Monday, September 5, 2016

108. Poem #rbu_903_ព្រះរាម

ព្រះរាមខេខឹង សម្លឹងខែង
លើកកៅទ័ណ្ឌផ្លែង ពន្លែងសរ
បាញ់ឆ្វាចដៅរាពណ៍ ឆេះលម្ហ
ផ្អើលទេពនិករ ពេញចក្រវាល។

ក្រុងខរចេញស្រែក កក្រើកមេឃ
ភ្លៀងសររាមផ្លេក ចាំងភ្លឺច្រាល
រញ្ជួយទេវលោក និងបាតាល
រាពណ៍ឆេះដុំដាល ចូលពួនបាត់។

បញ្ជាឥន្ទ្រជិត យឹតធ្នូសង
ចេញច្បាំងប្រលង ឫទ្ធិ៍ចមក្សត្រ
ព្រះរាមបង្ក្រាប យក្សខ្ចាយខ្ចាត់
យក្សស្ងាត់ឈាមក្រាល ទីសមរ។

No comments:

Post a Comment