១. ភ្នែកអើយកុំយំឲ្យបេះដូងឈឺ
បើយំកុំឮឲ្យនរណាដឹង
ជីវិតស្នេហាជាទុក្ខយ៉ាងហ្នឹង
ទោះមាត់ខំប្រឹងបៀមទុក្ខឥតស្ដី។
បើយំកុំឮឲ្យនរណាដឹង
ជីវិតស្នេហាជាទុក្ខយ៉ាងហ្នឹង
ទោះមាត់ខំប្រឹងបៀមទុក្ខឥតស្ដី។
២. បេះដូងកញ្ជ្រោលអួលណែនពេញទ្រូង
ឮដូចគេទូងរូងហែកលោកីយ៍
ចង់តែស្ទុះរត់ហោះផុតផែនដី
បញ្ចប់អ្វីៗជាទុក្ខស្នេហា។
ឮដូចគេទូងរូងហែកលោកីយ៍
ចង់តែស្ទុះរត់ហោះផុតផែនដី
បញ្ចប់អ្វីៗជាទុក្ខស្នេហា។
បន្ទរ. ប្រុសគេគេយំព្រោះគូព្រាត់ស្លាប់
ឯបងឈឺចាប់យំព្រោះជីវា
ទឹកភ្នែកក្ដៅហែងហូរប្រាប់លោកា
ហេតុអ្វីកន្និដ្ឋាកែវពុំប្រណី។
ឯបងឈឺចាប់យំព្រោះជីវា
ទឹកភ្នែកក្ដៅហែងហូរប្រាប់លោកា
ហេតុអ្វីកន្និដ្ឋាកែវពុំប្រណី។
៣. មេឃអើយបិទទៅកុំនៅបើកថ្ងៃ
ឲ្យខ្ញុំអាល័យចាំផ្លូវរាត្រី
ចន្ទ្រអើយឆាប់មកបិទភ្នែកផែនដី
ជប្បផ្នូរភក្ដីឲ្យរស់ឡើងវិញ។
ឲ្យខ្ញុំអាល័យចាំផ្លូវរាត្រី
ចន្ទ្រអើយឆាប់មកបិទភ្នែកផែនដី
ជប្បផ្នូរភក្ដីឲ្យរស់ឡើងវិញ។
និពន្ធភ្លាមៗតាមអារម្មណ៍បៀមទុក្ខស្នេហ៍របស់ម្ចាស់រូបថត
រក្សាសិទ្ធិ copyright rbu_spp 3:21 pm Monday September 7, 2015 សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment