Friday, September 16, 2016

151. Poem #ព្រះអាទិត្យបាំងឆ័ត្រ

September 16, 2013 at 12:11am
ព្រះអាទិត្យ បាំងឆ័ត្រ និមិត្តជ័យ
ប្រជាធិ បតេយ្យ មានន័យច្បាស់
ចែងប្រត្យក្ស អ្នកស៊ូ រាស្ត្រត្រូវឈ្នះ
កុំក្រឡះ ការពិត យុត្តិធម៌។
ជនទុច្ចរិត ខំបិទ កែកាឡៃ
ឆ្លៀតបំភ្លៃ លទ្ធផល បោកភូតភរ
ឯណាទៅ ហៅថា យុត្តិធម៌
ដែលនគរ ត្រូវការ នីតិរដ្ឋ?
នីតិរដ្ឋ គឺច្បាប់ រាស្ត្រជាធំ
មិនបន្លំ បំភ័ន្ត ប្រើល្បិចក្បត់
តាមល្បែងបោក ស្មោកគ្រោក កម្លាំងព័ទ្ធ
បោះឆ្នោតអត់ តាមធម៌ រាស្ត្រតវ៉ា។
រាស្ត្រទាមទារ ចង់បាន យុត្តិធម៌
ទើបនគរ បានសុខ ពេញប្រាថ្នា
ប្រជាធិ បតេយ្យ ល្អថ្លៃថ្លា
ទើបតវ៉ា ទាមទារ យុត្តិធម៌។
លោកសខេង ថ្លែងច្បាស់ ជាសាធារណ៍
មិនហ៊ានថា បោះឆ្នោត យុត្តិធម៌
ដូចទទួល ដឹងថា ល្បែងភូតភរ
ត្រូវគេយក៍ មកប្រើ បោកចិត្តរាស្ត្រ៕
-4:14
Sam Rainsy
នៅព្រឹកមិញនេះ ក្នុងខណៈដែលយើងកំពុងធ្វើ

No comments:

Post a Comment