Saturday, September 3, 2016

119. Poem #rbu_910_ព្រលឹងជាតិខ្មែរក្រោម

១. ឱ ខេត្តដែនខ្មែរ ព្រះត្រពាំង
ដែនដី ទឹកឃ្លាំង ដងបាសាក់
ទាំងខេត្តដទៃ កេរប្រត្យក្ស
ល្ខោនខ្មែរបាសាក់ មិនសាបសូន្យ។
២. សំឡេងទ្រខ្មែរ ឮរំពង
រលាក់ទំនង ដាស់បងប្អូន
ឲ្យផ្ដាំតគ្នា ប្រាប់កូនៗ
ជាតិខ្មែរមិនសូន្យ សណ្ដរដែន។
៣. មេគង្គ ទឹកដី កេរជាតិខ្មែរ
ទោះគេខំកែ ព្រោះច្រណែន
ចង់លេបដីខ្មែរ រំកិលដែន
កៀងគរបោកកេណ្ឌ បំបាត់ដាន។
៤. កេរព្រលឹងជាតិ មិនក្បត់ខ្មែរ
បាសាក់តាមថែ ពីបុរាណ
ទោះសាសន៍ដទៃ ចិត្តសាមាន្យ
ព្យាយាមប្ដូរប្រាណ កែទាំងឈ្មោះ។
ច្រៀងនៅមហោស្រពតន្ត្រីចម្រៀងសម័យ២០១៥របស់ទូរទស្សន៍ជាតិ ផ្លែដាវដំបៅចិត្ត Phle Dav Dambav…
YOUTUBE.COM

No comments:

Post a Comment