១. សាងផ្នូរស្នេហ៍ ក្បែរផ្ទះឪ នៅមុខច្បាប់
កូនស៊ូស្លាប់ កប់រួមផ្នូរ បើឪរឹង
កូនសួរឪ តាមត្រង់ទៅ បើទទឹង
សូមសញ្ជឹង គិតសញ្ជប់ ឲ្យសព្វប៉ា។
កូនស៊ូស្លាប់ កប់រួមផ្នូរ បើឪរឹង
កូនសួរឪ តាមត្រង់ទៅ បើទទឹង
សូមសញ្ជឹង គិតសញ្ជប់ ឲ្យសព្វប៉ា។
២. ប៉ាសម្រេច រើសនរណា ជាគូគាប់
គិតរឿងទ្រព្្យ ជាភ័ព្វធំ កូនពុំថា
នេះរឿងកូន មានគូគិត ចិត្តប្រាថ្នា
រឿងស្នេហា ប៉ាកុំខឹង កុំរាំងឃាត់។
គិតរឿងទ្រព្្យ ជាភ័ព្វធំ កូនពុំថា
នេះរឿងកូន មានគូគិត ចិត្តប្រាថ្នា
រឿងស្នេហា ប៉ាកុំខឹង កុំរាំងឃាត់។
៣. ច្បាប់គេមាន ជាស្ពានផ្លូវ កូនត្រូវដើរ
តាមដំណើរ បើប៉ានៅ ត្រូវបំព្រាត់
ឲ្យកូនបែក ទាំងលះបង់ ប្រតិព័ទ្ធ
កូននិងគាត់ ពិតជាគូ ពីព្រេងព្រឹទ្ធ។
តាមដំណើរ បើប៉ានៅ ត្រូវបំព្រាត់
ឲ្យកូនបែក ទាំងលះបង់ ប្រតិព័ទ្ធ
កូននិងគាត់ ពិតជាគូ ពីព្រេងព្រឹទ្ធ។
៤. គូពីព្រេង រឿងក្មេងចាស់ ចៀសពុំរួច
បើចិត្តកួច លួចចងស្នេហ៍ ខ្សែជីវិត
មុខតែជាប់ ប្ដូរនឹងគ្នា សាងស្នេហ៍ពិត
គឺគូព្រឹទ្ធ ព្រេងលោកថា ប្រពន្ធប្ដី។
បើចិត្តកួច លួចចងស្នេហ៍ ខ្សែជីវិត
មុខតែជាប់ ប្ដូរនឹងគ្នា សាងស្នេហ៍ពិត
គឺគូព្រឹទ្ធ ព្រេងលោកថា ប្រពន្ធប្ដី។
៥. ជាឪម៉ែ កុំគិតតែ អំណាចលប់
ចាំបាំងគ្រប សន្ធប់បិទ សិទ្ធីសេរី
ត្រូវឲ្យកូន បានរើសគូ តាមមេត្រី
គឺអត់អ្វី "នំមិនធំ ជាងនាឡិ"ទេ។
ចាំបាំងគ្រប សន្ធប់បិទ សិទ្ធីសេរី
ត្រូវឲ្យកូន បានរើសគូ តាមមេត្រី
គឺអត់អ្វី "នំមិនធំ ជាងនាឡិ"ទេ។
៦. គុណម៉ាក់ប៉ា ចិន្ដាកូន គោរពកោត
តែចំណោទ ជីវិតចង នឹងបុព្វេ
ពុំអាចកាត់ ចុិត្តឲ្យដាច់ ស៊ូប្ដូរកេរ្តិ៍
សូមកុំជេរ ថាស្នេហ៍កូន អាសព្រៃវាល។
តែចំណោទ ជីវិតចង នឹងបុព្វេ
ពុំអាចកាត់ ចុិត្តឲ្យដាច់ ស៊ូប្ដូរកេរ្តិ៍
សូមកុំជេរ ថាស្នេហ៍កូន អាសព្រៃវាល។
៧. ស្រុកឥឡូវ ផ្លូវច្បាប់បើក ឲ្យសិទ្ធិ៍នំ
មានខ្នាតពុម្ព តាមទំហំ ចិត្តរោលរាល
ខ្លះដល់ថ្នាក់ មានទាំងទុំ មុនស្រគាល
តណ្ហាពាល ក្រាលគ្របលប់ ច្បាប់ការពារ។
មានខ្នាតពុម្ព តាមទំហំ ចិត្តរោលរាល
ខ្លះដល់ថ្នាក់ មានទាំងទុំ មុនស្រគាល
តណ្ហាពាល ក្រាលគ្របលប់ ច្បាប់ការពារ។
រក្សាសិទ្ធិ copyright rbu-spp Monday September 7, 2015 សៅរ៍ ពុធពង្សPuthpong Sao
No comments:
Post a Comment