Saturday, September 10, 2016

140. Poem #rbu_579_មានតែមួយ_លើលោក_

10 septembre 2014, 06:41
មានតែមួយ លើលោក ធម្មជាតិពិស្ដែងគំនិត ភ្ជាប់រឿង ច្រៀងកំដរស៊ីនឹងភ្លេង ប្រគំ តន្ត្រីករសំនៀងល្អ ពីរោះ ឆក់បេះដូង។
កួចព្រលឹង សម្លឹង ទឹកខ្មួលខ្មាញ់
ហូរត្របាញ់ អណ្ដែត សែនអណ្ដូង
លើដងស្ទឹង សេកសក ឈរមើលច្រូង
ច្រៀងឥតគ្រោង ឥតព្រាង គេមើលភ្លឹក។
អ្នកចម្រៀង ផ្ញើសៀង តាមវាតា
ផ្ដាំទឹកថ្លា ថាចិត្ត បងនៅនឹក
ចាំផ្លូវអូន រាល់ថ្ងៃ យប់ដល់ព្រឹក
ចិត្តរឭក ត្រាណត្រើយ អូនអើយវិល៕
© rbu_spp 6:40 ថ្ងៃទី ១០ កញ្ញា ២០១៤

No comments:

Post a Comment