម្រង់សិស្សនោះ៖
ចាស់នេះចាស់ខ្ញី ប៉ិនលេងសម្តី
អោយស្រីលង់ស្នេហ៍ ពាក្យពេចន៍ពីរោះ
ស្អិតដូចតាំងម៉ែ ប៉ិនណាស់លោមស្នេហ៍
ដូចខែពេញវង់។
អោយស្រីលង់ស្នេហ៍ ពាក្យពេចន៍ពីរោះ
ស្អិតដូចតាំងម៉ែ ប៉ិនណាស់លោមស្នេហ៍
ដូចខែពេញវង់។
សៅរ៍ ពុធពង្ស៖
ពេញវង់ពេញភ័ក្ត្រ ក្រឡេកឃើញជាក់
ផាត់ម្សៅរលង់ រលើបផូរផង់
រលោងយល់យង់ ស្រស់ដូចក្ងោកពង់
មុខអង្គអ្នកគ្រូ។
ពេញវង់ពេញភ័ក្ត្រ ក្រឡេកឃើញជាក់
ផាត់ម្សៅរលង់ រលើបផូរផង់
រលោងយល់យង់ ស្រស់ដូចក្ងោកពង់
មុខអង្គអ្នកគ្រូ។
(៤ឃ្លា៧ព្យាង្គចាប់ចុង)
មេឃៈមេឃា វេលាយប់
ដេកលក់បាត់ស៊ប់ ស្ល៊ប់សូន្យសុង
តើសួរនរណា បើយ៉ាងហ្នុង
មុខតែរាវស្លុង មេឃមិនដឹង។
មេឃៈមេឃា វេលាយប់
ដេកលក់បាត់ស៊ប់ ស្ល៊ប់សូន្យសុង
តើសួរនរណា បើយ៉ាងហ្នុង
មុខតែរាវស្លុង មេឃមិនដឹង។
កែវ កែវ៖ មានតែមេឃទេ ហាហាហា (អ្នកគ្រូម្ដងនេះឆ្លើយឮៗទាំងសើចបន្ធូរអារម្មណ៍ពុំចាំបាច់ឲ្យសិស្សស្ម័គ្រចិត្តជួយរឺតអន្ទ្រូង)
Puthpong Sao៖
ឆ្លើយដោះឲ្យ មេឃរងបន្ទុក
បន្ទាល់នឹងមុខ ម្ដេចដោះសា
មេឃថាប្រើមេឃ ពុំមេត្តា
ឱផ្កាអើយផ្កា ចិត្តប្រែប្រួល។
ឆ្លើយដោះឲ្យ មេឃរងបន្ទុក
បន្ទាល់នឹងមុខ ម្ដេចដោះសា
មេឃថាប្រើមេឃ ពុំមេត្តា
ឱផ្កាអើយផ្កា ចិត្តប្រែប្រួល។
កែវ កែវ៖ មានតែមេឃទេដែលដឹងពីឋានសួគ៌ (អ្នកគ្រូឆ្លើុដោយរក្សាមុខឈ្ងោកទៅសៀវភៅនៅលើតុពីមុខសិស្សៗ ប៉ុន្តែលួចបាញ់ក្រសែភ្នែកតាមប្រឡោះពីលើវ៉ែនតាសដេញពន្លឺផ្លេកៗតម្រង់មើលមុខសិស្សដែលមិនប្រូញ)។
Puthpong Sao
អ្នកគ្រូចាស់មុនសិស្សអ៊ីចឹងដឹងបទពិសោធច្រើនណាស់។ ខ្ញុំនឹងរៀបកំណាព្យខាងលើជាសាច់រឿងខ្លីមួយ។ សង្ឃឹមថាអ្នកគ្រូចាំស្ដីឲ្យទៀតផងណ៎ា។
អ្នកគ្រូចាស់មុនសិស្សអ៊ីចឹងដឹងបទពិសោធច្រើនណាស់។ ខ្ញុំនឹងរៀបកំណាព្យខាងលើជាសាច់រឿងខ្លីមួយ។ សង្ឃឹមថាអ្នកគ្រូចាំស្ដីឲ្យទៀតផងណ៎ា។
រក្សាសិទ្ធិ copyright rbu_spp 8:25 pm Wednesday September 30, 2015 សៅរ៍ ពុធពង្ស Puthpong
No comments:
Post a Comment